Headlines:

ជប៉ុន​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កន្លែង​ស្ប៉ាត្រាំ​ស្រា​ក្រហម

120427_22b

ក្រុងហាកូនីៈ នា​រដូវ​ផ្កា​រីក​ឆ្នាំ​នេះ​ប្រជាជន​ជប៉ុន​បាន​រួស​រាន់​ទៅ​ងូត​ទឹក​ កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​អាង​ងូត​ទឹក​មួយ​ ដែល​មាន​ការ​លាយ​ស្រា​ក្រហម​ដ៏​ល្បី​ម៉ាក​បូជូឡៃ នូវ៉ូ (Beaujolais Nouveau) សម្រាប់​ងូត។

អាង​ទឹក​ស្ប៉ា ហាកូនី កូវ៉ាគៀន យុននីសាន់ អាច​ដាក់​មនុស្ស​បាន​ចំនួន ​២៤​ នាក់។ វា​នឹង​ក្លាយ​ជា​ទី​កម្សាន្ត​ដ៏​សែន​មនោរម្យ​របស់​ប្រជាជន​ជប៉ុន​នា​ពេល​ រាត្រី​ជា​មិន​ខាន​ឡើយ​ ជាមួយ​នឹង​ក្លិន​ស្រា​ក្រហម​ បូជូឡៃ នូវ៉ូ។

ជា​រៀង​រាល់​ថ្ងៃ​តំបន់​រមណីយដ្ឋាន​នេះ​តែង​តែ​នាំ​យក​ស្រា​ដ៏​ច្រើន​លើស​លប់​មក​ចាក់​នៅ​ក្នុង​អាង​ងូត​ទឹក​នេះ។​

នាង​មីកា អូគីស៊ូ ម្ចាស់​រមណីយដ្ឋាន ស្ប៉ា​ងូត​ទឹក​ស្រា​ក្រហម​នេះ បាន​និយាយ​ថា៖ «​យើង​ព្យាយាម​បំពេញ​នូវ​អ្វីៗ​ជា​តម្រូវ​ការ​របស់​ភ្ញៀវ​គ្រប់​រដូវ​កាល​»។

នាង​មីកា អូគីស៊ូ បាន​បន្ត​ថា៖​«ទោះ​បីជា​នៅ​ខាង​ក្រៅ​មាន​អាកាសធាតុ​ត្រជាក់​ក្តី ក៏​ប្រជាជន​ទាំង​នេះ​មក​ងូត​ទឹក​កម្សាន្ត និង​ស្ប៉ា ឲ្យ​បែក​ញើស​ជា​មួយ​នឹង​ស្រា​ក្រហម​នេះ​ដែរ»។​

ការ​ចាក់​ស្រា​ក្រហម​មាន​រស​ជាតិ​ផ្លែ​ឈើ​ទៅ​ក្នុង​អាង​ងូត​ទឹក​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ទឹក​មាន​ភាព​ក្តៅ​ឧណ្ហៗ​ ។ ពិសេស​នោះ​គឺ​តាម​រយៈ​ការ​ប្រើ​ស្រា​ក្រហម​ដែល​មាន​និមិត្ត​សញ្ញា ល្បីល្បាញ​លើ​លោក ម៉ាក​បូជូឡៃ នូវ៉ូ៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy