ក្រុងប៊ែលលីតៈ នៅពេលដែលរដូវផ្ការីកចាប់ផ្តើមនោះ ជនជាតិអាល្លឺម៉ង់ហាក់បីដូចជាមានចំណាប់អារម្មណ៍នឹកឃើញដល់បន្លែ ទំពាំងបារាំងពណ៌ស ដែលជាអាហារស្រស់ៗពួកគេភ្លាមដែរ។ ប្រភេទនៃបន្លែទំពាំងនេះវាមានប្រភពចេញពីតំបន់អាល្លឺម៉ង់ភាគខាង កើត ដែលអតីតជាតំបន់របស់ក្រុមអាជ្ញាធរកុម្មុយនីស្ត។ ជាមធ្យមប្រជាពលរដ្ឋអាល្លឺម៉ង់ទទួលទានទំពាំងនេះយ៉ាងហោចណាស់ក៏ ២ គីឡូក្រាមដែរក្នុងមួយថ្ងៃ ដោយគេបានប៉ាន់ប្រមាណថា វាជាអត្រាដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក។ កាលពីឆ្នាំមុនគេសង្កេតឃើញថាទំពាំងប្រភេទនេះ ត្រូវប្រជាពលរដ្ឋអាល្លឺម៉ង់ប្រមូលផលបានចំនួន១១៣ ៥៣៨ តោនឯណោះ៕ PR
ភ្នំពេញ ប៉ុស្តិ៍







