បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលល្អប្រសើរ តែត្រូវប្រើកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងច្រើន។ ការនិយាយស្តីច្រើនពោលនូវពាក្យគំរោះគំរើយទ្រគោះបោះបោក។ ទឹកចិត្តពោរពេញទៅដោយអកុសល និងកង្វល់ដោយឥតមូលហេតុច្បាស់លាស់។ គូស្នេហ៍អាចមានភាពមិនចុះសម្រុងគ្នាដែលបណ្តាលមកពីទឹកចិត្តចង្អៀតចង្អល់ពេក។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ បញ្ហាស្នេហានឹងកើតមានទំនាស់បណ្តាលមកពីរឿងតូចតាច គប្បីប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន។ ការធ្វើដំណើរបំពេញកិច្ចការសព្វសារពើពុំសូវល្អប៉ុន្មានឡើយ។ សុខភាពផ្លូវកាយអាចមានជំងឺបៀតបៀន។ លោកអ្នកមានការថ្នាំងថ្នាក់ចិត្តច្រើន និងចូលចិត្តបរិយាកាសទីស្ងាត់។ ដោយឡែកការនិយាយស្តីច្រើនពោលពាក្យរោយរាយឥតប្រយោជន៍។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់ការបំពេញការងារផ្សេងៗត្រូវប្រើប្រាស់កម្លាំងកាយច្រើនជាងកម្លាំងប្រាជ្ញា។ ការពោលពាក្យសម្តី ច្រើនពោលទៅកាន់មនុស្សដែលមិនយល់ការធ្វើឲ្យមានការថ្នាំងថ្នាក់នឹងគ្នា។ ទឹកចិត្តរបស់លោកអ្នកមានសភាពចង្អៀតចង្អល់ណាស់។ ឯបញ្ហាស្នេហាគប្បីប្រយ័ត្នពាក្យសម្តីរបស់អ្នកបន្តិចប្រយ័ត្នមានទំនាស់កើតឡើងព្រោះសម្តីមិនសមរម្យ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង ខ្ពស់ត្រដែត។ រាល់ការបំពេញកិច្ចការផ្សេងៗនឹងសម្រេចដូចការរំពឹងទុក។ ថ្ងៃនេះលោកអ្នកអាចទទួលលាភមកពីចម្ងាយ។ រីឯការធ្វើដំណើរគួរតែមានការប្រុង-ប្រយ័ត្នជានិច្ច។ លោកអ្នកមានសតិសម្បជញ្ញៈខ្ពស់ ហើយទឹកចិត្តពោរពេញទៅដោយក្តីសោមនស្សរីករាយ។ រីឯបញ្ហាស្នេហាគូស្នេហ៍របស់អ្នកនឹងមានការទុកចិត្តចំពោះអ្នកកាន់តែខ្លាំង។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលចំណេញយ៉ាងគាប់ចិត្ត។ ការនិយាយស្តីត្រូវបានអ្នកផងយកចិត្តទុកដាក់ស្តាប់ គោរព និងកោតសរសើរយ៉ាងអស់ពីចិត្ត។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនឹងបានដូចចិត្តដែលប៉ង ទឹកចិត្តប្រកបដោយក្តីសោមនស្សរីករាយ។ បញ្ហាស្នេហាគូស្នេហ៍របស់អ្នកនឹងខិតខំតម្រូវចិត្តរបស់អ្នកបានយ៉ាងប្រពៃ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះមធ្យម។ ការនិយាយស្តីត្រូវបានគេយកចិត្តទុកដាក់ស្តាប់ ប៉ុន្តែលោកអ្នកពុំមានការជឿជាក់លើខ្លួនឯងទេ។ សមត្ថភាពខាងទំនាក់ទំនងល្អប្រសើរ។ បញ្ហាស្នេហាច្រើនមានការប្រចណ្ឌពីសំណាក់ដៃគូរបស់អ្នក ហើយអាចនឹងមានការទាស់ទែងគ្នា។ ទឹកចិត្តច្រើនពោរពេញទៅដោយបញ្ហាដែលស្មុគស្មាញ តែលោកអ្នកមានសេចក្តីព្យាយាមយ៉ាងពេញទំហឹង។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ ការនិយាយស្តីច្រើនពោលពាក្យរោយរាយឥតប្រយោជន៍អាចធ្វើឲ្យអ្នកដទៃទាស់ចិត្ត មិនអាចគិតបញ្ហាផ្សេងៗឲ្យបានស៊ីជម្រៅឡើយ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយនឹងមានឧបសគ្គខ្លះៗ។ ការប្រកបរបររកទទួលទាននឹងមិនទទួលបានផលចំណេញណាស់ណាទេ។ រីឯបញ្ហាស្នេហា គូស្នេហ៍សុខសាន្តនឹងគ្នាធម្មតា មិនមានអ្វីធ្វើឲ្យប៉ះទង្គិចឡើយ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ សុខភាពផ្លូវកាយត្រូវបៀតបៀនដោយជំងឺ ដោយសារតែបរិយាកាស និងមនុស្សជុំវិញខ្លួន បណ្តាលឲ្យទឹកចិត្តច្របូកច្របល់។ សេចក្តីព្យាយាមថមថយ ហើយសមត្ថភាពក្នុងការបំពេញការងារត្រូវធ្លាក់ចុះ។ លោកអ្នកមិនគួរធ្វើការសម្រេចចិត្តក្នុងថ្ងៃនេះទេ ដើម្បីចៀសវាងមុខរបររកទទួលទានត្រូវខាតបង់។ សេចក្តីស្នេហាខ្វះភាពកក់ក្តៅចំពោះគ្នា។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការសម្រេចភារកិច្ចផ្សេងៗតែងទទួលបានជោគជ័យជានិច្ច។ ការនិយាយស្តីប្រកបដោយហេតុផលត្រឹមត្រូវធ្វើឲ្យលោកអ្នកមានប្រៀបលើដៃគូសន្ទនា។ សុខភាពល្អ មានស្មារតីភ្លឺស្វាង និងមានសមត្ថភាពដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អ។ ការធ្វើដំណើរសុខជាធម្មតា។ បញ្ហាស្នេហាមានការចុះសម្រុង និងស្វែងយល់ចិត្តគ្នាបានល្អ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបាននូវជំនូនពីនរណាម្នាក់។ ការប្រកបរបររកទទួលទានបានផលចំណេញលើសពីការស្មាន។ ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លោកអ្នកមានស្វ័យភាពក្នុងការសម្រេចចិត្ត។ សុខភាពផ្លូវកាយល្អ ហើយមានអារម្មណ៍ជ្រះស្រឡះ និងមានទឹកចិត្តសប្បាយរីករាយ។ បញ្ហាស្នេហាមិនមានអ្វីឲ្យបារម្ភទេ។
បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ រាល់ការបំពេញការងារផ្សេងៗបានផលតិចតួច ព្រោះតែការធ្វេសប្រហែស។ ទឹកចិត្តពេលខ្លះក៏រីករាយ ពេលខ្លះក៏កើតទុក្ខ។ លោកអ្នកច្រើនត្រូវការនូវភាពស្ងាត់ស្ងៀម ចូលចិត្តគិតច្រើន។ ការធ្វើដំណើរមានការធ្វេសប្រហែស នាំឲ្យអាចប្រឈមនឹងគ្រោះ។ ចំពោះបញ្ហាស្នេហាដៃគូរបស់អ្នកនឹងមានការតូចចិត្តតូចថ្លើមចំពោះអ្នក។
បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះមធ្យម។ សុខភាពផ្លូវកាយពុំសូវជាល្អប៉ុន្មានឡើយ តែមានចិត្តស្ថិតនៅកណ្តាលពោលគឺពុំសូវខ្វល់អំពីរឿងស្មុគស្មាញផ្សេងៗប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពមធ្យមទេ។ លោកអ្នកមិនសូវមានសមត្ថភាពក្នុងការសម្រេចចិត្ត ដែលអាចនឹងមានភាពភ្លាំងភ្លាត់។ បញ្ហាស្នេហាប្រយ័ត្នមានទំនាស់ធំព្រោះតែរឿងតូចតាច។
ភ្នំពេញ ប៉ុស្តិ៍

