បណ្តូលរាសីលោកអ្នកនៅថ្ងៃនេះល្អបង្គួរ។ សុខភាពផ្លូវកាយល្អ។ ទឹកចិត្តមិនសូវមានអារម្មណ៍ល្អប៉ុន្មាននោះឡើយ។ ការនិយាយស្តីមានគេជឿជាក់គោរពស្រឡាញ់។ ការបំពេញការងារ ឬប្រកបរបររកទទួលទានត្រូវប្រើទាំងកម្លាំងកាយ និងកម្លាំងប្រាជ្ញាយ៉ាងច្រើនទើបទទួលបានលាភសក្ការៈ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនឹងមានឧបសគ្គខ្លះៗ។ គូស្នេហ៍នឹងមានការអាក់អន់ស្រពន់ចិត្តខ្លះៗ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ការធ្វើដំណើរទៅទីជិតឆ្ងាយត្រូវមានការប្រុងប្រយ័ត្ន។ ការប្រកបរបររកទទួលទានហុចផលស្ដួចស្ដើងមិនសមតាមបំណង។ ដំណឹងដែលទទួលបានថ្ងៃនេះមានរឿងល្អលាយឡំនឹងអាក្រក់។ ការនិយាយស្ដីមានអ្នកយកចិត្តទុកដាក់ស្ដាប់ និងអ្នកចាំរិះគន់ចាប់ទោសអូសដំណើរ។ គូស្នេហ៍គួរតែចេះអត់ឱនឲ្យគ្នា ទើបមានសេចក្ដីសុខសាន្តត្រាណ។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលចំណេញច្រើនហួសពីការរំពឹងទុក។ ការនិយាយស្តីត្រូវបានគេគោរព និងកោតសរសើរ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងទទួលបាននូវការស្វាគមន៍ និងធ្វើគារវៈចំពោះលោកអ្នក។ ដំណឹងដែលទទួលបានសុទ្ធសឹងតែជារឿងល្អ។ លោកអ្នកនឹងទទួលបាននូវការគោរពពីគូស្នេហ៍របស់អ្នក។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ រាល់ការបំពេញភារកិច្ចផ្សេងៗនឹងទទួលលាភជ័យសមតាមបំណង។ សុខភាពរាងកាយអាចរងសម្ពាធបរិយាកាសអាប់អួ។ ការពោលពាក្យសម្ដីប្រកបដោយគុណធម៌ ធ្វើឲ្យអ្នកផងរាប់អាន។ ដំណឹងដែលទទួលបានច្រើនជារឿងធ្វើឲ្យលោកអ្នកសប្បាយចិត្ត។ គូស្នេហ៍នឹងបង្កើតបានអនុស្សាវរីយ៍ថ្មី ធ្វើឲ្យចំណងស្នេហ៍កាន់តែផ្អែមល្ហែមស្អិតល្មួត។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ មុខរបររកទទួលទានខាតបង់ ដោយសារការពោលពាក្យសម្តីមិនសមរម្យ និងគ្មានសេចក្តីរាក់ទាក់ចំពោះភ្ញៀវ ព្រោះតែអារម្មណ៍អាប់អួតាមបរិយាកាស។ សុខភាពផ្លូវកាយមិនសូវជាល្អប៉ុន្មានទេ។ ទឹកចិត្តពោរពេញដោយអកុសល។ ការធ្វើដំណើរគួរតែប្រុងប្រយ័ត្ន។ គូស្នេហ៍ខិតខំស្វែងយល់ចិត្តគ្នាដើម្បីចៀសវាងការបែកបាក់គ្នាដោយកត្តាផ្សេងៗ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលជាទីមោទនៈក្រៃលែង។ ការនិយាយស្តីធ្វើឲ្យអ្នកផងទាំងពួងយកចិត្តទុកដាក់ស្ដាប់។ លោកអ្នកមានចិត្តសោមនស្សរីករាយ។ ដំណឹងដែលទទួលបានថ្ងៃនេះគឺជារឿងមង្គល។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានជោគជ័យគ្រប់ពេល។ ចំពោះគូស្នេហ៍ទាំងសងខាងមានការចុះសម្រុង និងមានអធ្យាស្រ័យគ្នាល្អ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់។ លោកអ្នកមានចិត្តសប្បាយរីករាយដោយសារតែគូស្នេហ៍ចេះយកចិត្តទុកដាក់ចំពោះខ្លួន។ ការប្រកបរបររកទទួលទាននឹងមានផលក្រាស់ក្រែល។ លោកអ្នកត្រូវបានគេស្រឡាញ់រាប់អាន ឬទទួលការសន្ដោសពីអ្នកធំ។ ការធ្វើដំណើរមានសុវត្ថិភាព និងមានគេចាំយកអាសាជានិច្ច។ ដំណឹងដែលទទួលបានមានរឿងល្អច្រើនជាងរឿងសៅហ្មង។
បណ្តូលរាសីលោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ សមត្ថភាពបំពេញការងារកើនឡើង ធ្វើឲ្យការប្រកបរបររកទទួលទានមានការខាតបង់ និងមានកម្លាំងចិត្តគិតគូរអភិវឌ្ឍន៍អាជីវកម្មបន្ថែមទៀត។ សុខភាពផ្លូវកាយល្អមាំមួន។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាព។ ប៉ុន្តែការនិយាយស្ដីគួរតែប្រយ័ត្នអ្នកដទៃនិន្ទា។ គូស្នេហ៍គួរកុំចាប់កំហុសគ្នា ចៀសវាងបង្ករឿងតូចឲ្យទៅជាធំ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ លោកអ្នកមិនមានសមត្ថភាពគិត និងរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយបានទេ ដូច្នេះត្រូវតែពិភាក្សាជាមួយមនុស្សគួរទុកចិត្តជាមុនសិន ចៀសវាងចំណាយញើសឈាមខ្លួនឯងដោយអសារបង់។ ការធ្វើដំណើរមានសេចក្ដីសុខធម្មតាទេ។ ប៉ុន្តែចំពោះរឿងស្នេហា គូស្នេហ៍មានអារម្មណ៍មិនសូវល្អ អាចនាំឲ្យរង្គោះរង្គើដល់ទំនាក់ទំនង។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះមធ្យម។ លោកអ្នកនឹងទទួលបាននូវការអាណិតអាសូរ។ រីឯការនិយាយស្តីខ្លះក៏យកជាការបាន តែខ្លះក៏មិនបាន។ មុខរបររកទទួលទានបានផលចំណេញច្រើនក្រាស់ក្រែល ប៉ុន្តែគួរកុំធ្វេសប្រហែសនឹងលាភសក្ការៈនេះឲ្យសោះ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគប្បីប្រយ័ត្ន។ បញ្ហាស្នេហាត្រូវមានការអត់ធ្មត់ចំពោះដៃគូឲ្យបានច្រើន ប្រយ័ត្នមានការបែកបាក់។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលចំណេញគួរជាទីគាប់ចិត្ត។ អ្នកហាក់សប្បាយចិត្តនឹងទង្វើរបស់ខ្លួន។ ការនិយាយស្តីមានវិចារណញ្ញាណ និងត្រូវបានឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់។ ការធ្វើដំណើរមានគេទទួលរាក់ទាក់។ សុខភាពផ្លូវកាយត្រូវបៀតបៀនដោយជំងឺ។ ចំណងស្នេហាល្អធម្មតា មិនមានអ្វីប្រែប្រួលឡើយ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អបង្គួរ។ ការប្រកបរបររកទទួលទានផ្សេងៗបានផលចំណេញសមរម្យ។ ការបំពេញការងារផ្សេងៗធ្វើឡើងទាំងមិនពេញចិត្ត បណ្តាលឲ្យសម្រេចបានផលពុំសូវជាល្អប៉ុន្មាននោះឡើយ។ ការនិយាយស្តីជាសាច់ការ តែបែរជា គេគិតថាជាការលេងសើចទៅវិញ។ ទឹកចិត្តប្រកបដោយឧបេក្ខា ពុំសូវមានគំនិតអភិវឌ្ឍន៍ប៉ុន្មានឡើយ រីឯគូស្នេហ៍មានភាពសោះអង្គើយដាក់គ្នា។
ភ្នំពេញ ប៉ុស្តិ៍






