ក្រុងរ៉ាម៉ាឡា/វ៉ាស៊ីនតោន:ប្រធានាធិបតីប៉ាឡេស្ទីនលោកម៉ះមូត អាបាស់បានប្រាប់ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ាកាលពីថ្ងៃអាទិត្យថាលោកមានបំណងជំរុញនៅមុខជាមួយកិច្ចប្រឹងប្រែងប៉ាឡេស្ទីនដើម្បីទទួលបានការទទួលស្គាល់ពីអ.ស.ប.ជារដ្ឋមិនសមាជិកមួយថ្វីបើមានការជំទាស់ពីមេដឹកនាំអាមេរិករូបនោះក្ដី។
យោងតាមជំនួយការលោកអាបាស់ លោកណាប៊ីល អាប៊ូ ដេណេះ ឲ្យដឹងថាលោកអាបាស់បានពន្យល់ពីការសម្រេចចិត្តរបស់លោកប្រាប់លោកអូបាម៉ាក្នុងការសន្ទនាតាមទូរស័ព្ទ។ ការមានៈជាបន្តរបស់ក្រុងវ៉ាស៊ីនតោនលើបញ្ហាដ៏រសើបនេះបង្កក្តី មន្ទិលបន្ថែមទៀតស្ដីពីឱកាសសម្រាប់យុទ្ធនាការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលដឹកនាំដោយអាមេរិកក្រោយពីការជាប់ឆ្នោតជាថ្មីរបស់លោក អូបាម៉ាកាលពីថ្ងៃអង្គារ។
គាំទ្រដោយលោកខាងលិចអាជ្ញាធរប៉ាឡេស្ទីនកាលពីថ្ងៃពុធបានផ្សព្វផ្សាយសេចក្ដីព្រាងសេចក្តីសម្រេចចិត្តមួយទៅឲ្យបណ្តារដ្ឋជាសមាជិកអ.ស.ប.ដែលអំពាវនាវឲ្យមានការដំឡើងឋានៈនៅអ.ស.ប.ទៅជាសមាជិករដ្ឋសង្កេតការណ៍ថ្វីបើមានការជំទាស់ពីអាមេរិកនិងអ៊ីស្រាអែលក្ដី។
ដោយឆ្លើយតបចំពោះសារពីលោក អាបាស់ដែលអបអរលោកចំពោះការជាប់ឆ្នោតជាថ្មីសេតវិមានបាននិយាយថា លោកអូបាម៉ាបានប្រើការអំពាវនាវនេះដើម្បីបញ្ជាក់ជាថ្មី«ពីការជំទាស់ចំពោះកិច្ចប្រឹងប្រែងជាឯកតោភាគីនៅឯអ.ស.ប.»។
ពលរដ្ឋប៉ាឡេស្ទីនបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជា«អង្គភាព»អ្នកសង្កេតការណ៍មួយ នៅអ.ស.ប.។
ដោយអស់សង្ឃឹមថា កិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីសមាជិកភាពអ.ស.ប.ពេញសិទ្ធិពីឆ្នាំមុនបានបរាជ័យចំពេលមានការជំទាស់ពីអាមេរិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ពេលនេះពលរដ្ឋប៉ាឡេស្ទីនបានចាប់ផ្ដើមកិច្ចប្រឹងប្រែងដំណក់ទឹកមួយដើម្បីការទទួលស្គាល់ជារដ្ឋមិនសមាជិកដូចគ្នានឹងឋានៈនៅអ.ស.ប.របស់បុរីវ៉ាទីកង់ដែរ៕ PN
ភ្នំពេញ ប៉ុស្តិ៍







