
ក្រុងម៉ូស្គូ: កាសែតរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ី និងគុយបាបានពង្រឹងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការយូរអង្វែង របស់ពួកគេកាលពី ថ្ងៃពុធ នៅឯទីបញ្ចប់នៃជំនួបរវាងប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រី ឌីមីទ្រី ម៉េដវ៉េដេវ និងប្រធានាធិបតីគុយបា លោករ៉ាអ៊ូល កាស្ត្រូ។ យោងតាមសេវាកម្មព័ត៌មានវិមានក្រឹមឡាំងឲ្យដឹងថា នៅក្នុងជំនួបជាមួយលោក ពូទីន ប្រធានក្រុមប្រឹក្សារដ្ឋ និងប្រមុខ ក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា បានសម្ដែងនូវការពេញចិត្តដែលអាចមកសួរសុខទុក្ខមិត្តរុស្ស៊ី ជាថ្មី។ លោកកាស្ត្រូ បានថ្លែងថា៖«យើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក។ ខ្ញុំគិតថាយើងនឹងពិភាក្សាលើប្រធានបទដែលយើងព្រមព្រៀងពីមុន»។ លោក ពូទីន បានថ្លែងថា៖ «គុយបាមិនត្រឹមតែជាដៃគូចាស់ទេ យើងជាមិត្តភក្តិផងដែរ»៕ PN
ភ្នំពេញ ប៉ុស្តិ៍

