សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ សូមណែនាំទំព័រជោគជ័យតំណែងថ្មី ដែលទំព័រនេះនឹងចុះផ្សាយនៅថ្ងៃអង្គាររៀងរាល់សប្តាហ៍។
ជោគជ័យតំណែងថ្មី នឹងចូលរួមអបអរសាទរដល់អ្នកដឹកនាំក្រុមហ៊ុនឯកជន សហគ្រាសរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបានតំណែងថ្មីក្នុងស្ថាប័នថ្មីណាមួយ ដោយទទួលបានភាពជោគជ័យក្នុងការងារ និងអាជីព។
ខាងក្រោមនេះ គឺជាអ្នកដែលទំព័រជោគជ័យតំណែងថ្មីរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ សូមចូលរួមអបអរសាទរ។
កាសែតភ្នំពេញប៉ុស្តិ៍ សូមអបអរសាទរ
- លោកស្រី ខៀវ សិរីវុឌ្ឍា ដែលត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិពីវរមន្ត្រី ថ្នាក់លេខ ៧ ទៅ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលរបស់ក្រសួងកិច្ចការនារី៕
- លោក តូច សុផារ៉ា ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិពីវរមន្ត្រី ថ្នាក់លេខ៤ ទៅឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី៕
កាសែតភ្នំពេញ ប៉ុស្តិ៍ សូមគោរពជូនពរលោកទាំងអស់ឲ្យជួបតែសំណាងល្អ និងសម្រេចបានជោគជ័យក្នុងមុខតំណែងថ្មី ព្រមទាំងជម្នះរាល់គ្រប់ឧបសគ្គទាំងអស់ ដើម្បីដឹកនាំស្ថាប័នថ្មីរបស់ខ្លួនឲ្យដំណើរការទៅមុខប្រកបដោយផ្លែផ្កា៕
ភ្នំពេញ ប៉ុស្តិ៍

