Headlines:

កាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពាន​រង្វាន់​ពីរ​ពី SOPA

  • Prev
  • 1 of 3
  • Next
កា​សែត ​ភ្នំពេញ​ប៉ុស្តិ៍ ​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​​ទទួល​​បាន​ពាន​រង្វាន់​ពីរ ​លើក​ដំបូង​ពីអង្គ​ការ​​សង្គម​អ្នក​​បោះ​ពុម្ព​ផ្សាយ​អា​ស៊ី​ឆ្នាំ​២០១១ (Society of Publishers in Asia)ខាង​មាន​​ជំនាញ​ផ្តល់​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្រុះ​និង​ព័ត៌​មាន​ពាណិជ្ជ​កម្ម​សំខាន់​ៗ កាល​ពី​យប់​ម្សិល​មិញ​នៅ​ទីក្រុង​ហុងកុង​។ ​ការ​ផ្សាយ​​ព័ត៌​មាន​ទាន់​​ហេតុ​ការណ៍​របស់​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​អំពី​ព្រឹត្តិ​ការណ៍​រត់ជាន់​គ្នា​នៅ​កោះពេជ្រ​ដែល​បណ្តាល​ឲ្យ​មនុ- ​ស្ស​​៣៥​៣​នាក់​បាន​បាត់​បង់​ជីវិត​​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​​ បុណ្យ​អំទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​​ កាល​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​ ២០​១០​ទទួ​ល​​បាន​នូវ​ចំណាត់​ថ្នាក់​ទី​១​ខាង​រាយ​ការណ៍​ព័ត៌​មាន​ទាន់ ​ហេតុ​ការណ៍​បាន​ល្អ​ឥត​ខ្ចោះ។

ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ អំពី​ការ​ជំនុំ​ជម្រះ​ក្តី​ “Verdict” លោក កាំង​ ហ្គេក អ៊ាវ ហៅ​ ឌុច ដោយ​​សាលា​ក្តី​ខ្មែរ​ក្រហម ទទួល​បាន​ពាន​រង្វាន់​លើក​ទី​១ ខាង​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្រុះ​ដ៏​​ល្អ​ឥត ​ខ្ចោះ។ ​អ្នក​ចូល​រួម​ផលិត​ព័ត៌​មាន​ក្នុង​ពេល​នោះ​ត្រូវ​បាន​​ផ្តល់​កិត្តិយស​ជូន​ លោក​ ​ ​Andy ​Ball​  លោក David Boyle ​លោក ​Seth ​Meixner ​និង​​លោក ​Jake Shnoeker។

អត្ត​បទ​ដែល​មាន​ចំណង​ជើង​ថា Mystery ​Firm ​Sparks ​Investment ​Warning ដែល​បាន​លាត​ត្រដាង​រឿង​ពិត​របស់​ក្រុម​ហ៊ុន ​Office of​ International​ Treasury​ Control ដែល​ឥឡូវ​នេះ​បាន​បិទ​ទ្វារ​រួច​ទៅ​ហើយ​នោះ ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ត្រង់​ថា ​ព័ត៌មាន​ពាណិជ្ជ​កម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ជា​ទឹក​ដៃ​របស់​ការីនិពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​លោក ​James O’ Toole៕ KS



This content has been locked. You can no longer post any comments.
Show/hide comments
...
សូម​ជួយ​អបអរ​​សាទរ
វិចិត្រ on June 10, 2011 Report
vote down vote up Votes: +2
busy