ក្រុងរ៉ាវ៉ាល់ពីនឌី: ជនគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់មនុស្ស១៣នាក់នៅឯការដើរក្បួននិកាយស៊ីអ៊ីតនៅក្នុងទីក្រុងនេះជាទីដែលកងទ័ពប៉ាគីស្ថានមានទីបញ្ជាការនៅទីនោះកាលពីរាត្រីថ្ងៃពុធដោយបង្ហាញពីការប្រឈមខាងសន្ដិសុខរបស់ប្រទេសនេះមួយថ្ងៃមុនពេលខ្លួនទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមមេដឹកនាំមកពីអេហ្ស៊ីប អ៊ីរ៉ង់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។
ស្ថានីយទូរទស្សន៍ក្នុងតំបន់បាននិយាយថា មនុស្ស១៣នាក់ត្រូវបានសម្លាប់ប៉ុន្តែប៉ូលិសបានបញ្ជាក់ចំនួនអ្នកស្លាប់មាន៨នាក់។ មនុស្ស២៥នាក់រងរបួសមានទាំងកុមារផង។
ប៉ុន្តែទីភ្នាក់ងារGeo Newsបានរាយការណ៍ថា មនុស្សយ៉ាងតិច២០នាក់បានស្លាប់និង៤៧នាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនោះ។
ការផ្ទុះនេះបានទម្លាយជញ្ជាំងវិហារនិកាយស៊ីអ៊ីតនៅក្នុងក្រុងរ៉ាវ៉ល់ភីនឌី ក្បែរក្រុងអ៊ីស្លា ម៉ាបាដ។ បំណែកសាកសពនៅរប៉ាត់រប៉ាយកន្លែងកើតហេតុ។ ការវាយប្រហារនោះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះគ្រាប់បែកពីរបន្តបន្ទាប់នៅក្រុងការ៉ាជីដែលបានសម្លាប់មនុស្សពីរនាក់៕ PN
ភ្នំពេញ ប៉ុស្តិ៍







