ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ផលិត​ផល​ក្នុង​ស្រុក​និង​ទំនុក​ចិត្ត​របស់​អតិថិជន

111110_09
លោក រឿង រ៉ា ម្ចាស់​សហគ្រាស​​ផលិត​​ទឹក​ក្រអូប​យីហោ sunflower។ រូបថត វីរៈ

ភ្នំពេញៈ កង្វះ​ចំណេះ​ដឹង​ និង​ជំនាញ​កែច្នៃ​ បាន​ធ្វើ​ឲ្យ​សហគ្រិន​កម្ពុជា​ពិបាក​ក្នុង​ការ​បង្កើត​ផលិត​ផល​សម្រាប់​ ផ្គត់​ផ្គង់​ និង​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ ​និង​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ពឹង​ផ្អែក​ផលិត​ផល​នាំ​ចូល​ស្ទើរ​តែ​ ទាំង​ស្រុង សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក​។

លោក ​រឿង ​រ៉ា ​ជា​សហ​គ្រិន​ខ្មែរ​មួយ​រូប ​ដែល​បាន​បើក​សហគ្រាស​ផលិត​ទឹក​ក្រអូប ​និង​ទឹក​សាប៊ូ​សម្អាត ​យី​ហោ ​Sunflower​។ លោក​ចាប់​ផ្តើម​ធ្វើ​ទឹក​ក្រអូប​នេះ​ទើប​តែ​បាន​១​ឆ្នាំ ​ប៉ុណ្ណោះ​។

ដូច​ដែល​លោក​បាន​ប្រាប់​អ្នក​យក​ពត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍ ​ជំនាញ​ទាំង​នេះ​លោក​បាន​រៀន​ពី​ប្រទេស​វៀត​ណាម បន្ទាប់​ពី​លោក​បាន​បម្រើការ​ជា​កម្មករ​ផលិត​សាប៊ូ​លាង​ចាន​ឲ្យ​ សិប្បកម្ម​មួយ​នៅ​ម្តុំ​ផ្សារ​អូរឫស្សី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រួច ​មក​។


តើ​លោក​អាច​និយាយ​ពី​ការ​ចាប់​ផ្តើម​ដំបូង​របស់​លោក​ក្នុង​ការ​បើក​សិប្បកម្ម​នេះ​បាន​ទេ?

ខ្ញុំ​គ្រាន់​តែ​ឃើញ​របស់​គេ​នាំ​ចូល​មក ​ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​បាន​ រួច​ខ្ញុំ​ក៏​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​​​វៀត​ណាម ​ហើយ​ក៏សួរ​គេ​ថា ​ទឹក​ក្រអូប​នេះ​គេ​ធ្វើ​យ៉ាង​ដូច​ម្តេច​ ហើយ​គេ​ប្រើ​អ្វី​ខ្លះ​។​ រួច​យើង​ក៏​សុំ​គេ​​រៀន​ បន្ទាប់​មក​យើង​ក៏​យក​វា​មក​កែ​ច្នៃ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ល្អ​ដូច​របស់​គេ​។

ហេតុ​អ្វី​បាន​ជា​លោក​ចាប់​យក​សិប្ប​កម្ម​ប្រភេទ​នេះ​?

ដំបូង​ឡើយ​ខ្ញុំ​គិត​ថា​ ស្រុក​ខ្មែរ​យើង​ដូច​ជា​មិន​ឃើញ​មាន​អ្វី​សោះ​។ ​ពេល​ខ្ញុំ​ទៅ​រៀន​ធ្វើ​បាន​ខ្លះ​ហើយ​ តែ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ​។ ​ខ្ញុំ​ចាប់​គិត​មួយ​ទៀត​ ដោយ​រក​វិធី​វេច​ខ្ចប់ ​ដើម្បី​ឲ្យ​ស្អាត​ដើម្បី​ឲ្យ​ខ្មែរ​ស្គាល់​។

ការ​វេច​ខ្ចប់​មិន​ជា​ការ​ងាយ​នោះ​ទេ​ ព្រោះ​ខ្ញុំ​ចាប់​ផ្តើម​គូរ​តាំង​ពី​រូប​រាង​ដប​ ហើយ​ស្លាក​សញ្ញា​ត្រូវ​គេ​ទទួល​ស្គាល់​និង​ចាប់​អារម្មណ៍ ​ដើម្បី​កុំ​ឲ្យ​ជាន់​គេ​ហើយ​ឲ្យ​វា​ខុស​គេ​។

តើ​ផលិត​ផល​របស់​លោក​ចែក​ចាយ​ទៅ​ទី​ណា​ខ្លះ​?

ប្រភេទ​ដប ​ខ្ញុំ​ចែក​ចាយ​បាន​តែ​ខេត្ត​សៀម​រាប ​កំពង់​សោម ​កោះ​កុង ​កំពង់​ចាម​ និង ​ភ្នំពេញ​។​តែ​បើ​ប្រភេទ​ប៊ីដុង​៣០​លីត្រ​វិញ ​ខ្ញុំ​ចែក​ចាយ​បាន​ច្រើន​ខេត្ត​។​ ប្រភេទ​ដប ​គឺ​គេ​លក់​នៅ​តាម​ទីផ្សារ​ធម្មតា ​តែ​បើ​ប្រភេទ​ប៊ីដុង​​៣០​លីត្រ​ គឺ​មាន​ប្រើ​នៅ​តាម​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​។

តើ​លោក​ផលិត​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ខែ​? ហើយ​មាន​តម្លៃ​ប៉ុន្មាន​ដែរ​?

ខ្ញុំ​លក់​ទំាង​ប៊ី​ដុង​ធំ​៣០​លីត្រ ​និង​ដប​តូច​ ប្រហែល​ជា ​៤​ពាន់​ទៅ ​៥​ពាន់​លីត្រ​ក្នុង​មួយ​ខែ​។ ទឹក​ក្រអូប​ដប​ចំណុះ​១​លីត្រ​លក់​ចេញ​តម្លៃ ​៥ ៥០០​រៀល ​តែ​បើ​គេ​លក់​បន្ត​នៅ​តាម​ទីផ្សារ​គឺ​ ៧​ពាន់​រៀល ​ទៅ​៨​ពាន់​រៀល​​។

ក្រោយ​ពី​ចេញ​លក់​នៅ​លើ​ទីផ្សារ​មក​ដល់​ពេល​នេះ ​តើ​មាន​លក្ខណៈ​យ៉ាង​ដូច​មេ្តច​ដែរ​?

វា​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ ​តែ​ខ្ញុំ​ក៏​កត់​សំគាល់​ដែរ​ ដោយ​សារ​ថា ​ខ្មែរ​ទទួល​ស្គាល់​របស់​ខ្មែរ ​។ ​ទន្ទឹម​នឹង​នេះ​ខ្ញុំ​ក៏​ជួប​ឧបសគ្គ​ច្រើន​នៅ​ពេល​ដែល​យើង​ផលិត ​ព្រោះ​យើង​ពិនិត្យ​ឃើញ​ថា ​ទុន​យើង​នៅ​តិច ​ហើយ​ក្លិន​នៅ​មិន​ទាន់​បាន​ល្អ​ ​ខ្ញុំ​ចំណាយ​ម្តង​៥​ពាន់​ដុល្លារ ​សម្រាប់​ទិញ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ក្លិន​មួយ​មុខ​ដែល​មាន​តែ ​២០០​ទៅ​៣០០​លីត្រ។ ​តែ​បើ​ខ្ញុំ​ត្រូវ​ទិញ​សម្រាប់​ការ​ផ្គត់​ផ្គង់​២​ទៅ​៣​ឆ្នាំ ​ខ្ញុំ​ត្រូវ​ប្រើ​ដើម​រាប់​ម៉ឺន​។​ តែ​​ខ្ញុំ​គ្មាន​​លុយ​ច្រើន​អ៊ីចឹង​ទេ​។

តើ​លោក​ចាប់​ផ្តើម​ជា​មួយ​ដើម​ទុន​ប៉ុន្មាន​ដែរ​?

ពេល​ដែល​ខ្ញុំ​គិត​គឺ​អស់​ប្រហែល​ជា​៣​ពាន់ ​ទៅ​៤​ពាន់​ដុល្លារ​។​ បើ​ដំណើរ​ការ ឬ​មិន​ដំណើរ​ការ​នោះ ​ខ្ញុំ​នឹង​បោះ​បង់​ចោល​​។ ​ប៉ុន្តែ​វា​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​​ទេ​។​ វា​ដូច​ជា​អ្នក​លេង​ល្បែង​អ៊ីចឹង​ពេល​ដែល​ញៀន​ ហើយ​ក៏​ចាប់​ផ្តើម​តាម​បន្ត​ទៀត​។ ​ខ្ញុំ​អស់​ប្រហែល​ជា​៣​ម៉ឺន​ដុល្លារ​ទើប​បាន​ចេញ​ជា​រូប​រាង​។

តើ​គុណ​ភាព​យ៉ាង​ម៉េច​ដែរ​ បើ​ធៀប​នឹង​ផលិត​ផល​នាំ​ចូល​?

មាន​របស់​នាំ​ចូល​ខ្លះ​គុណ​ភាព​អន់​ជាង ​និង​ល្អ​ជាង​របស់​ខ្ញុំ​។ ​ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខ្ពស់​ដូច​គេ​ ប៉ុន្តែ​ខ្ញុំ​អត់​អាច​ធ្វើ​ទៅ​បាន ​ដោយ​ខ្ញុំ​មើល​ឃើញ​ថា ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មិន​សូវ​ជា​ជឿជាក់​ខ្លាំង​លើ​ផលិត​ផល​ ខ្មែរ។​ ដូច​នេះ​ខ្ញុំ​យក​តម្លៃ​កណ្តាល ​និង​គុណ​ភាព​កណ្តាល​មួយ​។

តើ​លោក​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដើរ​តាម​តម្រូវ​ការ​អតិថិជន និង​ផលិត​ផល​នាំ​ចូល​?

ខ្ញុំ​ត្រូវ​គិត​ថា​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន​។ ​របស់​នាំ​ចូល​គេ​តែង​តែ​ផ្លាស់​ក្លិន​រហូត​ អីចឹង​ខ្ញុំ​ក៏​ចាប់​ផ្តើម​ផ្លាស់​ដែរ​។

គុណ​ភាព​យើង​មិន​ធ្លាក់​ចុះ​ទេ​។ និយាយ​ទៅ​ខ្ញុំ​មិន​ពូកែ​ខាង​ទីផ្សារ​ទេ ប៉ុន្តែ​ខ្ញុំ​ពង្រឹង​រឿង​គុណ​ភាព​ដើម្បី​ឲ្យ​គេ​រត់​រក​ខ្ញុំ​វិញ​៕



This content has been locked. You can no longer post any comments.
Show/hide comments
busy