ការផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត អំពីការជំនុំជម្រះក្តី “Verdict” លោក កាំង ហ្គេក អ៊ាវ ហៅ ឌុច ដោយសាលាក្តីខ្មែរក្រហម ទទួលបានពានរង្វាន់លើកទី១ ខាងផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយចម្រុះដ៏ល្អឥត ខ្ចោះ។ អ្នកចូលរួមផលិតព័ត៌មានក្នុងពេលនោះត្រូវបានផ្តល់កិត្តិយសជូន លោក Andy Ball លោក David Boyle លោក Seth Meixner និងលោក Jake Shnoeker។
អត្តបទដែលមានចំណងជើងថា Mystery Firm Sparks Investment Warning ដែលបានលាតត្រដាងរឿងពិតរបស់ក្រុមហ៊ុន Office of International Treasury Control ដែលឥឡូវនេះបានបិទទ្វាររួចទៅហើយនោះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងត្រង់ថា ព័ត៌មានពាណិជ្ជកម្មដ៏ល្អឥតខ្ចោះដែលជាទឹកដៃរបស់ការីនិពន្ធកាសែតភ្នំពេញប៉ុស្តិ៍ លោក James O’ Toole៕ KS
ភ្នំពេញ ប៉ុស្តិ៍

