Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper

Leading today

អាជ្ញាធរ​​ថៃ​​ដោះលែង​ពលរដ្ឋ​ខ្មែរ ៥៥ ​នាក់​ចេញ​​ពី​​ពន្ធនាគារ

ពលរដ្ឋ​ខ្មែរ​អង្គុយ​លើ​រទេះ​​ដឹកឈើ​ដែល​​ធ្លាប់​ទៅ​ដឹក​ជញ្ជូន ​និង​កាប់ឈើ​នៅ​ថៃ​​​។

ឧត្តរមានជ័យៈ អ្នកទោស​ខ្មែរ ៥៥ នាក់ ក្នុង​នោះ​មាន​ស្រី​ ២ នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ សម្រេច​​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ ក្រោយពី​បាន​ជាប់​ពន្ធនាគារ​ជិត ២ ឆ្នាំ​នៅក្នុង​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ និង​ឆ្លងដែន​ខុស​ច្បាប់។

តើ​​ជា​​ជំងឺ​​​ប្រាកដនិយម​​​ ឬ​​បញ្ហា​អ្នក​​អនុវត្ដ​ច្បាប់​​?

លោក ស្រី ពុង ឈីវកេក និង​លោក​ ហង្ស ពុទ្ធា នៅក្នុង​ពិធី​មួយ​កាលពី​ពេល​កន្លងមក​។

ថ្មីៗ​នេះ​មាន​អត្ថបទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដែល​បាន​លើក​ឡើង​ពី​ជំងឺ​របស់​ខ្មែរ។ ក្នុង​អត្ថបទ​នោះ​បាន​លើក​ឡើង​ថា គេ​អាច​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ។ ទី​មួយ​គឺ​មនុស្ស​កើត​ជំងឺ​ឥតខ្ចោះ​និយម និង​ទី​ពីរ​គឺ​មនុស្ស​ប្រាកដនិយម។

រ៉ឺម៉ក​ម៉ូតូ​ ៥០ ​គ្រឿង​ត្រៀម​ជូន​អ្នក​ទៅ​មើល​គំនូរ​ Graffiti នៅ​ភ្នំពេញ

គំនូរ Graffiti នៅលើ​របង​តាម​ដងវិថី​ជា​ស្នាដៃ​របស់​ Alias 2.0 ពោរពេញ​ដោយ​ពណ៌​ស្រស់​ឆើត​គួរ​ឲ្យ​ទាក់ទាញ​។

ភ្នំពេញៈ ចូលរួម​ទស្សនា និង​កម្សាន្ត​ដោយ​សេរី​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​ទីក្រុង​កម្ពុជា (Cambodia Urban art Festival)​​ ដែល​ជា​ការរៀបចំ​លើក​ដំបូង​នៅឯ​​វិទ្យាស្ថាន​បារាំង​ ចាប់ពី​ទី​ ២៣ ​ដល់​​ទី ២៥​ ខែ​មេសា ឆ្នាំ ២០១៥។

ព្រះអង្គម្ចាស់​រណឫទ្ធិ​អំពាវនាវ​ឲ្យ​បក្ស​សង្គ្រោះជាតិ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​កំពង់ចាម​​​។

ភ្នំពេញៈ ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ​​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ឲ្យ​​ចូលរួម​​បង្កើត​​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​របស់​ព្រះអង្គ ​និង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ដោយ​ទុក​ឲ្យ​​លោក ​ម៉ម សូណង់​ ធ្វើ​ជា​​គណបក្ស​ប្រឆាំង​​។

កំណើន​អគារ​ទំនើប & ការិយាល័យ​ជំរុញ​ឲ្យ​មាន​កំណើន​សេវាកម្ម​បម្រើ​សន្តិសុខ

សន្តិសុខ​កំពុង​បំពេញ​ការងារ​នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ

ជ្រុងមួយនៃជំនួញ៖ ឧស្សាហកម្ម​សន្តិសុខ​ឯកជន កំពុង​រីក​ចម្រើន​ខ្លាំង​ដោយ​សារ​ការ​អភិវឌ្ឍ​ផ្សារ​លក់​ទំនិញ ការិយាល័យ និង​សណ្ឋាគារ​ថ្មី។​​ វិស័យ​សន្តិសុខ​ឯកជន​នៅ​ភ្នំពេញ កំពុង​បង្ហាញ​ពី​កំណើន ដោយ​សារ​ការ​អភិវឌ្ឍ​ផ្សារ​លក់​ទំនិញ និង​ការិយាល័យ​ថ្មីៗ បង្កើន​តម្រូវ​ការ​សេវា​ការពារ​សន្តិសុខ។

នៅ​សល់​ ១ ​ឆ្នាំ​ ៦ ​ខែ​ទៀត​ លោក​ ឈូកបណ្ឌិត ​នឹង​​រួចទោស

រូបថត​ឯកសារ លោក​ ឈូក បណ្ឌិត ​នៅពេល​ឡើង​មក​សវនាការ​នៅ​សាលាឧទ្ធរណ៍​កន្លងមក។

ភ្នំពេញៈ បើ​ទោះបី​ជា​​តុលាការ​ និង​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ និង​ស្វែងរក​ចាប់​ខ្លួន​ អស់​រយៈពេល​​ជាង​ ៣ ​​ឆ្នាំ​​ក្នុង​ករណី​បាញ់ប្រហារ​ទៅលើ​កម្មការិនី​ ៣ ​នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​កៅវ៉េ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan ​​ក្នុង​ក្រុង​បាវិត ​ឲ្យ​រងរបួស​ធ្ងន់​

គូស្នេហ៍​គូ​ចម្រៀង​កម្សត់​​​​ងងឹត​ភ្នែក​​សង្ឃឹម​​​កូនស្រី​ជួប​ពន្លឺ​វិជ្ជា

ប្ដីប្រពន្ធ​ពិការ​ភ្នែក​ឱប​កូនស្រី​ជាប់​ដើមទ្រូង ច្រៀង​ឆ្លើយឆ្លង​រង់ចាំ​ការដាក់ទាន​ពី​សប្បុរសជន​ផ្សារ​កណ្ដាល​។

ភ្នំពេញ: ដោយសារ​មិន​ដឹង​រក​មុខរបរ​អ្វី​នៅ​ស្រុកកំណើត​ព្រោះ​តែ​កង្វះ​អវិជ្ជា​ គូស្វាមី​ភរិយា​ពិការ​ភ្នែក​ទាំង​គូ​ដែល​ផ្សំផ្គុំ​ដោយ​មេបា​ចាស់ទុំ​កាលពី​ ៤ ​​ឆ្នាំ​មុន និង​មាន​ចំណងដៃ​កូនស្រី​តូច​​​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​​សម្រេចចិត្ត​វេចបង្វិច​មក​រក​ប្រាក់​ទិញ​អង្ករ​ច្រកឆ្នាំង​ និង​​រក​ពន្លឺ​ជីវិត​ឲ្យ​​កូន​នៅ​ក្រុង​​ភ្នំពេញ ទាំង​នេត្រា​​​ងងឹត​សូន្យសុង

ជនពាក់ព័ន្ធ​ថ្នាំញៀន​ ៥ ​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ

ជនពាក់ព័ន្ធ​ថ្នាំញៀន​ ៨ ​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​​។

បន្ទាយមានជ័យៈ ស្នងការ​នគរបាល​ខេត្ត​​​បន្ទាយមានជ័យ​ នឹង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​​ចំនួន​ ៥ ​នាក់​ ​ទៅ​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ចន្ទ​នេះ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ភូមិ​​​អូរអំបិល ក្រុង​សិរីសោភ័ណ​។

ហ្វីលីពីន​បង្ហាញ​ពី​ការ​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​នឹង​កម្ពុជា

លោក Christopher B. Montero ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា​​។

ភ្នំពេញៈ ​ខណៈ​ការធ្វើ​សមាហ​រណ​កម្ម​អាស៊ាន​ជិត​មក​ដល់​ ​ប្រទេស​ហ្វី​លី​ពីន​​បាន​បង្ហាញ​ចំណាប់អារម្ម​ណ៍​​កាន់តែ​ខ្លាំង​​ក្នុង​ការ​នាំ​យក​ពាណិជ្ជ​កម្ម ​និង​ការ​វិនិ​យោគ​​មក​កាន់​ប្រទេស​កម្ពុជា​។

ហិង្សា​ធ្វើ​ឲ្យ​សៅ​ហ្មងដល់​​ការ​តវ៉ា​ក្រុង​បាល់ទីម័រ​​ជុំវិញ​ការ​ស្លាប់​អ្នក​ជាប់​ឃុំ​

បាតុករ​រូប​នេះ ប្រើ​សាជី​ចរាចរណ៍​ វាយ​កម្ទេច​រថយន្ត​ប៉ូលិស​។

ក្រុង​បាល់​ទីម័រៈ ក្រុម​អ្នក​តវ៉ា​បាន​ច្រ​ឡោត​ឆេវ​ឆាវ​ដូច​កម្រោល​ចូល​ក្នុង​សង្កាត់​ពាណិជ្ជ កម្ម​បាល់ទីម័រ​កាល​ពី​ថ្ងៃអាទិត្យ​ ខណៈ​បាតុ កម្ម​ដ៏ធំ​បំផុត​ជុំវិញ​ការ​ស្លាប់​របស់​យុវជន​អាមេរិក​កំណើត​អា្រហ្វិក​ម្នាក់​នៅ​ក្នុង​ការឃុំឃាំង​របស់​ប៉ូលិស ​បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​។​

បេនី យ៉ាំង ត្រូវ​គេ​លាប​ពណ៌​ជា​ស្រី​លក់​ខ្លួន​​តាម​ខេធីវី

ភ្នំពេញ: កំពុងតែ​​ទទួល​បាន​ការទាក់ទាញ​តាមរយៈ​​​រូបឆោម​លោម​ពណ៌​កម្ពស់​ និង​ទម្រង់​មុខ​ដូច​​​តារា​កូរ៉េ ដើមទ្រូង​ក៏​សិចស៊ី​​មូលក្លំ​ តារាសម្តែង​រះ​ថ្មី​វ័យក្មេង​កញ្ញា បេនី យ៉ាំង ស្រាប់តែ​រង​នូវ​​​ព័ត៌មាន​អាស្រូវ​​ផ្សព្វផ្សាយ​​ក្នុង​ទំព័រ​​​ហ្វេសប៊ុក​​មួយ​ដែល​ប្រើ​ឈ្មោះ​​ និង​​រូបថត​​នាង​ក្រោម​រូបភាព​ជា​ស្រី​លក់ខ្លួន​តាម​ខារ៉ាអូខេ​។

យុវជន​ភាគច្រើន​ធ្លាប់​ជួប​ប្រទះ​នឹង​ការសូកប៉ាន់​ ប៉ុន្តែ​ភ័យខ្លាច​ក្នុង​ការរាយការណ៍

រូបភាព​យុវជន​ក្រោយ​ពេល​ចេញ​ពី​ប្រឡង​បាក់ឌុប​កាលពី​ឆ្នាំ​ ២០១៤។

កាលពី​ពីរ​ខែ​មុន ពេល​ដែល​យុវនិស្សិត ថង់ ឌីមិន ​[ឈ្មោះដាក់] និង​មិត្តភក្តិ​យក​សញ្ញាបត្រ​ខ្លួន ទៅ​បញ្ជាក់​នៅឯ​សាលាខណ្ឌ​មួយ​ក្នុង​រាជធានីភ្នំពេញ មាន​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​មន្ត្រី​នៅ​ទីនោះ ចេញ​មុខ​មក​រត់ការ ធានា​ការបញ្ជាក់​សញ្ញាបត្រ​ថត​ចម្លង​នោះ​ជា​ផ្លូវការ ហើយ​ ឌីមិន ​នឹង ទទួល​បាន​វា​តែ​ក្នុង​រយៈពេល ៣ ថ្ងៃ​ប៉ុណ្ណោះ​តែ​ ឌីមិន ត្រូវ​បង់​តម្លៃ​ឈ្នួល​រត់ការ​អស់ ៥ ​ដុល្លារ។

Tsubasa Cup បញ្ចប់​ដោយ​ជោគជ័យ

ទិដ្ឋភាព​បិទ​ការប្រកួត​ពាន Tsubasa Cup for Tomorrow កាលពី​ថ្ងៃ​សៅរ៍។

ភ្នំពេញៈ ការប្រកួត​​បាល់ទាត់​ក្នុង​សាល ដើម្បី​អបអរសាទរ​​ការសង់​ស្ពាន​អ្នកលឿង ឬ​ស្ពាន​ត្សឹបាសា ដោយ​គេ​ប្រសិទ្ធ​​នាម​ថា ពាន​រង្វាន់​ត្សឹបាសា​សម្រាប់​ថ្ងៃ​ស្អែក ឬ Tsubasa Cup for Tomorrow ដែល​បាន​ធ្វើ​ឡើង​នៅ​វិមាន​​ពហុកីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃ​សៅរ៍ បាន​បញ្ចប់​ដោយ​ជោគជ័យ ​ហើយ​​ក្រុម​ហ្វុតសាល​មកពី​ជប៉ុន​ជា​អ្នក​លើក​ពាន​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។

តើ​តម្លៃ​នៃ​សង្គម​ស៊ីវិល​នៅ​កន្លែង​ណា?

លោក សម រង្ស៊ី​ និង​លោក​ ហ៊ុន សែន​ក្នុង​ជំនួប​កន្លងមក​។

ខណៈ​​ប្រជាជន​កម្ពុជា​​ត្រឡប់​មកពី​ការប្រារព្ធ​​ពិធី​ចូលឆ្នាំ​ខ្មែរ​ការគំរាមកំហែង​ថ្មី​​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​​ និង​សេរីភាព​មូលដ្ឋាន​ ហាក់បី​ដូចជា​ទំនង​នឹង​កើត​មាន​។

ហេតុអ្វី​ច្បាប់​តម្រូវ​ឲ្យ​មាន​មេធាវី​ការពារក្តី​ជនជាប់ចោទ?

លោក ឡុង ដារ៉ា សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​​។

(តពីសប្តាហ៍មុន) លោក ឡុង ដារ៉ា​ សមាជិក​ក្រុមប្រឹក្សា​​ និង​ជា​ប្រធាន​ក្រុម​ការងារ​​ស្រាវជ្រាវ​ អប់រំ​ និង​ផ្សព្វផ្សាយ​​ច្បាប់​ របស់​គណៈមេធាវី​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ បាន​ផ្តល់​បទសម្ភាស​ជាមួយ​កាសែត​ ភ្នំពេញ​ប៉ុស្តិ៍ ​លើ​ប្រធានបទ​​​ស្តីពី​បទល្មើស​នានា និង​តម្រូវការ​​មេធាវី ដើម្បី​​ការពារ​​​ក្តី​ និង​ការ​ជំនុំជម្រះ​​​កំបាំងមុខ​​​ជន​​ជាប់ចោទ

លោក​ អាឡិច ៖ ខ្ញុំ​ត្រៀម​ខ្លួន​លះបង់​អាយុ​ជីវិត​ដើម្បី​ប្រទេស​ខ្មែរ

លោក​ Alex Gonzalez-Davidson (អាឡិច) ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ​ផ្ដល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

ថ្មីៗ​នេះ​នៅ​តាម​បណ្ដាញ​សង្គម​ ហ្វេសប៊ុក និង​បណ្ដាញ​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ បាន​ផ្សាយ​ពី​បុរស​ជាតិ​អេស្ប៉ាញ​មួយ​រូប ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរ​ខ្ទារ ក្នុង​សំណុំ​រឿង​ការពារ​តំបន់​អារ៉ែង ដែល​ជា​ព្រៃ​​ចុង​ក្រោយ​របស់​កម្ពុជា​ មាន​ទំហំ​ប្រមាណ​ជា​ ៤០​ម៉ឺន​ហិចតា​ ស្ថិត​នៅ​ខេត្ត​កោះកុង។