Headlines:

ហោរាសាស្ត្រ​ប្រចាំថ្ងៃ

ថ្ងៃ​ ១១​​​កើ​ត ខែ​ ជេស្ឋ ឆ្នាំ​​ម្សាញ់ បញ្ចស័ក ព.ស​ ២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ ពុធ ទី​ ១៩ ខែ មិថុនា ឆ្នាំ ២០១៣
 
rat

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់ត្រដែត​​។ សុខភាព​ផ្លូវ​កាយ​​រឹង​មាំ​ល្អ​។ សុខភាព​ផ្លូវ​ចិត្ត​ស្ងប់​ស្ងាត់ នឹង​ធឹង​ មានការ​ពិចារណា​ខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​សមត្ថភាពបំពេញ​កិច្ច​ការ​ ឬ​ប្រកប​មុខ​របរ​​​បាន​យ៉ាង​ល្អ​។ ដំណឹង​ដែល​ទទួល​បាន​ថ្ងៃ​នេះ​ធ្វើ​ឲ្យ​​លោក​អ្នក​សប្បាយ​ចិត្ត។ រីឯ​បញ្ហា​​​ស្នេហា​គប្បី​យក​ចិត្ត​ទុក​ដាក់​បន្តិច​ ពី​ព្រោះ​វា​អាច​មាន​ឥទ្ធិពល​​អាក្រក់​ចំពោះ​អ្នក​ និង​គូស្នេហ៍​របស់​អ្នក​។

ox

បណ្តូលរាសីលោកអ្នកល្អ​​មធ្យម។ ការ​ប្រកប​របរ​រក​ទទួល​ទាន​បាន​ផល​សម​ល្មម ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​។ ការ​និ​យាយ​ស្តី​ច្រើន​ពោល​​ទៅ​តាម​ការ​​នឹកឃ​ើញ​​។​ ការ​បំពេញ​ការ​ងារ​ផ្សេងៗ​ប្រកប​ដោយ​ការ​ព្យាយាម​ ប៉ុន្តែ​ជួប​គ្រោះ​អកុសល​ធ្វើ​ឲ្យ​​កំពប់​ផល​ខ្លះៗ​។ បើ​ធ្វើ​ដំ​ណើរ​ទៅ​កាន់ទី​ជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​​ប្រយែង​។ រីឯ​បញ្ហា​ស្នេហា​​គួ​រ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​បន្តិច​ ទើប​​បាន​សុខសាន្ត។

tiger

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះខ្លាំង។ ការ​ប្រកប​របរ​រក​ទទួល​​ទា​ន ​មិន​​បាន​ទទួល​ផល​ចំ​ណេញ​ទេ ប៉ុន្តែ​លោក​អ្នក​នៅ​តែ​តស៊ូ​ព្យាយាម​យ៉ាង​មុត​មាំ​។ សុខ​ភាព​​ផ្លូវ​កាយ​មាន​ជំងឺ​បៀត​បៀន។ ទឹក​ចិត្ត​​ហាក់​ពុំ​សប្បាយ​រីករាយ។​ ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​អាច​មាន​ឧប​សគ្គ​ខ្លះ​ៗ​។ ដោយ​ឡែក​គូស្នេហ៍​បែរ​ជា​ចេះ​យក​ចិត្ត​ទុក​ដាក់ចំពោះ​គ្នា ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ផ្អែម​ល្ហែ​ម​លើ​សគ្រា​កន្លង​។

rabbit

បណ្តូល​រាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស​់ត្រដែត​​។  សុខភាព​ផ្លូវ​កាយ​មាន​សភាព​ល្អ​ប្រសើរ។ រីឯ​ផ្លូវ​ចិត្ត​ក៏​ពុំ​មាន​​​ហេតុ​​នាំ​ឲ្យ​សៅ​ហ្មង​អ្វី​ឡើយ​។ អា​ស្រ័យ​ហេតុ​នេះ​ធ្វើ​ឲ្យ​អ្នក​អាច​បំពេញ​ការ​ងារ​សព្វ​សារ​​ពើទទួល​បាន​ជោគ​ជ័យ។ លោក​អ្នក​មាន​ឆន្ទៈ​​មោះមុត​ប្រកប​ដោយ​ការ​ព្យាយាម​លើផ្លូវ​ដែល​ត្រឹម​​ត្រូវ​​ធ្វើ​ឲ្យ​អ្នក​ផង​ទាំង​ពួង​ពេញ​​ចិត្ត​ជាខ្លាំង​។ គូ​ស្នេហ៍​​​យក​​ចិត្ត​ទុក​ដាក់​ និង​ជឿជាក់​លើ​អ្នក​យ៉ាងខ្លាំង។

dragon

បណ្តូល​រាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ ការ​និយាយ​ស្តី​ប្រកប​ដោយ​ឧត្តម​គតិ​​ ពោល​គឺ​រាល់​ពាក្យ​សម្តី​ដែល​និយាយ​ចេញ​មក​ត្រូវ​បាន​វិភាគ​​យ៉ាង​ច្បាស់លាស់​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជាមុន​។ សេចក្តី​ស្នេហា​ពោរពេញ​ដោយ​ភក្តី​ភាព​ និង​ភាព​ផ្អែម​ល្ហែម​ល្អូក​ល្អិន​នឹង​គ្នា​។ ការ​ប្រកប​របរ​រក​ទទួល​​ទាន​បាន​ផល​ចំ​ណេញ​យ៉ាង​គួរជា​ទី​គាប់​ចិត្ត​​ ធ្វើ​ឲ្យ​លោក​អ្នក​មានកម្លាំង​ចិត្ត​ទ្វេឡើង​ថែម​​ទៀត​។

snake

បណ្តូលរាសីលោកអ្នកថ្ងៃនេះធ្លាក់​ចុះ។ សុខ​ភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​មាន​សភាព​ទ្រុឌ​ទ្រោម​បណ្តាល​មក​ពី​ការ​បំ​ពេញ​ការ​ងារ​ក្នុង​ថ្ងៃ​នេះត្រូវ​ប្រើ​ប្រាស់​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ផល​តប​ស្នង​ប៉ុន្មាន​ឡើយ​។ ការ​និយាយ​ស្តី​ច្រើន​ពោល​នូវ​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍​។ ​គូ​ស្នេហ៍អាច​​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ និង​អាច​​ឈាន​ទៅ​ដល់​ការ​បែក​បាក់​ទៀត​ផង។

horse

បណ្តូលរាសីលោកអ្នកល្អមធ្យម។ សុខភាព​ផ្លូវ​កាយ​មាំមួនល្អ​។ ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ជិត​​ឆ្ងាយ​ទទួល​បាន​ការ​ស្វាគមន៍ ប៉ុន្តែគេនឹង​ទន្ទឹង​ចាំ​ទទួល​​ផល​ពី​អ្នកវិញ​ជ​ាក់​ជា​ពុំខាន​។ ការ​ព្យាយាម​​ហាក់​ដូចជា​មាន​សភាព​ខ្សត់​ខ្សោយ​បន្តិច​ ហេតុ​នេះ​លោក​អ្នក​គប្បី​​បង្កើន​​កម្លាំង​ចិត្ត​​បន្ថែម​ទៀត​។ បញ្ហា​​ស្នេហា​គូ​ស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នាទៅវិញ​ទៅ​មក​បាន​យ៉ា​ង​ល្អ​ និង​​បង្កើត​អនុស្សា​វរីយ៍​ថ្មី​ៗ​។

goat

បណ្តូល​រាសីលោកអ្នកថ្ងៃនេះធ្លាក់​ចុះ។ ការប្រកប​របរ​រកទទួល​ទាន​​មិន​មាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​។ ការនិយាយ​ស្តី​លេង​សើច​ច្រើន​​ធ្វើ​ឲ្យ​អ្នក​ផង​វាយ​តម្លៃ​ទាប។ លោក​អ្នក​ខិត​ខំបំពេញ​ការ​ងារ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ព្រម​ជា​មួយ​នឹង​ឆន្ទៈ​មោះមុត​ ​និង​ការតស៊ូ​ព្យាយាម​ តែ​ហាក់​មិន​ទាន់​ហុច​ផល​អ្វី​ឲ្យ​សម​ប្រកប។ គូស្នេហ៍​​ចេះ​ផ្ដល់​​ភាព​ផ្អែម​ល្ហែម​ឲ្យ​គ្នា​ប្រកប​ដោយ​អត្ថន័យ​។

monkey

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត​​។ ​លោក​អ្នក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​អាចបំ​ពេញ​ការ​ងារ​​ដែល​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ​ទឹក​ចិត្ត​ប្រកប​ដោយ​ក្តី​មេត្តា​ និង​ករុណា​ចំពោះ​​​មនុស្ស​ និង​សត្វ​ផង​គ្នា​។ ការនិយាយ​ស្តី​ប្រកប​ដោយ​​ការ​​ត្រិះ​រិះ​ពិចារណា​​ល្អិត​ល្អន់​មុន​នឹង​ចេញ​វាចា​​​ទៅ​កាន់​អ្នក​ផង​គ្នា​ នាំ​ឲ្យ​គេ​គោរព​ជឿជាក់។ រីឯ​បញ្ហា​ស្នេហាក៏​ពុំ​មាន​អ្វីគួរ​ឲ្យ​បារម្ភ​ឡើយ​។

rooster

បណ្តូលរាសី​លោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ រាល់​ការ​ប្រកប​របរ​រក​ទទួល​ទាន​ផ្សេងៗ​ទទួល​បាន​ផល​ចំណេញ​​ហួស​ពី​ការ​ស្មាន​។ ការធ្វើ​ដំណើរ​​​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​តែង​មា​ន​គេ​ទទួល​ដោយ​ក្តី​គោរព​រាប់​អានយ៉ាង​ស្មោះ​ស្ម័គ្រ​។ លោក​អ្នក​គប្បី​ស្វះ​ស្វែង​រក​ចំណេះ​ដឹង​​បន្ថែម​ទៀត​ និង​ប្រយ័ត្ន​ការ​និយាយ​ស្ដីដោយ​ខ្វះ​ការ​ពិចារណា​។ ចំពោះ​រឿង​ស្នេហា​ ប្រយ័ត្ន​មាន​បញ្ហា​ដោយ​សា​រ​ពាក្យ​សម្តី​។

dog

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការ​ប្រកប​របរ​រក​ទទួល​ទាន​ត្រូវ​​បាន​ប្រើប្រាស់​កម្លាំងកាយ​ចិត្ត​យ៉ាង​ច្រើន។ ​ទឹក​ចិត្ត​ក៏​មាន​សភាព​​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​លទ្ធ​ផល​ដែល​ទទួល​បាន​ពី​ការ​ងារ​ហាក់​ដូច​ជា​មិន​ស័ក្តិ​សម​ទៅ​នឹង​ការ​ខិត​ខំ​ប្រឹង​​ប្រែ​ង។​ ​គូ​ស្នេហ៍​មាន​​ការ​​យោគ​យល់​គ្នា​យ៉ាង​ល្អ​ប្រសើរ​ ព្រោះ​មាន​​​អធ្យាស្រ័យ​ល្អ​។ ការ​និយាយ​ស្តី​ខ្វះ​ការ​ពិចារណា​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​។

pig

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះខ្លាំង។ បញ្ហា​ស្នេហា​ គូស្នេហ៍​អាច​មាន​ការភាន់​​ច្រឡំ​​ចំពោះ​គ្នា​និង​អាច​ឈាន​ទៅ​ដល់​ការ​បែក​បាក់​គ្នា​ទៀត​ផង។ មុខ​របរ​រក​ទទួល​​ទាន​នឹង​មាន​ការ​ខាត​បង់​ជាក់​ជា​ពុំខាន​ឡើយ​ ហេតុ​នេះ​លោក​អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត។ សុខភាពផ្លូវ​កាយមិន​មាន​ជំងឺ​តម្កាត់​អ្វីទេ ប៉ុន្តែ​​ផ្លូវ​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​អកុសល និង​ភាព​​តប់​ប្រមល់​។

ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ​​ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់​នៃក្រសួងធម្មការ និងសាសនា