Headlines:

ជោគ​ជ័យ​តំ​ណែង​ថ្មី​

សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សូម​ណែនាំ​ទំព័រ​ជោគ​ជ័យ​តំណែង​ថ្មី ដែល​ទំព័រ​នេះ​នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​រៀង​រាល់​សប្តាហ៍។

ជោគ​ជ័យ​តំណែង​ថ្មី នឹង​ចូល​រួម​អបអរ​សាទរ​ដល់​អ្នក​ដឹក​នាំ​​ក្រុម​ហ៊ុន​ឯកជន សហគ្រាស​រដ្ឋ អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​ទទួល​បាន​តំណែង​ថ្មី​ក្នុង​ស្ថាប័ន​ថ្មី​ណា​មួយ ដោយ​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ការងារ និង​អាជីព។

ខាង​ក្រោម​នេះ គឺ​ជា​អ្នក​ដែល​ទំព័រ​ជោគ​ជ័យ​តំណែង​ថ្មី​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ចូល​រួម​អបអរ​សាទរ​។

   កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សូម​អបអរ​សាទរ
  • លោក​ អ៊ួន សុង ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី តែង​តាំង​ជា អនុរដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕
  • លោក សោម សារុន ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​តែង​តាំង​ជា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​ស្មើ អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន៕
  • លោក កៅ ហ៊ួ ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី តែង​តាំង​ជា ឧកញ៉ា។
  • លោក ថាំង ចៀនសាំង ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​ តែង​តាំង​ជា ឧកញ៉ា៕

  កាសែត​ភ្នំពេញ ប៉ុស្តិ៍​ សូម​គោរព​ជូនពរ​លោក​ទាំងអស់​ឲ្យ​ជួប​តែ​សំណាង​ល្អ និង​សម្រេច​បាន​ជោគជ័យ​ក្នុង​មុខ​តំណែង​ថ្មី ព្រម​ទាំង​ជម្នះ​រាល់​គ្រប់​ឧបសគ្គ​ទាំង​អស់ ដើម្បី​ដឹក​នាំ​ស្ថាប័ន​ថ្មី​របស់​ខ្លួន​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​ប្រកប​ដោយ​ផ្លែផ្កា៕

    ប្រភពៈ

  •    សៀវភៅ​រាជកិច្ច ឆ្នាំ​ទី​១២  លេខ ០៧ សប្តាហ៍​ទី ៤ ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ​២០១២។
  •    សៀវភៅ​រាជកិច្ច​ ឆ្នាំ​ទី​១២  លេខ ០៨ សប្តាហ៍​ទី ៤ ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ​២០១២៕


This content has been locked. You can no longer post any comments.
Show/hide comments
busy