មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ហោរាសាស្ត្រ​ប្រចាំថ្ងៃ

ថ្ងៃ​ ១០​​កើ​ត ខែ​ ជេស្ឋ ឆ្នាំ​​ម្សាញ់ បញ្ចស័ក ព.ស​ ២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ អង្គារ ទី​ ១៨ ខែ មិថុនា ឆ្នាំ ២០១៣
 
rat

បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម។ រាល់ការប្រកបរបរ​រកទទួលទាន​បាន​ផលល្អ​ប្រសើរ​ តែត្រូវប្រើ​កម្លាំង​កាយ និង​កម្លាំងចិត្តយ៉ាងច្រើន។ ការ​និយា​យ​​ស្តីច្រើន​ពោល​នូវពាក្យ​គំរោះគំរើយ​ទ្រគោះ​បោះ​បោក។ ទឹកចិត្តពោរពេញទៅដោយ​អកុសល និង​កង្វល់​ដោយ​ឥត​មូលហេតុ​ច្បាស់​លាស់។ គូស្នេហ៍​អាចមានភាពមិន​ចុះសម្រុង​គ្នាដែលបណ្តាល​មក​​ពីទឹកចិត្ត​ចង្អៀត​ចង្អល់​​ពេក។

ox

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ បញ្ហាស្នេហា​នឹង​កើត​មាន​ទំនាស់​​បណ្តាល​មក​ពី​រឿង​តូចតាច​ គប្បី​ប្រយ័ត្ន​ឲ្យ​បានខ្ជាប់ខ្ជួន។​ ការធ្វើ​ដំណើរ​បំពេញកិច្ចការសព្វសារពើ​ពុំសូវល្អ​ប៉ុន្មាន​ឡើយ​។ សុខភាពផ្លូវ​កាយ​​អាច​មាន​ជំងឺបៀតបៀន។ លោក​អ្នក​មានការ​ថ្នាំងថ្នាក់​ចិត្តច្រើន និង​ចូល​ចិត្ត​បរិយាកាស​ទីស្ងាត់។ ដោយឡែក​ការនិយាយស្តី​ច្រើន​​ពោលពាក្យ​រោយរាយ​ឥត​ប្រយោជន៍​។

tiger

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុត​ចុះ។ រាល់ការបំពេញការងារផ្សេងៗ​​ត្រូវ​ប្រើប្រាស់​កម្លាំង​កាយ​ច្រើន​ជាង​កម្លាំង​ប្រាជ្ញា។ ការពោលពាក្យ​សម្តី​ ច្រើន​ពោល​ទៅ​កាន់​មនុស្ស​ដែល​មិន​យល់ការ​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់នឹង​គ្នា​។ ទឹកចិត្ត​របស់​លោក​អ្នក​មានសភាព​ចង្អៀត​ចង្អល់​ណាស់។ ឯបញ្ហា​ស្នេហា​គប្បីប្រយ័ត្ន​ពាក្យសម្តីរបស់អ្នកបន្តិច​ប្រយ័ត្ន​មាន​ទំនាស់កើត​ឡើង​ព្រោះសម្តីមិនសមរម្យ។

rabbit

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង ខ្ពស់ត្រដែត​​។ រាល់​ការ​បំពេញកិច្ចការ​ផ្សេងៗ​នឹង​សម្រេច​ដូចការ​រំពឹង​ទុក​។ ​ថ្ងៃ​នេះ​លោក​អ្នក​អាច​ទទួលលាភ​មក​ពី​ចម្ងាយ។ រីឯការ​ធ្វើដំណើរគួរ​តែ​មានការ​ប្រុង-​ប្រយ័ត្ន​ជានិច្ច។ លោក​អ្នក​មានសតិសម្បជញ្ញៈ​ខ្ពស់ ហើយ​​ទឹក​ចិត្ត​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​។ រី​ឯ​បញ្ហាស្នេហា​គូស្នេហ៍​​របស់អ្នក​នឹងមាន​ការទុកចិត្ត​ចំពោះ​អ្នកកាន់​តែ​ខ្លាំង​។

dragon

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់ត្រដែត​​។ ការ​ប្រកប​របរ​​រក​ទទួល​ទាន​បាន​ផល​ចំណេញ​យ៉ាង​គាប់​ចិត្ត។ ការ​និយាយស្តី​ត្រូវ​បាន​អ្នក​ផង​យកចិត្ត​ទុកដាក់ស្តាប់ គោរព​ និង​កោត​សរសើរ​យ៉ាង​អស់ពី​ចិត្ត​។ ការ​ធ្វើដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​​នឹង​បាន​​ដូច​ចិត្ត​ដែល​ប៉ង​ ទឹក​ចិត្ត​ប្រកប​ដោយ​ក្តីសោមនស្សរីករាយ។ បញ្ហា​ស្នេហា​គូស្នេហ៍​របស់​អ្នក​នឹង​ខិត​ខំ​តម្រូវ​ចិត្ត​របស់​អ្នក​បាន​យ៉ាង​ប្រពៃ។

snake

បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម​។ ការ​និយាយ​ស្តី​​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ប៉ុន្តែ​លោក​​អ្នក​ពុំ​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ទេ។ សមត្ថ​ភាព​​ខាង​​ទំនាក់​ទំនង​ល្អ​ប្រសើរ​។ បញ្ហា​ស្នេហា​ច្រើន​មាន​ការ​ប្រចណ្ឌ​​ពី​សំណាក់​​ដៃ​គូ​របស់​អ្នក​ ហើយ​អាច​នឹង​មាន​ការ​ទាស់​ទែង​គ្នា​។​ ទឹក​ចិត្ត​ច្រើ​ន​​ពោរពេញ​ទៅ​ដោយ​បញ្ហា​ដែល​ស្មុគស្មាញ​ តែលោក​អ្ន​ក​​មាន​សេចក្តី​ព្យាយាម​យ៉ាង​ពេញ​ទំហឹង​។

horse

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ ការនិយាយស្តីច្រើនពោលពាក្យ​រោយរាយ​ឥត​ប្រយោជន៍អាច​ធ្វើ​ឲ្យ​អ្នកដទៃទាស់ចិត្ត មិនអាចគិតបញ្ហា​ផ្សេងៗ​​ឲ្យបានស៊ី​ជម្រៅ​ឡើយ។ ការ​ធ្វើដំណើរ​ទៅ​កាន់​ទីជិត​ឆ្ងាយ​នឹងមានឧបសគ្គខ្លះ​ៗ។ ការប្រកប​របរ​រក​ទទួលទាន​នឹង​មិន​ទទួល​​បាន​ផលចំណេញ​ណាស់ណាទេ។​ រីឯបញ្ហាស្នេហា គូស្នេហ៍​សុខសាន្ត​នឹង​គ្នា​ធម្មតា មិន​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះទង្គិច​ឡើយ។

goat

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ សុខភាព​ផ្លូវ​កាយ​ត្រូវ​បៀត​បៀន​ដោយ​ជំងឺ ដោយសារ​តែ​បរិយាកាស​ និង​មនុស្ស​ជុំវិញ​​​ខ្លួន បណ្តាល​ឲ្យ​ទឹក​ចិត្ត​ច្របូក​ច្របល់។​ សេចក្តី​ព្យាយាម​ថមថយ ហើយ​សមត្ថភាពក្នុង​ការ​បំពេញ​ការ​ងារ​ត្រូវ​ធ្លាក់​ចុះ។ លោក​អ្នក​មិន​គួរ​​ធ្វើ​ការ​​សម្រេច​ចិត្តក្នុង​ថ្ងៃ​នេះ​ទេ ដើម្បី​ចៀសវាងមុខ​របរ​​រក​ទទួល​​ទាន​ត្រូវ​ខាត​បង់។ សេចក្តី​ស្នេហា​ខ្វះ​ភាព​កក់​ក្តៅ​ចំពោះ​គ្នា​។

monkey

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត​​។ ការសម្រេច​ភារកិច្ច​ផ្សេង​ៗ​តែង​​ទទួល​បាន​ជោគ​ជ័យ​ជានិច្ច​។ ការ​និយាយស្តី​ប្រកបដោយ​ហេតុ​ផល​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​លោកអ្នក​មាន​ប្រៀបលើ​ដៃ​គូ​សន្ទនា​។ សុខភាព​ល្អ មាន​ស្មារតី​ភ្លឺស្វាង​ និង​មាន​សមត្ថភាពដោះស្រាយ​បញ្ហា​​ចំពោះ​មុខ​បាន​យ៉ាង​ល្អ។ ការ​ធ្វើ​ដំណើរ​សុខ​ជា​ធម្មតា​។ បញ្ហាស្នេហា​មាន​ការ​ចុះសម្រុង​ និងស្វែង​យល់ចិត្ត​គ្នា​បានល្អ​។

rooster

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត​​។  លោកអ្នក​​នឹង​ទទួល​បាន​នូវ​ជំនូន​​ពី​នរណា​ម្នាក់។ ការប្រកបរបររក​ទទួល​ទាន​បាន​ផលចំណេញ​លើស​ពី​ការ​ស្មាន​។ ការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព។ លោក​អ្នក​មាន​ស្វ័យភាព​ក្នុងការ​សម្រេច​ចិត្ត​។ សុខភាព​ផ្លូវ​កាយ​ល្អ​ ហើយ​មាន​អារម្មណ៍​ជ្រះស្រឡះ និង​មាន​​ទឹកចិត្ត​សប្បាយ​រីករាយ​។ បញ្ហាស្នេហា​មិនមានអ្វី​ឲ្យបារម្ភ​ទេ។

dog

បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អ​មធ្យម។ រាល់ការ​បំពេញការងារ​ផ្សេងៗបានផល​តិច​តួច​​ ព្រោះ​តែ​ការ​ធ្វេស​ប្រហែស​។ ទឹក​ចិត្តពេល​ខ្លះក៏រីករាយ​ ពេលខ្លះ​ក៏កើត​ទុក្ខ។ លោកអ្នក​ច្រើន​ត្រូវ​ការ​នូវ​ភាព​ស្ងាត់​ស្ងៀម ចូល​ចិត្ត​គិត​ច្រើន​។ ការ​ធ្វើដំណើរ​មាន​ការ​ធ្វេស​ប្រហែស នាំ​ឲ្យ​អាច​ប្រឈម​នឹង​គ្រោះ។ ចំពោះ​បញ្ហា​ស្នេហា​​ដៃគូ​របស់​អ្នក​នឹង​មាន​ការ​តូច​ចិត្ត​តូចថ្លើម​ចំពោះ​អ្នក​។

pig

បណ្តូលរាសីរបស់លោកអ្នក​ថ្ងៃនេះ​មធ្យម។ សុខភាព​ផ្លូវ​កាយ​ពុំសូវជាល្អ​ប៉ុន្មានឡើយ​ តែ​មាន​ចិត្ត​ស្ថិត​នៅ​កណ្តាល​​ពោលគឺ​ពុំសូវ​ខ្វល់អំពីរឿង​ស្មុគស្មាញផ្សេងៗប៉ុន្មានឡើយ​។ ការធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​មធ្យម​ទេ។ លោក​អ្នក​​មិន​សូវ​មាន​សមត្ថភាពក្នុង​ការ​សម្រេច​ចិត្ត ដែល​​អាច​នឹង​មាន​ភាព​ភ្លាំង​ភ្លាត់​។ បញ្ហា​ស្នេហាប្រយ័ត្ន​មាន​ទំនាស់ធំ​ព្រោះ​តែ​រឿង​តូចតាច​។

ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ​​ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់​នៃក្រសួងធម្មការ និងសាសនា