Headlines:

ចំណាយ​តែ​៩៩​ដុល្លារ​រៀប​ការ​លើ​រថយន្ត

120727_24a
រថយន្ត​​រៀបចំ​កម្មវិធី​មង្គលការ​ដល់​គូស្នេហ៍​ដែល​មិនសូវ​សម្បូរ​ប្រាក់​​។
120727_24b
គូស្វាមីភរិយា​​រៀបការ និង​ទទួលបាន​អំណោយ​ជា​អាវ​យឺត​​។

ក្រុង​ឡូសអេនជឺឡេសៈ ថ្វីដ្បិត​តែ​ការ​រៀបការ​អាច​ចំណាយ​ប្រាក់អស់​ច្រើន​មែន ប៉ុន្តែ​ចំពោះ​គូស្នេហ៍​ដែល​ស្មោះស្ម័គ្រ​នឹង​គ្នា​ក្នុង​គ្រា​ក្រ​ខ្សត់ ក៏​អាច​ងាក​ទៅ​រក​សេវា​អាពាហ៍ពិពាហ៍​ដ៏​សាមញ្ញ​ដែល​មាន​តម្លៃ​មិន​ដល់​១០០​ ដុល្លារ​ផង​ដែរ។

សេវាកម្ម​ថ្មី​មួយ​មាន​ឈ្មោះ​ថា រថយន្ត​រៀបការ​ឡាសវេហ្គាស ដែល​មាន​ផ្តល់​ជូន​នូវ​រថយន្ត​សម្រាប់​ដឹក​គូ​ស្នេហ៍​រៀប​មង្គល​ការ​ជិះ ​ដើរ​កម្សាន្ត​នៅ​ទី​កន្លែង​នានា​មួយ​ចំនួន​តាម​ចំណូល​ចិត្ត។ សេវាកម្ម​ផ្តល់​ពិសេស​ ក៏​មាន​វត្តមាន​សាក្សី ឬ​អាចារ្យ​ផ្សំផ្គុំ​ណែនាំ​មាន​រយៈ​ពេល ​១៥ នាទី ដែរ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ សរុប​៩៩​ដុល្លារ។ សេវាកម្ម​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​ដោយ​មាន​គូ​ស្វាមី​ភរិយា ៤​គូ​ហើយ ដែល​ទទួល​យក​វា។

ចំពោះ​សេវាកម្ម​នេះ​ក៏​បាន​ថត​រូបភាព​នៃ​គូ​ស្នេហ៍​ដោយ​ឥត​លាក់​លៀម​អ្វី​ ឡើយ ហើយ​ក៏​ផ្ញើ​ទៅ​ឲ្យ​ពួក​គេ​ទាំង​អស់​ដែរ​តាម​សារ​អេឡិចត្រូនិក។

តែ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ជូន នូវ​សេវាកម្ម​ផ្នែក​សំបុត្រ​អាពាហ៍​ពិពាហ៍​តាម​ផ្លូវ​ច្បាប់​ឡើយ។

មាន​បុរស​ពីរ​នាក់​សម្រាប់​ជួយ​ចាត់​ចែង​នូវ​សេវាកម្ម​មួយ​នេះ។ សេវាកម្ម​ថ្មី​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទើប​គេ​ក៏​បាន​បង្កើត​ឲ្យ​ មាន​រថយន្ត​សម្រាប់​ដឹក​គូ​ស្នេហ៍​រៀបការ​នេះ​ឡើង​បន្ទាប់​បាន​សិក្សា​ពី​ គំរូ​តាម​ការ​តុប​តែង​របស់​រថយន្ត​ក្រុង​ឈ្មោះ​ថា​ Hangover Heaven ​មក។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ជូន​នូវ​ថ្នាំ​វីតាមីន​ប៉ូវ កម្លាំង​ដល់​ពួក​គេ​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​អស់​កម្លាំង​នា​ពេល​រាត្រី​ចន្ទ​ទឹក​ឃ្មុំ​នោះ។

ចំពោះ​អ្នក​មាន​គំនិត​បង្កើត​សេវាកម្ម​នេះ​គឺ​លោក អេនឌី ហ្គុងហ្សាឡេ និង ចេម កាស បាន​គិត​ឃើញ​កាល​ពី​ឆ្នាំ​មុន។ តែ​ចាប់​ពីពេល​ពួក​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​ក្រុង ​Hangover Heaven​ មក​ស្រាប់​តែ​បង្កើត​ឲ្យ​មាន​សេវាកម្ម​នេះ​ភ្លាម​តែ​ម្តង។

ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​ពីរ​ខាង​លើ​បាន​និយាយ​ថា៖«យើង​កំពុង​តែ​គិត​ រឿង​នោះ​ថា តើ​គួរ​តែ​បង្កើត​វា​ដែរ​ទេ? បន្ទាប់​ពី​ពួក​យើង​បាន​ឃើញ​គំរូ​នៃ​ការ​រៀបចំ​តុប​តែង​យក​លំនាំ​តាម​រថយន្ត​ក្រុង​ Hangover ​មក​យើង​ក៏​ឯក​ភាព​គ្នា​យក​គំនិត​នោះ»៕



This content has been locked. You can no longer post any comments.
Show/hide comments
busy