បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការប្រកបរបររកទទួលទានបានទទួលផលជាធម្មតា ប៉ុន្តែត្រូវចំណាយកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងច្រើន។ ការនិយាយស្តីប្រកបដោយការគោរព តែជាអកុសល ព្រោះថា ថ្ងៃនេះលោកអ្នកអាចប្រទះតែជនអគតិ។ សេចក្តីព្យាយាមត្រូវធ្លាក់ចុះ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនានាអាចមានគ្រោះដល់អ្នក។ គូស្នេហ៍មានអារម្មណ៍មិនសូវល្អចំពោះគ្នា។
បណ្តូលរាសីលោកអ្នកល្អមធ្យម។ សុខភាពផ្លូវកាយល្អ ទឹកចិត្តមិនសូវល្អប៉ុន្មានឡើយ។ ការនិយាយស្តីមិនសូវមានប្រសិទ្ធភាពទេ។ ការបំពេញការងារត្រូវប្រើទាំងកម្លាំងកាយនិងកម្លាំងប្រាជ្ញាយ៉ាងច្រើនតែពុំសូវទទួលបានផលប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយបានសុខសប្បាយជាធម្មតា។ គូស្នេហ៍អាចនឹងមានការអាក់អន់ស្រពន់ចិត្តខ្លះ ដោយសារភាន់ច្រឡំចំពោះរឿងតូចតាច។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់ការបំពេញការងារផ្សេងៗខ្វះការយកចិត្តទុកដាក់ ធ្វើឲ្យការងារត្រូវទទួលរងការបរាជ័យ ហើយលោកអ្នកក៏ត្រូវបាត់បង់ស្មារតីក្នុងការបំពេញការងារផ្សេងៗ ហេតុនេះត្រូវយកចិត្តទុកដាក់បំពេញការងារផ្សេងៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ សេចក្តីស្នេហាអាចមានផលអវិជ្ជមានចំពោះអ្នកដែរ ដោយសារការទាស់ទែងខ្វែងគំនិតគ្នា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានផ្សេងៗទទួលបានផលកាក់កបជាធម្មតា។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយទទួលបាននូវសុវត្ថិភាព។ ទឹកចិត្តមានក្ដីសប្បាយរីករាយមិនមានជំងឺមកបៀតបៀនទេ។ លោកអ្នកមានសមត្ថភាពដោះស្រាយបញ្ហានានា។ សេចក្តីស្នេហាគឺមានការយល់ចិត្តថ្លើមគ្នាបានល្អ។ រីឯការធ្វើដំណើរតែងមានជោគជានិច្ច។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណ។ សុខភាពល្អបរិបូរណ៍។ លោកអ្នកមានសមត្ថភាពខ្ពស់ក្នុងការសម្រេចកិច្ចការផ្សេងៗបានដោយខ្លួនឯង មានឆន្ទៈមោះមុត ក្លាហាន និងប្រកបដោយឧត្តមគតិ។ បើជាអ្នកប្រកបរបររកទទួលទាននឹងទទួលបាននូវផលតបស្នងយ៉ាងគាប់ចិត្ត។ សេចក្ដីស្នេហាមានភាពល្អូកល្អិននឹងគ្នាលើសគ្រាកន្លង។
បណ្ដូលរាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ ចំពោះការប្រកបរបររកទទួលទានផ្សេងៗបានផលសមស្របនឹងការចំណាយ តែទោះជាយ៉ាងនេះក៏ដោយ ក៏លោកអ្នកខិតខំបំពេញការងារប្រកបដោយការប្រុងប្រយ័ត្ននិងប្រឹងប្រែងអស់ពីសមត្ថភាព។ រីឯការនិយាយស្តីអាចមានភាពលើសលស់ឬខ្វះខាតខ្លះៗ។ ដោយឡែកបញ្ហាស្នេហាគូស្នេហ៍មានការយល់ចិត្តថ្លើមគ្នាជាធម្មតា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម។ លោកអ្នកមានសមត្ថភាពប្រើកម្លាំងកាយជាងកម្លាំងប្រាជ្ញា នេះបណ្តាលមកពីលោកអ្នកមានសុខភាពផ្លូវកាយល្អ តែចិត្តមានការហ្មងសៅខ្លះៗ។ ការប្រកបរបររកទទួលទានហុចផលបានផលបន្ទាប់បន្សំ។ រីឯការនិយាយស្តីមានអ្នកខ្លះស្ដាប់ និងខ្លះមិនយកចិត្តទុកដាក់។ គូស្នេហ៍ចេះអត់ឱនអធ្យាស្រ័យបានល្អ នាំឲ្យសម្ព័ន្ធភាពផ្អែមល្ហែមដូចទឹកឃ្មុំ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការបំពេញភារកិច្ចផ្សេងៗនឹងទទួលបានជោគជ័យគួរជាទីមោទនៈចំពោះខ្លួនឯង។ បើជាអ្នកប្រកបរបរទទួលទាននោះអ្នកនឹងទទួលបាននូវការជឿទុកចិត្តពីអតិថិជន។ សុខភាពល្អ បំពេញការងារយ៉ាងស្វាហាប់ ទឹកចិត្តមោះមុត។ ការនិយាយស្តីធ្វើឲ្យអ្នកដទៃពេញចិត្ត។ សេចក្ដីស្នេហានឹងទទួលបាននូវការរស់នៅយ៉ាងចុះសម្រុងគ្នា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះខ្លាំង។ ឯការនិយាយស្តីខ្វះការពិចារណាអាចធ្វើឲ្យខូចប្រយោជន៍ធំ។ ការប្រកបរបររកទទួលទាននឹងរងនូវការខាតបង់ បណ្តាលមកពីសុខភាពផ្លូវកាយមិនល្អ។ ផ្លូវចិត្តត្រូវទទួលរងនូវសម្ពាធ។ សេចក្តីស្នេហាមានការមិនចុះសម្រុងនឹងគ្នាដែលបណ្តាលមកពីការនិយាយស្តីខ្វះការពិចារណា។ ការបំពេញកិច្ចការងារត្រូវប្រើ-ប្រាស់កម្លាំងកាយជាងកម្លាំងប្រាជ្ញា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការនិយាយស្តីច្រើនពោលពាក្យពិតទៅកាន់អ្នកផងគ្នា។ មុខរបររកទទួលទានទទួលបានផលចំណេញគាប់ចិត្ត ធ្វើឲ្យទឹកចិត្តរបស់លោកអ្នកមានសន្ទុះខ្លាំងឡើងក្នុងការបំពេញការងារផ្សេងៗ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពល្អ។ រីឯគូស្នេហ៍មានភាពល្អូកល្អិននឹងគ្នាធម្មតាទេ ដោយសារតែចេះអត់ឱនអធ្យាស្រ័យគ្នា។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពល្អ។ ថ្ងៃនេះលោកអ្នកហាក់រីករាយខ្លាំងណាស់ព្រោះតែទទួលបានសុទ្ធតែដូចក្ដីប្រាថ្នា និងការរំពឹងទុក។ ឯការគិតចំពោះបញ្ហាផ្សេងៗ ក៏តែងតែទទួលបានផលជោគជ័យផងដែរ។ ការប្រកបរបររកទទួលទានបានផលតបស្នងលើសលប់។ សុខភាពអំណោយផលល្អ។ ឯបញ្ហាស្នេហាក៏ធម្មតាដែរ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អបង្គួរ។ ទឹកចិត្តតែងប្រែប្រួលតាមស្ថានភាព និងបរិយាកាសផ្តល់ឲ្យ ហេតុនេះត្រូវប្រឹងប្រែងទប់ចិត្តកុំទោរទន់ងាករេខ្លាំងពេក។ ជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់ផងដែរ ទៅលើការនិយាយស្តី និងសុខភាព។ ចំពោះមុខរបររកទទួលទាន លោកអ្នកនឹងបានផលតបមកវិញច្រើនគួរសម ធ្វើឲ្យលោកអ្នករីករាយ។ រីឯបញ្ហាស្នេហាក៏មិនមានអ្វីប្រែប្រួលដែរ។
ភ្នំពេញ ប៉ុស្តិ៍

