Headlines:

បង្អែម​តៅហ៊ូ​ចិន ត្រូវ​បាន​ប្រជាជន​វៀតណាម​ច្នៃ​ចម្អិន​បាន​៣​សណ្ឋាន

120508_21e

ក្រុងប៉េកាំង : តៅហ៊ូ​គឺជា​អាហារ​ដែល​បាន​ចាប់​កំណើត​នៅ​ប្រទេស​ចិន​ ក្នុង​សម័យ​រជ្ជកាល​ស្ដេច​ហាន ដែល​ស្ថិត​នៅ​ចន្លោះ​ប្រមាណ​២០០​ឆ្នាំ​មុន និង​ក្រោយ​គ្រិស្ដសករាជ។

តៅហ៊ូ​ត្រូវ​បាន​កែច្នៃ​ឲ្យ​មាន​សណ្ឋាន​ច្រើន ដូច​ជា​ សណ្ឋាន​រឹង ទន់ល្មម និង​ទន់​ខ្លាំង។

អាហារ​នេះ​ក៏​ត្រូវ​បាន​ប្រជាជន​នៅ​តាម​តំបន់​ផ្សេងៗ​នៃ​ទឹក​ដី​ដ៏​ធំ​មហាសាល ​របស់​ចិន យក​ទៅ​កែច្នៃ​ចម្អិន​ដោយ​ប្រើ​វិធីសាស្ត្រ​ខុសៗគ្នា ដោយ​អ្នក​ខ្លះ​និយម​ចម្អិន​ជាមួយ​ទឹក​ស៊ីអ៊ីវ ខ្លះ​ទៀត​យក​ទៅ​ផ្អាប់​​ធ្វើ​ជា​តៅហ៊ូ​ស្អុយ នឹង​ខ្លះ​ទៀត​យក​ទៅ​ខ​ជាមួយ​សាច់​សត្វ​ផ្សេងៗ​តាម​ចំណូល​ចិត្ត។

ក្រៅពី​យក​ចម្អិន​ជា​ម្ហូប​ទទួល​ទាន​ជាមួយ​បាយ តៅហ៊ូ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ជា​បង្អែម​ក្ដៅៗ​សម្រាប់​ទទួល​ទាន​នៅ​ រដូវ​រងា​ ដើម្បី​កម្ដៅ​រាង​កាយ និង​បង្ការ​អាការ​ផ្ដាសាយ​ផង​ដែរ។

ដោយ​ឡែក​នៅ​វៀតណាម បង្អែម​តៅហ៊ូ​ត្រូវ​បាន​ចម្អិន​ខុសៗ​គ្នា​ទៅ​តាម​តំបន់​នីមួយៗ។

នៅ​វៀតណាម​ខាង​ត្បូង បង្អែម​តៅហ៊ូ​ត្រូវ​បាន​គេ​ចម្អិន​ជាមួយ​នឹង​ទឹក​ស្ករស អប់​ដោយ​ក្លិន​ផ្កាម្លិះ។ បង្អែម​នេះ​ត្រូវ​បាន​គេ​ញ៉ាំ​ក្ដៅៗ​ក្នុង​ដូវ​រងា។ ចំណែក​ឯ​នៅ​រដូវក្ដៅ​ប្រជាជន​និយម​បន្ថែម​ដុំ​ទឹកកក​តូចៗ​ចូល​ក្នុង​បង្អែម​ ។

ចំណែក​នៅ​តំបន់​កណ្ដាល​នៃ​ទឹកដី​វៀតណាម​វិញ បង្អែម​តៅហ៊ូ​ត្រូវ​បាន​ចម្អិន​ជាមួយ​ទឹក​ស្ករ​ក្ដៅៗ​ដោយ​មាន​បន្ថែម​ចំណិត​ខ្ញី​។

ដោយឡែក​ចំពោះ​ប្រជាជន​នៅ​ភាគ​ខាង​ត្បូង បង្អែម​តៅហ៊ូ​ត្រូវ​បាន​ចម្អិន​ជាមួយ​ខ្ញី និង​ទឹកដូង។ ជាទូទៅ​តៅហ៊ូ​នៅ​ភាគ​ខាង​ត្បូង​ច្រើន​មាន​សណ្ឋាន​ទន់​ជាង​តៅហ៊ូ​នៅ​តំបន់​ដទៃ ​ទៀត៕



This content has been locked. You can no longer post any comments.
Show/hide comments
busy