Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper

Leading today

ខ្យាដំរី និង​ដង្កូវដួង​រស់រវើក​ក្នុង​មាត់​ជា​រសជាតិ​ថ្មី​ប្លែក​នៅ​ភ្នំពេញ

ដង្កូវដួង​រវើកៗ​ត្រូវ​បាន​គេ​ទទួលទាន​ទាំង​រស់ ឬ​ចម្អិន​​ឲ្យ​ឆ្អិន​នៅ​ហាង New Singapore City​​។

ភ្នំពេញ: គ្រាន់តែ​ដង្កូវដួង​ធាត់​យ៉ាង​ទ្រលុកទ្រលន់​រវើករវ័ណ្ឌ​ពេញ​ក្នុង​ចាន​នៅ​ភោជនីយដ្ឋាន New Singapore City ខណៈ​អ្នក​ខ្លះ​បង្ហាញ​អារម្មណ៍​ញញើតញញើម អ្នក​ខ្លះ​ទៀត​បែរ​ស្រក់​ទឹក​មាត់​ចង់​ចាប់​យក​ចង្កឹះ​កៀប​អាកន្ធាត់​មួយ​មក​ដាក់​ទំពា​ក្នុង​មាត់​។

រថយន្ត​ក្រុង​គឺជា​ក្តី​បារម្ភ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ

រថយន្ត​ក្រុង​ដែល​បង្ក​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​កម្មការិនី ១៨ ​នាក់​ស្លាប់​កន្លងមក​នៅ​ស្វាយរៀង​។

ភ្នំពេញៈ កាលៈទេសៈ​ដែល​​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សម្លាប់​ជីវិត​មនុស្ស កាលពី​ថ្ងៃ​អង្គារ​ក្នុង​ខេត្ត​ស្វាយរៀង​គឺ​​អ្នក​បើកបរ​សម្រេចចិត្ត​​បើក​រថយន្ត​របស់​​ខ្លួន​​ទៅ​បុក​ឡាន​ដែល​កំពុង​​ធ្វើ​ចរាចរណ៍ ដើម្បី​ឲ្យ​ផុត​ពី​អ្នក​ជិះ​ម៉ូតូ​យឺត​ គឺជា​កាលៈ​ទេសៈ​​ដែល​​​មនុស្ស​គ្រប់​គ្នា​ដែល​ធ្លាប់​បាន...

Naga ពី​ទូក​មក​ក្លាយ​ជា​មាន​អគារ​ប្រណីត

កប៉ាល់​ណាហ្គាកាស៊ីណូ

ជ្រុងមួយនៃជំនួញ៖ ជា​កាស៊ីណូ​ដំបូង ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ហុងកុង និង​បន្ត​ធ្វើ​ឲ្យ​ស្ថាបនិក​របស់​ខ្លួន​ក្លាយ​ជា​មហា​សេដ្ឋី​នោះ កាស៊ីណូ​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ NagaWorld ដែល​មាន​អាយុ​ ២០​ ឆ្នាំ​កាលពី​សប្តាហ៍​មុន បាន​កើត​ចេញពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​កប៉ាល់​បណ្តែត​លើ​ទន្លេ​មេគង្គ។

តៃកុង​ត្រូវ​ចោទ​ខណៈ​នគរបាល​កំពុង​ស៊ើប​ទំនិញ​រាប់​តោន​ក្នុង​ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ស្វាយ​រៀងៈ អ្នក​បើក​រថយន្ដ​ក្រុង ជន​ជាតិ​វៀតណាម ដែល បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​១៨នាក់​ស្លាប់កាល​ពី​ថ្ងៃ​អង្គារ ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ម្សិលមិញ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស។

ការ​នាំ​ចេញ​អង្ករ​កើន តែ​មិន​អាច​សម្រេច​​ ១​លាន​តោន​ឆ្នាំ​នេះ

កម្មករ​កំពុង​ចាក់​អង្ករ​ចូល​ឃ្លាំង​នៅ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ហ៊្វូត​កន្លង​មក

ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​តាម​ទិសដៅ​កំណត់ ​១ លាន​តោន​ត្រឹម​ឆ្នាំ​២០១៥ ​នោះ​ទេ។

កម្ពុជា​ត្រូវការ​ប្រហែល​ ៤,២ ​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៦

លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​នៅក្នុង​កម្មវិធី​ម្សិលមិញ​​។

ភ្នំពេញៈ ថវិកា​ថ្មី​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​សារពើពន្ធ​ខាង​មុខ​​គឺ​មាន​ចំនួន​​ប្រមាណ​ ៤,២ ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រហែល​ ១១ ​ភាគរយ​ពី​ឆ្នាំ​ ២០១៥ ​។ នេះ​បើ​តាម​​មន្រ្តី​រដ្ឋាភិបាល​ជាន់ខ្ពស់​។

ចិន​ផ្តល់​ប្រាក់​ $១០០ ​លាន​សម្រាប់​សង់​ពហុកីឡដ្ឋាន​ថ្មី

ប្លង់​គំរូ​សម្រាប់​សង់​ពហុកីឡដ្ឋាន​ថ្មី​នៅ​ព្រែកព្នៅ ។

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ប្រកាស​កាលពី​ម្សិលមិញ បន្ទាប់ពី​ការ​បរិច្ចាគ​ប្រាក់​ចំនួន​​ ១០០ ​លាន​ដុល្លារ​​ពី​រដ្ឋាភិបាល​ចិន អំពី​​ប្លង់​ចុងក្រោយ​សម្រាប់​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​មួយ​ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​ ២០២០​ ហើយ​នឹង​ជា​កន្លែង​ទទួល​​ការ​ប្រារព្ធ​ស៊ីហ្គេម​ឆ្នាំ​​ ២០២៣ (SEA Games ២០២៣​) ​របស់​កម្ពុជា។

កឹម សុខា ថា បក្ស​ប្រជាជន​កំពុង​ខំ​បំបែក​សង្គ្រោះ​ជាតិ

លោក កឹម សុខា ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​កែប កាលពី​ម្សិលមិញ​។

កំពតៈ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គណបក្ស​កាន់​អំណាច​កំពុង​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​បំបែកបំបាក់​គណបក្ស​ប្រឆាំង ដោយ​ប្រៀបធៀប​ស្ថានភាព​នេះ​ទៅ​នឹង​ការ​តស៊ូ​នយោបាយ​​ត្រី​ភាគី​នៅ​តាម​បណ្តោយ​​ព្រំដែន​ថៃ​ក្នុង​អំឡុង​​ចុងទសវត្សរ៍​ ៨០ ​​និង​ដើម​ទសវត្សរ៍​ ៩០ ។

មន្ត្រី​រាជការ​ស្ទើរ​តែ​១០០%​បើក​ប្រាក់​ខែ​តាម​ធនាគារ

ភ្នំពេញៈ ជិត​១០០​ភាគរយ​នៃ​មន្ដ្រី​រាជការ​ស៊ីវិល​ជាង​ ​៤០០ ០០០​ នាក់​ទទួល​ប្រាក់​បៀរ​វត្សរ៍​តាម​ធនាគារ ខណៈ​កង​កម្លាំង​ការពារជាតិ​មាន​រហូត​ដល់​ជាង ​៧៦​ ភាគរយ។

សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​

ភ្នំពេញៈ ខណៈ​លទ្ធ​ភាព​ប្រើ​ប្រាស់​អ៊ីនធឺណិត​បាន​រីក​រាល​ដាល​យ៉ាង​លឿន​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា «ជំហាន​ដែល​ទើប​​ត្រូវ​បាន​បង្កើត​ថ្មី​សម្រាប់​​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ» កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ខ្លាំង​ឡើង​​ពី​រដ្ឋាភិបាល។ នេះ​បើ​តាម​អង្គការ​សិទ្ធិ​​មនុស្ស​ដែល​បាន​លើក​ឡើង។

អ្នក​ជំនាញ​អះអាង​ថា កម្ពុជា​គួរតែ​ផ្តោត​លើ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ដើម្បី​ទាញ​យក​សក្តានុពល​សេដ្ឋកិច្ច

លោក Thierry Loustau អគ្គនាយក​ក្រុមហ៊ុន​សំណង់ LBL International។

វិស័យ​សំណង់​របស់​កម្ពុជា​បាន​កា្លយ​ជា​សសរស្តម្ភ​ដ៏សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែល​ធ្វើ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) កើនឡើង​ជិត ៨ ភាគរយ​កាលពី​ឆ្នាំ​មុន ស្ទើរតែ​ច្រើន​ដូច​វិស័យ​កាត់ដេរ​ដែរ ដែល​បាន​រួម​ចំណែក​ចំនួន ១០ ភាគរយ។

ការ​នាំ​ធ្យូង​ចេញ​នៅ​តែ​កើតឡើង​បើ​ទោះបី​ជា​ក្រសួង​បាន​ហាម​ក្តី

ធ្យូង​ដឹក​ទៅ​ថៃ​តាម​ច្រក​ ៤០០ ក្នុង​ស្រុក​សំឡូត​​កាលពី​ខែ​មីនា។

ភ្នំពេញៈ ការ​នាំ​ធ្យូង​ចេញ​ទៅ​បរទេស​ដោយ​ខុស​ច្បាប់​នៅតែ​បន្ត​កើត​មាន បើ​ទោះបី​ជា​ក្រសួង​កសិកម្ម បាន​ចេញ​អនុក្រឹត្យ និង​សេចក្តី​ប្រកាស​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទប់ស្កាត់​យ៉ាងណា​ក៏ដោយ​។

មាស សុខសោភា រំជួល​ចិត្ត​នៅ​ឃុំ​រកា​បន្ត​ស្វែងរក​ជំនួយ

មាស សុខសោភា នៅ​ឃុំ​រកា។

ភ្នំពេញ: ដំណើរ​ឆ្លៀត​ចុះ​ទៅ ចែក​អំណោយ​ដល់​ប្រជាជន​រងគ្រោះ​ដោយសារ​ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​ឃុំ​រកា បាន​បន្សល់​នូវ​អារម្មណ៍​រំជួល​ចិត្ត​ដិតដាម​ជាប់​នឹង​​តារាចម្រៀង​ មាស សុខសោភា ជា​ហេតុ​ធ្វើឲ្យ​​ស្ថាបនិក​មូលនិធិ «បេះដូង មាស សុខសោភា» រូប​នេះ​មិន​អស់​ចិត្ត​នឹង​​បញ្ឈប់​ការងារ​ជួយ​ត្រឹម​ហ្នឹង។

CSX កំពុង​ពិចារណា​ការ​ដាក់​ជួញ​ដូរ​សហគ្រាស​ខ្នាត​តូច និង​មធ្យម

លោក គុយ វ៉ាត (អាវស) ប្រធាន​គ្រប់​គ្រង​ភោជនីយដ្ឋាន Park Cafe ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Vtrust។

ជ្រុងមួយនៃជំនួញ៖ ផែន​ការ​បង្កើត​ឲ្យ​មាន​គម្រោង​ការ​ជួញ​ដូរ​មួយ​ទៀត​សម្រាប់​ឧស្សាហកម្ម​ខ្នាត​តូច និង​មធ្យម ( SME) នៅ​ផ្សារ​ហ៊ុន​កម្ពុជា​ដែល​មិន​ទាន់​ដំណើរការ​បាន​ស្រួល​បួល​ផង​នោះ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​តូចៗ​ក្លាយ​ជា​ក្រុមហ៊ុន​សាធារណៈ និង​ឲ្យ​កាន់​តែ​មាន​តម្លាភាព​នៃ​អាជីវកម្ម​របស់​ពួក​គេ។

ឌុច លីដា ប្រកាស​សម្ដែង​ឈុត​សិចស៊ី​លើស​ស្បែកគង់

តារាសម្ដែង​រាង​តូចច្រឡឹង​កញ្ញា ឌុច លីដា​​។

ភ្នំពេញ: ខណៈ​ប្រជាប្រិយភាព​បាន​ហក់​ឡើង​​ប្រៀប​បាន​នឹង​ទឹកជន់​បាក់​ទំនប់​ក្រោយ​តារាសម្ដែង​ស្រី ឌុច លីដា ដែល​ហ៊ាន​រំលេច​សាច់​​​ក្នុង​​រឿង​ «ស្បែកគង់»​ ដោះ​អាវ​បញ្ចេញ​ល្វែង​​​លើ​នៅ​មុខ​តួប្រុស បាន​សម្ដែង​ឆន្ទៈ​មិន​រាថយ​​នឹង​ឈុតឆាក​​ស្លៀក​ខ្យល់​ដណ្ដប់​​មេឃ​ឡើយ។

ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ​ស្នើ​ឲ្យ​បង្កើត​ទីតាំង​មួយ​​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ

រូបថត​ឯកសារ ស្ត្រី​ស្រាបៀរ​មួយ​ចំនួន​បាន​រកស៊ី​ផ្លូវភេទ​ដោយ​ប្រយោល​​។

ភ្នំពេញៈ បណ្តាញ​ការងារ​ស្ត្រី​រួបរួម​គ្នា និង​​ក្រុម​​អ្នក​ប្រកបរបរ​​ផ្លូវភេទ ស្នើឲ្យ​​​រាជរដ្ឋាភិបាល​គាំពារ​​សិទ្ធិ​ សុវត្ថិភាព ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​បង្កើត​​​​ទីតាំង​​មួយ​​សម្រាប់​ស្ត្រី​ដែល​​ប្រកបរបរ​ផ្លូវភេទ​ ដើម្បី​​​រក្សា​​សណ្តាប់ធ្នាប់ និង​លុប​បំបាត់​​ភាព​អនាធិបតេយ្យ​តាម​​ដងផ្លូវ​។

តាប៊ុយ និង រ៉ូលីន បន្ទរ​ពាក្យ​សោក​ស្ដាយ​ចំពោះ Allen

ភ្នំពេញ: វត្ត​មាន​ក្មេង​ស្រី ​ព្រាត់ម្ដាយ​ ដែល​រំពៃ​រក​មើល​អ្នកមាន​គុណ​ទាំង​​ទឹក​ភ្នែក​រលីង​​រលោង​នៅលើ​ផែន​ថ្ពាល់​ ក្រោយ​ពិធីការិនី ពេជ្រ សេរីរត្ន ប្រកាស​ក្ដែងៗ​ថា នាង​នឹង​បាន​ជួប​មាតា​បង្កើត នៅ​ក្នុង​កម្មវិធី «ពេញ​ចិត្ត​អត់» តែ​បែរ​ជា​​លេច​នូវ​មុខ​តារា​កំប្លែង រ៉ូលីន ជំនួស​ទៅ​វិញ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ប្រតិកម្ម​យ៉ាង​ខ្លាំង​

កម្ពុជា-ថៃ​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​ក្មេង​សុំទាន​ និង​ការ​ជួញដូរ​មនុស្ស

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ប្រឆាំង​ការ​ជួញដូរ។

បន្ទាយមានជ័យៈ អាជ្ញាធរ​កម្ពុជា-ថៃ បាន​ធ្វើ​យុទ្ធនាការ​រួម​គ្នា​បង្កើត​ជា​ផ្ទាំង​រូបភាព​ផ្សេងៗ​ទាក់ទង​នឹង​​ការ​លុប​បំបាត់​​ក្មេង​សុំទាន និង​ការ​ជួញដូរ​​មនុស្ស ដោយ​បិទ​តាម​ជញ្ជាំង​សាធារណៈ និង​រទេះ​រុញ​របស់​កម្មករ​អូស​រទេះ​​​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។

ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​កំពុង​តែ​កើន​ឡើង

អាជីវករ​បង្ហាញ​ក្រដាស​ប្រាក់ ១០០០​រៀល​ចេញ​ថ្មី​នា​ពេល​កន្លង​មក

ភ្នំពេញៈ ​តម្រូវ​ការ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​ជា​ផ្នែក​មួយ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​សារធារណជន​លើ​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ជាតិ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៤ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។

ជនជាតិ​ភាគតិច​រងគ្រោះ​ដោយសារ​ចេះ​ធ្មប់

លោក គីន ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បណ្តេញ​ចេញ​ពី​ភូមិ​ដោយ​ចោទ​ថា​ចេះ​ធ្មប់​សម្លាប់​ពលរដ្ឋ​ក្នុង​ភូមិ​​​។

រតនគិរីៈ ដោយ​រង​​ការ​ចោទប្រកាន់​ថា​​បាន​សម្លាប់​អ្នកជិត​ខាង​ដល់​រាប់​សិប​នាក់​ ដោយ​​ប្រើ​វេទមន្ត​​អូមអាម លោក គីន រ៉ូចាំ បាន​​រត់​​គេច​ខ្លួន ​រយៈពេល​​មួយ​ខែ​កន្លងមក​​ហើយ​។ ប៉ុន្ដែ​​លោក​បាន​បញ្ជាក់​ថា អ្វីៗ​ទាំងអស់​​ដែល​​​បាន​ធ្វើ គឺជា​ការ​ព្យាយាម​ និង​ប្រើ​​ដើមឈើ​​វេទមន្ត​ ដើម្បី​ការពារ​ដំណាំ​​របស់​​ខ្លួន។

ដំណើរ​កម្សាន្ដ​​​​ទៅ​កាន់​រមណីយដ្ឋាន Kani ​​លើ​ដែន​កោះ​​​ម៉ាល់ឌីវ

ភ្ញៀវទេសចរ​អុំ​ទូក​កាយៈ​លេង​កម្សាន្ដ​ក្រោម​ទេសភាព​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់​អម​ដោយ​ឆ្នេរខ្សាច់​​​សក្បុស។

ក្រុងម៉ាល: ទេសភាព​ដែន​កោះ​ម៉ាល់ឌីវ​ គឺជា​ឋានសួគ៌​លោកិយ​ដែល​មនុស្ស​គ្រប់​រូប​នៅ​ជុំវិញ​ពិភពលោក​រមែង​ប្រាថ្នា​ចង់​ទៅ​ឃើញ​ជាក់​នឹង​ភ្នែក​ ជាពិសេស សម្រស់​​​ផ្ទៃសមុទ្រ​​ពណ៌​​ខៀវ​ស្រងាត់​​បន្តុប​​ទៅ​ដោយ​កោះ​តូចធំ​ជាច្រើន​។

លោក​ សម រង្ស៊ី​ និយាយ​ក្នុង​នាម​បក្ស​ប្រជាជន

លោក​ សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​ប្រទេស​បារាំង​កាលពី​ដើម​សប្តាហ៍​នេះ។

ភ្នំពេញៈ ដោយ​​មិន​រិះគន់​គណបក្ស​កាន់​អំណាច ​ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី បែរ​ហាក់បី​ដូចជា​ថ្លែង​តាង​នាម​ឲ្យ​​គណបក្ស​កាន់​អំណាច​ អំពី​ការ​កែលម្អ​ប្រទេស ដោយ​លោក​លើក​ឡើង​ ផ្អែកលើ​អាយុ​របស់​មេដឹកនាំ​កាន់តែ​ចាស់​ដែល​ត្រូវតែ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ និង​ខុស​។

ការ​ផ្សារ​ភ្ជាប់​តន្ត្រី និង​អាជីវកម្ម​កំពុង​ពេញ​និយម

កំពូល​តារា​ចម្រៀង​លោក​ខាង​លិច Demi Lovato សម្តែង​ក្នុង​ឆាក​តន្ត្រី Smart កាលពី​រាត្រី​ថ្ងៃ​អង្គារ។

ជ្រុងមួយនៃជំនួញ៖ តារា​ប៉ុប Demi Lovato បាន​មក​សម្តែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​កម្មវិធី​ប្រគំត​ន្ត្រី​ពិសេស​មួយ​នៅ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។ ការ​សម្តែង​ដែល​គេ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ក្រុម​អ្នក​គាំទ្រ​ចំនួន ៤ ម៉ឺន​នាក់​នេះ បាន​ក្លាយ​ជា​ការ​សម្តែង​តន្ត្រី​របស់​ប្រទេស​លោក​ខាង​លិច​ធំ​ជាង គេ​មួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​កម្ពុជា។

របាយការណ៍​បង្ហាញ​ថា ដំណោះស្រាយ​​រវាង​ក្រុមហ៊ុន​ចិន​ និង​ពលរដ្ឋ​កោះកុង​ពុករលួយ

រូបភាព​ឯកសារ ពលរដ្ឋ​បាន​បោះតង់​ក្រោយ​ពេល​ក្រុមហ៊ុន​ដុត​ផ្ទះ​របស់​ពួកគាត់​​​។

ភ្នំពេញៈ ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​រវាង​ពលរដ្ឋ​ ជាមួយ​​ក្រុមហ៊ុន​ចិន​យូញៀន ស្ថិត​នៅ​ខេត្ត​​​កោះកុង បាន​បង្ហាញ​ថា មិន​មាន​ភាពយុត្តិធម៌​ និង​ពុករលួយ ដោយ​មន្ត្រី​ឆ្លៀត​ឱកាស​ប្រមូល​យក​ចំណេញ​ពី​ការដោះស្រាយ​ បណ្តាលឲ្យ​ពលរដ្ឋ​បាត់បង់​មុខរបរ​ប្រចាំ​ថ្ងៃ​អស់​រយៈពេល​ ៧ ​ឆ្នាំ​​។

លោកនាយករដ្ឋមន្ត្រី​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក​ កឹម សុខា បើ​បន្ត​រិះគន់​ទៀត

លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​ភាគី​អូស្ត្រាលី​កន្លងមក​​។

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​​ព្រមាន​សាជាថ្មី​ទៀត​ទៅ​ប្រធាន​គណបក្ស​ប្រឆាំង​ថា បើសិន​ជា​លោក កឹម​ សុខា បន្ត​រិះគន់​ម្តង​ទៀត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​លោក​​ទៀត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត​ទម្លាក់​លោក​ កឹម សុខា ពី​អនុប្រធាន​ទី​ ១ រដ្ឋសភា និង​បាន​ទាមទារ​ឲ្យ​លោក​ សម.

វគ្គ​ទី​៦: Tom ធ្វើ​ឫក​ងឿក​ចង់​បែក​ចិត្ត​ពី Jerry

Tom ខឹង​នឹង Jerry បន្ទាប់ពី​លួងលោម​មិន​បាន​សម្រេច។

វិភាគសង្គម៖ ឥឡូវ​នេះ​ចូល​ដល់​វគ្គ​ទី ៦ ឆ្មា​ធ្វើ​ឫក​ងឿក​ចង់​បែកចិត្ត​ពី​កណ្តុរ​បន្ទាប់ពី «វប្បធម៌​សន្ទនា» ទើបតែ​បង្កើត ហេតុអ្វី​បានជា​ឆ្មា​ចូលចិត្ត​ងក់ងរ​ម្ល៉េះ? តើ​កណ្តុរ​ធ្វើ​បក្ស​ប្រឆាំង​យ៉ាងដូចម្តេច បើ​ឆ្មា​មិន​ឲ្យ​រិះគន់?

យ៉ែម សំអូន បដិសេធ​អំពើ​ហិង្សា​លើ​ភរិយា និង​មិន​មាន​ស្នេហ៍​ភេទ​ដូច​គ្នា

អ្នកនាង យ៉ាន លីនដា បង្ហាញ​របួស​រុំក និង​ស្នាមជាំ​​នៅលើ​បណ្ដាញ​សង្គម។

ភ្នំពេញ: ដំណឹង​ដ៏អាម៉ាស់ មិន​នឹក​ស្មាន​ដល់​បាន​បោក​លើ​​ជីវិត​ស្នេហា​ចាក់គ្រឹះ​លើ​វិថីសិល្បៈ​ជាង​ ១ ទសវត្សរ៍​​​ ដែល​មាន​ទាំង​កូនស្រី​ពេញក្រមុំ​ជា​ចំណងដៃ​របស់​​​ លោក យ៉ែម សំអូន​ និង​អ្នកនាង យ៉ាន លីនដា បង្ក​ជា​ការភ្ញាក់ផ្អើល​ដល់​មហាជន​យ៉ាងខ្លាំង

សាច់សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​ដោយ​បើកចំហ

ក្បាល​សត្វឈ្លូស​នៅលើ​កញ្ឆេ​ និង​សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​នៅ​ផ្សារ​បានលុង។

បានលុង/​រតនគិរីៈ ​សត្វព្រៃ​ដែល​រួមមាន​ទាំង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​​ផង​នោះ ត្រូវ​បាន​គេ​កាត់​ក្បាល ជើង និង​ខ្លួន​ជា​ដុំៗ​ដាក់​លក់​នៅ​តាម​ផ្សារ តាម​ផ្លូវ​សាធារណៈ និង​តាម​​ការបញ្ជា​ទិញ​តាម​ទូរស័ព្ទ​ហើយ​នៅតាម​​ភោជនីយដ្ឋាន ក៏​មាន​លក់​​ម្ហូប​សាច់​សត្វព្រៃ​ដែរ ដោយ​គ្រាន់តែ​​បង់​ប្រាក់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​ជា​ការស្រេច។

ក្រសួង​កសិកម្ម​ព្រមាន​ចាត់វិធាន​ការ​លើ​ក្រុម​ឈ្មួញ​ក្រឡុក​ទីផ្សារ

ការ​ប្រមូល​ផល​ស្រូវ​របស់​កសិករ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នា​ពេល​កន្លង​មក។

ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ កាល​ពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ទីផ្សារ​កសិផល​កម្ពុជា​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​អះអាង​ថា មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ចំណោម​ឈ្មួញ​កណ្តាល​ហើយ​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ឃុបឃិត​គ្នា​បន្ទាប​តម្លៃ​ផលិតផល​របស់​ប្រជាកសិករ។

យុទ្ធសាស្ត្រ​ ៣ ​​ទសវត្សរ៍​របស់​​គណបក្ស​ប្រជាជន​​គឺជា​​សញ្ញា​មិន​​ល្អ​ចំពោះ​វប្បធម៌​សន្ទនា

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នៅ​ម៉ាឡេស៊ី​កន្លងមក​​។

ភ្នំពេញៈ ខណៈ​ទំនាក់ទំនង​​ដែល​គេ​ឃើញ​ច្បាស់​​រវាង​​លោក សមរង្ស៊ី និង​លោក ហ៊ុនសែន ​កាន់តែ​ល្អ​ប្រសើរ ​​តើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​​ល្បួង​ឱ្យ​ចូល​​​ក្នុង​អន្ទាក់​ឬ​?

សម្រស់​ឆ្នេរ​ភូមិ​នេសាទ​ត្រូវ​បាំង​បិទ​ដោយ​សំរាម

ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​សក្បុស​អម​ដោយ​ដើម​ដូង​ដុះ​ជា​ជួរ​នៅ​ឆ្នេរ​ភូមិ​នេសាទ។

កោះកុង: ដូង​ជ្រំ​រាប់សិប​ដើម ដែល​ឈរ​ត្រង់ និង​ទ្រេត​ទេរ​អែនអន​ជា​ជួរ​ហាក់​ចង់​ស្វាគមន៍​ការ​នែបនិត្យ​របស់​មនុស្ស​ម្នា​ស្លៀកពាក់​ស្អាត​បាត​ដែល​នាំ​គ្នា​មក​ថត​កម្សាន្ដ​ក្រោម​ជំនោរ​ខ្យល់​ត្រសៀក បាន​បន្ថែម​សម្រស់​ឆ្នេរ​សមុទ្រ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ភ្នែក​ទេសចរ​មួយ​កម្រិត​ទៀត។

គូស្នេហ៍​គូ​ចម្រៀង​កម្សត់​​​​ងងឹត​ភ្នែក​​សង្ឃឹម​​​កូនស្រី​ជួប​ពន្លឺ​វិជ្ជា

ប្ដីប្រពន្ធ​ពិការ​ភ្នែក​ឱប​កូនស្រី​ជាប់​ដើមទ្រូង ច្រៀង​ឆ្លើយឆ្លង​រង់ចាំ​ការដាក់ទាន​ពី​សប្បុរសជន​ផ្សារ​កណ្ដាល​។

ភ្នំពេញ: ដោយសារ​មិន​ដឹង​រក​មុខរបរ​អ្វី​នៅ​ស្រុកកំណើត​ព្រោះ​តែ​កង្វះ​អវិជ្ជា​ គូស្វាមី​ភរិយា​ពិការ​ភ្នែក​ទាំង​គូ​ដែល​ផ្សំផ្គុំ​ដោយ​មេបា​ចាស់ទុំ​កាលពី​ ៤ ​​ឆ្នាំ​មុន និង​មាន​ចំណងដៃ​កូនស្រី​តូច​​​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​​សម្រេចចិត្ត​វេចបង្វិច​មក​រក​ប្រាក់​ទិញ​អង្ករ​ច្រកឆ្នាំង​ និង​​រក​ពន្លឺ​ជីវិត​ឲ្យ​​កូន​នៅ​ក្រុង​​ភ្នំពេញ ទាំង​នេត្រា​​​ងងឹត​សូន្យសុង

ហោ ​ណាំហុង​ រិះ​គន់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ៤

ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន៤ ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ អំពីសេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស។

ពាណិជ្ជកម្ម​អង្ករ​ជា​របៀប​វារៈ​ជំនួប​ពាណិជ្ជករ​ចិន

ភ្នំពេញៈ គណៈប្រតិភូ​ពាណិជ្ជកម្ម​ចិន​ដឹក​នាំ​ដោយ​លោក Gao Yan អនុរដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សាពី​លទ្ធភាព​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

កងទ័ពជើងទឹក​ចិន​ព្រមាន​យន្តហោះ ស៊ើបការណ៍ ​US ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

 ​យន្តហោះ​ស៊ើបការណ៍​ទំនើប​របស់​អាមេរិក​P8A​។

​ក្រុង​វ៉ា​ស៊ីន​តោនៈ យោងតាម​ទូរទស្សន៍​CNN ដែល​នៅលើ​យន្តហោះ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹងថា កង ទ័ពជើងទឹក​ចិន​បាន​ព្រមាន​យន្ត​ហោះ​ស៊ើបការណ៍​អាមេរិក​មួយគ្រឿង​ដែល​កំពុង​ហោះហើរ​លើ​ប្រជុំ​កោះ​សិប្បនិម្មិត​ដែល​ចិន​កំពុង​បង្កើត​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែលមាន​ជម្លោះ​ឲ្យ​ចាក​ចេញពី​តំបន់​នេះ​ចំនួន​ ៨​ លើក​។​

គយគន់​កសិដ្ឋាន​បន្លែ​ផ្លែឈើ​សរីរាង្គ​នៅ​កោះកុង

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​គយគន់​ដំណាំ​សរីរាង្គ។

កោះកុង: ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ពិកនិក​នៅ​ផ្លូវជាតិ​លេខ​ ៤ បង្គោល​គីឡូម៉ែត្រ​លេខ ១៣៥ ស្រុក​កំពង់សិលា ខេត្ដ​ព្រះសីហនុ ដែល​មាន​សេវាកម្ម​ផ្ទះស្នាក់​បាំងហ្គាឡូ និង​​​អាហារដ្ឋាន​បម្រើ​មុខម្ហូប និង​បន្លែ​ផ្លែឈើ​សរីរាង្គ ជាពិសេស កសិដ្ឋាន​បន្លែ ផ្លែឈើ​សរីរាង្គ​បៃតង​ខ្ចី​នៅ​ក្នុង​បរិវេណ​ជើង​ភ្នំ​ដ៏​ស្រស់ត្រកាល

ហេតុ​អ្វី​បាន​ជា​យុវជន​មិន​សូវ​ចាប់​អារម្មណ៍​លើ​សាសនា​ជាតិ​ ដូច​មនុស្ស​សម័យ​មុនៗ​?

ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​រដ្ឋ​។ ប្រជាជន​ជាង​​ ៩០ ​ភាគ​រយ​គោរព​ព្រះពុទ្ធ​សាសនា​។ ប៉ុន្តែ​ បើ​និយាយ​ពី​យុវវ័យ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​វិញ ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍ មិន​យល់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ជាតិ​សាសនា​របស់​ខ្លួន​ឲ្យ​បាន​ស៊ី​ជម្រៅ​ទាល់​តែ​សោះ​។​

សែន រ៉ាឌី និង យ៉េន ឌីណា ត្រូវប៉ះ​ថៃ​នៅ​ស៊ីធីអិន​

កីឡាករ​ជើង​ខ្លាំង​កម្ពុជា សែន រ៉ាឌី ត្រូវ​ប្រកួត​ជាមួយ​ថៃ ដែន​ណង ភ្លួង។

ភ្នំពេញ: ​កីឡាករ​ជើង​ខ្លាំង សែន រ៉ាឌី ហៅ​ម្ទេសខ្មាំង និង យ៉េន ឌីណា ដែលជា​សិស្ស​​រួមក្លិប​អប្សរាគុន​ខ្មែរ នោះ នឹង​ត្រូវ​បង្ហាញ​សមត្ថ​ភាព​រួម​គ្នា ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀន​ស៊ីធីអិន​ឫស្សីកែវ នារសៀល​ថ្ងៃ​សៅរ៍​ ខាង​មុខ​នេះ ដោយ​អ្នក​ទាំង​ ២​ ត្រូវ​ប្រឈម​ជា​មួយ​ថៃ ដែល​មាន​បទពិសោធ​ប្រកួត​ច្រើន​ជាងដូច​គ្នា។​

ខ្មែរ​ថ្មី

រូប​សំណាក​​ព្រះពុទ្ធ​តាំងសមាធិ។ ព្រះបរម​គ្រូ​នៃ​យើង​​តែងតែ​ផ្តល់​នូវ​ឱវាទ​​​​ឲ្យ​មនុស្ស​​​សាង​តែ​អំពើ​​​ល្អ​​ដើម្បី​សេចក្តីសុខ​។

មនុស្ស​គឺជា​ការ​ផ្គុំរ​វាង​កាយ​ និង​ចិត្ដ (រូប​ និង​នាម) ដែល​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក​មិន​អាច​ខ្វះ​បាន​ដូច​ថាមពល​មេដែក​អាស្រ័យ​តួមេ​ដែក​ដូច្នោះ​ដែរ។ ចិត្ដ​ធ្វើ​អំពើ​តាមរយៈ​ការ​គិត ហើយ​ទើប​រុញច្រាន​ចេញ​ជា​អំពើ​តាម​កាយ និង​វាចា​ជា​ក្រោយ​។

ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​របស់​តុលាការ

លោក​មេធាវី​ ផែង ហេង ក្នុង​សវនាការ​កន្លងមក​​​។

ភ្នំពេញៈ លោក​មេធាវី ផែង ហេង បច្ចុប្បន្ន​នេះ​គឺជា​មេធាវី​បម្រើការ​នៅ​ក្រុម​មេធាវី BBC LAW FIRM ដែល​ការិយាល័យ​ស្ថិត​នៅ​ផ្ទះ​លេខ ១៤CEo ផ្លូវ​លេខ ៣៨៤ សង្កាត់​ទួលស្វាយព្រៃ ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

គីមសួរ ភិរិទ្ធិ ធ្វើ​នយោបាយ​ដើម្បី​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ប្រទេស

លោក គីមសួរ ភិរិទ្ធិ សមាជិក​​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះជាតិ​។

លោក គីមសួរ​ ភិរិទ្ធិ សមាជិក​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​លាតត្រដាង​នូវ​ប្រវត្តិ​នយោបាយ​របស់​លោក ដែល​ធ្វើ​ជា​អ្នក​​តំណាងរាស្រ្ត​ ២០ ឆ្នាំ មក​ហើយ​គឺ​មាន​គោលដៅ​នយោបាយ​តែ​មួយ​គត់​ដើម្បី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បោះឆ្នោត​ដើម្បី​ប្រយោជន៍​ជាតិ។