សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ សូមណែនាំទំព័រជោគជ័យតំណែងថ្មី (Executive Move) ដែលទំព័រនេះនឹងចុះផ្សាយនៅថ្ងៃអង្គាររៀងរាល់សប្តាហ៍។
ជោគជ័យតំណែងថ្មី នឹងចូលរួមអបអរសាទរដល់អ្នកដឹកនាំក្រុមហ៊ុនឯកជន សហគ្រាសរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបានតំណែងថ្មីក្នុងស្ថាប័នថ្មីណាមួយ ដោយទទួលបានភាពជោគជ័យក្នុងការងារ និងអាជីព។
ខាងក្រោមនេះ គឺជាអ្នកដែលទំព័រជោគជ័យតំណែងថ្មីរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ សូមចូលរួមអបអរសាទរ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រូវបានព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕
លោក មួន សារ៉ន ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំឡើងឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕
លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕
លោក ច័ន្ទ តារា ត្រូវបានព្រះមហាក្សត្រតែងតាំងជាជំនួយការរបស់លោកស្រី ម៉ែន សំអន មានឋានៈស្មើ អគ្គនាយក៕
ប្រភពៈ
- សៀវភៅរាជកិច្ចឆ្នាំទី១១ លេខ៧៥ និងលេខ ៧៨ សប្តាហ៍ទី២ និងទី៣ ថ្ងៃទី១២ និង២៣ ខែតុលា ឆ្នាំ២០១១៕
ភ្នំពេញ ប៉ុស្តិ៍

