Headlines:

តម្រូវ​ការ​បន្ទាន់​ដើម្បី​កំណែ​ទំរង់​ទីផ្សារ

ភ្នំពេញៈ មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ស្គាល់​ឈ្មោះ Mohammed Bouazizi។

បុរស​ម្នាក់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​កាតាលីករ ដែល​ជំរុញ​ឲ្យ​មាន​បាតុកម្ម​នៅ​ទុយនីស៊ី ដើម្បី​បញ្ចប់​របប​គ្រប់​គ្រង​ផ្តាច់​ការ​រយៈពេល ២៣​ឆ្នាំ របស់​ បេន អាលី ​។ លោក Bouazizi ដែល​ជា​អ្នក​លក់​ម្ហូប​អាហារ​ធម្មតា​មួយ​រូប បាន​ដុត​ខ្លួន​ឯង ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។ ចលនា​នេះ​សាយភាយ​ពាស​ពេញ​ពិភព​អារ៉ាប់ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា Arab Spring​។ នៅ​ប្រទេស​អេហ្ស៊ីប របប​គ្រប់គ្រង​រយៈ​ពេល​៣០​ឆ្នាំ​របស់​លោក ហូស្នី មូបារ៉ាក់ បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​នៅ​ប្រទេស​លីបី សង្គ្រាម​ស៊ីវិល​បាន​ធ្វើ​ឲ្យ​លោក មូម៉ារ កាដាហ្វី ស្លាប់ បន្ទាប់​ពី​បាន​ដឹក​នាំ​ប្រទេស​នេះ អស់​រយៈពេល​៤២​ឆ្នាំ​កន្លង​មក។

ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ បាន​រីក​សាយ​ភាយ​ជុំវិញ​ពិភព​លោក រាប់​បញ្ចូល​ទាំង​នៅ​ប្រទេស​យ៉េ​មេន អាល់ហ្សេរី ស៊ីរី ម៉ារុក អេស្ប៉ាញ ចក្រ​ភព​អង់គ្លេស និង​ថ្មី​ៗ​នេះ នៅ​ប្រទេស​រុស្ស៊ី។ ការ​បះ​បោរ និង​ផលវិបាក​បណ្តាល​មក​ពី​ការ​តវ៉ា​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ទស្សនាវដ្តី Time ជ្រើស​រើស​ «អ្នក​តវ៉ា» ​ជា​បុគ្គល​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្តី​នេះ។

ចលនា កាន់​កាប់​ទីកន្លែង​(Occupy) រាប់​បញ្ចូល​ទាំង​ចលនា​Occupy Wall Street ជា​ផ្នែក​មួយ​នៃ​រលក​បាតុកម្ម និង​ការ​តវ៉ា ដែល​កើត​មាន​ឡើង​ជុំ​វិញ​ពិភពលោក ក្នុង​ឆ្នាំ​២០១១​នេះ។

សុភាសិត​នយោបាយ​មួយ បាន​លើក​ឡើង​ឡើង «​យើង​មាន​៩៩​ភាគ​រយ» ទទួល​បាន​ភាព​ពេញ​និយម​ក្នុង​ចំណោម​ចលនា​យុទ្ធនាការ​ប្រឆាំង​វិសមភាព សេដ្ឋកិច្ច​សង្គមកិច្ច អត្រា​អត់​ការ​ងារ​ធ្វើ​ខ្ពស់ ភាព​លោភ​លន់ អំពើ​ពុករលួយ និង​អាកប្ប​កិរិយា​គ្មាន​សីលធម៌ ជា​ពិសេស​ធនាគារ​ជា​គោលដៅ។

ចលនា​នេះ បាន​សង្កត់​ធ្ងន់​ទៅ​លើ​ក្តី​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ៗ ទាក់​ទង​នឹង​ការ​បាត់​បង់​ទំនុក​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ប្រព័ន្ធ​ ហិរញ្ញវត្ថុ និង​ទីផ្សារ ដែល​ជា​ប្រភព​ចម្បង​នៃ​មូលធន​សម្រាប់​ការ​វិនិយោគ​ក្នុង​សាជីវកម្ម។

បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​មនោគម​វិជ្ជា​អ្នក​គាំទ្រ​របប​មូល​ធន​និយម ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។

វដ្ត​វិល​ទៅ​វិល​មក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ទាក់​ទង​នឹង​រឿង​អាស្រូវ​ក្នុង​សាជីវកម្ម ដែល​ផ្តោត​ជា​សំខាន់​លើ​ភាព​លោភ​លន់ ការ​បន្លំ និង​ការ​បោក​ប្រាស់ កំពុង​បង្ក​ឲ្យ​មាន​ការ​យល់​ឃើញ​ថា រដ្ឋាភិបាល និង​អ្នក​បង្កើត​បទ​ប្បញ្ញត្តិ ខ្វះ​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នោះ។

បច្ចុប្បន្ន MF Global ដែល​ជា​ក្រុម​ហ៊ុន ដេរ៉េវេទីវ លំដាប់​ពិភពលោក​មួយ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​​កំណត់​ទឹក​ប្រាក់​ប្រមាណ​ ១,២​ពាន់​លាន​ដុល្លារ ជា​ទុន​របស់​អតិថិជន ​ដែល​បាត់​បង់។​ក្រុម​ហ៊ុន ប៉ាន់​ស្មាន​ខុស​ចំពោះ​ទិស​ដៅ​បំណុល​នៅ​អឺរ៉ុប ដោយ​ប្រើ​ប្រាស់​អានុភាព​ហិរញ្ញវត្ថុ​៣០​ដង។ បើ​តាម​ការ​យល់​ឃើញ ក្រុម​ហ៊ុន​នេះ បាន​ប្រើ​ប្រាស់​ប្រាក់​របស់​អតិថិ​ជន ដើម្បី​បំពេញ​ការ​អំពាវ​នាវ​ដ៏​តិច​តួច​នេះ និង​ដើម្បី​រក្សា​សាច់​ប្រាក់​របស់​ក្រុមហ៊ុន។

នៅ​ពេល​នោះ អគ្គនាយក​ក្រុមហ៊ុន​នេះ​គឺ លោក Jon Corzine ដែល​ជា​អតីត​អគ្គនាយក​ Goldman Saches និង​ជា​អតីត​អភិបាល និង​សមាជិក​ព្រឹទ្ធសភា។ ផ្អែក​តាម​ភស្តុតាង​ថ្មី​ៗ​នេះ មុន​ពេល​សាកសួរ​ លោក Corizne ​ឲ្យ​ដឹង​ថា វា​មិន​មែន​ជា​បំណង​របស់​លោក ក្នុង​ការ​រំលោភ​បំពាន​វិធាន​ណា​មួយ​ឡើយ​។

​ពី​ខែ​តុលា  Olympus Corporation ​ជា​ក្រុម​ហ៊ុន​ផលិត​វ៉ែនតា​របស់​ជប៉ុន បាន​ផ្ទុះ​រឿង​អាស្រូវ​មួយ​ពេល​អគ្គនាយក​ទើប​តែង​តាំង​ថ្មី​ត្រូវ​បណ្ដេញ​ចេញ បន្ទាប់​ពី​លោក​បង្ហាញ​នូវ​ការ​រៀប​ចំលាក់​បាំង​ការ​ខាត​បង់​ដ៏​ ច្រើន​ និង​យូរ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាជីវកម្ម​របស់​ជប៉ុន។  អ្នក​តវ៉ា​កំពុង​កើន​ឡើង ខណៈ​ចលនា​ទទួល​បាន​ឥទ្ធិពល​កាន់​តែ​ច្រើន ហើយ​ភស្តុតាង​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ក៏​មាន​កាន់​តែ​ច្រើន​។ ការ​ស្រោចស្រង់​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អាច​ពឹង​ផ្អែក​បាន បើ​អ្នក​គ្រប់​ៗ​គ្នា ចេះ​ស្តាប់ និង​មាន​ឆន្ទៈ​ចង់​ស្រោច​ស្រង់​៕CS



This content has been locked. You can no longer post any comments.
Show/hide comments
busy