ម្ចាស់ការពារតំណែងជើងឯក Cadel Evans មិនអាចស៊ូទ្រាំនឹងកម្តៅថ្ងៃ និងការប្រកួតឡើងភ្នំ Pyrenean ចំនួន៤ក្នុងដំណាក់ទី១៦នៃព្រឹត្តិការណ៍ Tour de France ដើម្បីនាំឲ្យមានការបាត់បង់ពានរង្វាន់របស់គេកាលពីថ្ងៃពុធ។ លោក Jim Ochowicz ដែលជាអ្នកចាត់ការទូទៅក្រុម BMC របស់គេ បាននិយាយក្នុងពេលបញ្ចប់ការប្រណាំងលើចម្ងាយផ្លូវ១៩៧គីឡូម៉ែត្រ ពីតំបន់ Pau ខណៈកីឡាករសញ្ជាតិបារាំង Thomas Voeckler នោះ ថា៖ «វាបានបញ្ចប់សម្រាប់ការឈ្នះពាន Tour នេះ»។ Evans ដែលជាកីឡាករសញ្ជាតិអូស្ត្រាលីទី១ដែលឈ្នះពានរង្វាន់ប្រណាំងកង់ នាំមុខគេក្នុងពិភពលោកនេះកាលពីមួយឆ្នាំកន្លងទៅនោះ បានបាត់ល្បឿនកំណាត់ផ្លូវចុងក្រោយនៃតំបន់ Aspin និង Peyresourde ដើម្បីបញ្ចប់ស្ទើរតែរយៈពេល១២នាទីពីក្រោយម្ចាស់ជ័យជម្នះនា ថ្ងៃនោះ និងស្ទើររយៈពេល៥នាទីពីក្រោយ Bradley Wiggins ដែលកំពុងនាំមុខលើតារាងពិន្ទុរួម។ លើពិន្ទុរួមគេបានស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ដោយដេញតាមពីក្រោយ Wiggins ក្នុងថិរវេលា៨:០៦នាទី ដែលជាគម្លាតយ៉ាងឆ្ងាយនៅមុនដំណាក់កាលចុងក្រោយក្នុងទីក្រុង ប៉ារីសនៅថ្ងៃអាទិត្យ៕ IS
ភ្នំពេញ ប៉ុស្តិ៍

