ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

បុរស​ជប៉ុន​បំបែក​ឯតទគ្គកម្ម​រត់​លឿន​បំផុត​ដោយ​ប្រើ​ដៃជើង

120420_21b

ក្រុង​តូក្យូៈ​ បុរស​ជាតិ​ជប៉ុន គិនីឆី អ៊ីតុ ដែល​មាន​លំនៅ​ដ្ឋាន​នៅ​ជាយ​ក្រុង​តូក្យូ​បាន​ក្លាយ​ជា​មនុស្ស​ស្វា​ប្រើ​ដៃ​ និង​ជើង រត់​បាន​លឿន​ជាង​គេ​បំផុត​ក្នុង​លោក។

បុរស​រូប​នោះ​មាន​វ័យ​២៩​ឆ្នាំ បាន​ទៅ​រស់​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ជិត​ដប់​ឆ្នាំ​ ដើម្បី​ហាត់​រៀន​ជំនាញ​រត់​ដូច​ជា​អម្បូរ​សត្វ​ស្វា​ម្យ៉ាង​ឈ្មោះ​ថា ប៉ាតាស (Patas) ដែល​នៅ​តំបន់​អាហ្វ្រិក​។ ទី​បំផុត​គាត់​បាន​ទទួល​កំណត់​ត្រា​ពិភពលោក​របស់​ហ្គីណេស ចំពោះ​ល្បឿន​រត់​ដោយ​ប្រើ​ដៃ និង​ជើង​របស់​គាត់។

បុរស​រត់​លឿន​ដូច​ស្វារូប​នេះ​បាន​និយាយ​ថា៖«​អ្នក​ដឹង​ទេ! មុខ​មាត់ និង​រាង​កាយ​របស់​ខ្ញុំ​មើល​ទៅ​ស្រដៀង​នឹង​សត្វ​ស្វា​អ៊ីចឹង​។ ម្ល៉ោះ​ហើយ​តាំង​ពី​ក្មេង​មក​ មិត្ត​ភក្តិ​ខ្ញុំ​គ្រប់​គ្នា​តែង​ហៅ​លេង​ថា អាស្វា!អាស្វា!»។

មនុស្ស​ស្វា អ៊ីតុ បាន​បន្ត​ថា៖« វា​បាន​កើត​ឡើង​នៅ​ពេល​ខ្ញុំ​បាន​ឃើញ​សត្វ​ស្វា​មួយ​ក្បាល​រត់​​ក្នុង​ល្បឿន ​លឿន​ចំពោះ​មុខ ខ្ញុំ​ក៏​គិត​ថា​ ខ្លួន​ឯង​អាច​ធ្វើ​ដូច​ជា​សត្វ​ស្វា​នោះ​បាន។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម​រៀន​រត់​ដូច​សត្វ​ស្វា​ជា​រៀង​ រាល់​ថ្ងៃ​តែ​ម្តង»។ ​

អស់​រយៈ​ពេល​ ៨​ ឆ្នាំ​កន្លះ អ៊ីតុ បាន​ចំណាយ​ពេល​រៀន​ដើរ​ដោយ​ប្រើ​ដៃ​ និង​ជើង​នៅ​បរិវេណ​ភូមិ​ដ្ឋាន​ក្បែរ​ផ្ទះ​ដោយ​ប្រើ​ស្រោម​ដៃ​ជើង​។

ចំណុច​ពិសេស​ដែល​បាន​ជាប់​កំណត់​ត្រា​ពិភព​លោក​នោះ គឺ​ការ​រត់​ចម្ងាយ ១០០​ម៉ែត្រ​ដោយ​ប្រើ​ដៃ និង​ជើង​រត់ ប្រើ​ថិរ​វេលា​មិន​ដល់​២០​វិនាទី​ផង៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy