ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​​កើត​ឡើង​ពី​ថ្ងៃ​ទី​​ ២០-២៤ ខែ​ឧសភា ​ឆ្នាំ ​២០១២

ទើប​តែ​ទិញ​ម៉ូតូ​ត្រូវ​គេ​ប្លន់​យក​ទៅ​បាត់

ឧត្តរមាន​ជ័យ៖​មនុស្ស​ប្រុស​អាយុ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្លន់​ម៉ូតូ​ស្ថិត​នៅ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣​ឧសភា។​ប៉ូលិស​និយាយ​ថា​ បុរស​រូប​នោះ​ត្រូវ​បាន​គេ​កាប់​​បី​​​ពូ​ថៅ​បី​សម្លាប់​នៅនឹង​កន្លែង​។​ នៅ​ថ្ងៃ​កើត​ហេតុ​បុរស​រូប​នោះ​បាន​ជិះ​លើ​ម៉ូតូ​ឌុប​របស់​​ខ្លួន​ដើម្បី​ចាំ​ភ្ញៀវ​ជិះ​ប៉ុន្តែ​រូប​គេ​ចាំ​នៅ​កន្លែង​ស្ងាត់។​ជន​សង្ស័យ​បាន​ប្រើ​ប្រាស់​ពូថៅ​ដើម្បី​វាយ​ប្រហារ​ជន​នោះ​ឲ្យ​របួស​ធ្ងន់។​ ជន​រង​គ្រោះ​ត្រូ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ។​ប្រពន្ធ​ជន​រង​គ្រោះ​និយាយ​ថា ​រូប​គេ​ទើប​តែ​ទិញ​ម៉ូតូ​ថ្មី​មក​ធ្វើ​ជា​ម៉ូតូ​ឌុប។​គ្មាន​នរណា​ម្នាក់​ដឹង​ពី​មុខ​ជន​សង្ស័យ​នោះ​ទេ។​ ប៉ូលិស​កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ​នោះ។​

សិស្ស​ស្រី​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​មួយ​​រំពេច

កណ្តាល៖​និស្សិត​ច្បាប់​ម្នាក់ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​ ត្រូវ​រថយន្ត​កិន​ស្លាប់​​មួយ​រំពេច​គួរ​ឲ្យ​អាណិត​អាសួរ​ស្ថិត​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣​ឧសភា។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ស្រ្តី​រូប​នោះ​បាន​ជិះ​ម៉ូតូ​ពី​សាលា​មក​ផ្ទះ​។ខណៈ​ដែល​នាង​កំពុង​ជិះ​ក៏​ត្រូវ​រថយន្ត​ដឹក​ដី​កិន​ពី​ក្រោយ​ពេញ​ទំហឹង។​សាក្សី​និយាយ​ថា​រថយន្ត​បាន​បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​បើក​បុក​កិន​ស្រ្តី​រូប​នោះ​ដែល​​ជិះ​ក្នុង​ទឹក​ដី​ស្រប​គ្នា​។​រួច​ហើយ​រត់​គេច​ខ្លួន​បាត់​។​ប៉ូលិស​កំពុង​តាម​ស៊ើប​តាម​ចាប់​អ្នក​បើក​បរ​រូប​នោះ។​

សិស្ស​សាលា​ម្នាក់​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​ប៉ូលិស​ក្របួច​បាន

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​សិស្ស​អាយុ​១៧​ឆ្នាំ​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​ជួយ​ដូរ​គ្រឿង​ញៀន​កាល​ពី​ពុធ​ទី​២៣​ឧសភា។​ប៉ូលិស​និយាយ​ថា​បុរស​រូប​នោះ​គឺ​ជា​សិស្ស​វិទ្យាល័យ។​នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​ដាក់​យ៉ា​ម៉ា​ប៉ុន្មាន​គ្រាប់​នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​កំពត​តាម​តាក់​ស៊ី​តែ​ត្រូវ​ប៉ូលិស​ឃាត់​បាន​។​បុរស​រូប​នោះ​បាន​សារភាព​ហើយ​ថា​ខ្លួន​មាន​បំណង​ផ្ញើ​ទៅ​មិត្ត​ភក្តិ​របស់​ខ្លួន​នៅ​ខេត្ត​កំពត។​ប៉ូលិស​និយាយ​ថា​គាត់​គឺ​ជា​សិស្ស​សាលា​​មិន​គួរ​ហ៊ាន​ផ្ញើ​ថ្នាំ​ថ្នាំ​ញៀន​នោះ​ទេ។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

ដេក​ក្នុង​ផ្ទះ​ត្រូវ​គេ​មក​កាប់​ព្រោះ​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​ខ្ចី​ទូរសព្ទ័​

កំពង់​ចាម​៖​បុរស​អាយុ​២០​ឆ្នាំ​ស្ថិត​នៅ​ស្រុក​ក្រូច​ឆ្មា​ខេត្ត​កំពង់​ចាម​ត្រូវ​គេ​ចាក់​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣​ឧសភា។​ប៉ូលិស​និយាយ​ថា​ខណៈ​រូប​គេ​កំពុង​គេង​លង់​លក់​ក្នុង​ផ្ទះ​ក៏​មាន​ជន​សង្ស័យ​មក​កាប់​ក្នុង​ផ្ទះ​តែ​ម្តង។​ជន​រង​គ្រោះ​បាន​ដឹង​ពី​មុខ​ជន​សង្ស័យ​យ៉ាង​ច្បាស់។​ជន​រង​គ្រោះ​និយាយ​ថា​រូប​គេ​និង​ជន​សង្ស័យ​បាន​ធ្លាប់​ឈ្លោះ​ប្រកែក​គ្នា​គ្រាន់​តែ​រឿង​ទូរ​សព្ទ័​ខ្ចី។​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។​ជន​រង​គ្រោះ​បាន​ប្រាប់​ពី​ភិន​ភាគ​ជន​សង្ស័យ​ទៅ​ប៉ូលិស​។​ពេល​ប៉ូលិស​ចាប់​ខ្លួន​ដល់​ផ្ទះ​ជន​នោះ​បាន​រត់​គេច​ខ្លួន​បាន​ទៅ​ហើយ។​

 

សាក​សព​ស្រ្តី​ម្នាក់​រក​ឃើញ​អណ្តែត​ក្នុង​ទឹក​សង្ស័យ​ករណី​ឃាត​កម្ម

បន្ទាយ​មាន​ជ័យោ៖​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រទះ​ឃើញ​សព​ស្រ្តី​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២ឧសភា។​ប៉ូលិស​និយាយ​ថា​មាន​ប្រជាពលរដ្ឋ​ពីរ​នាក់​បាន​នាំ​គ្នា​ទៅ​ចុះ​ទឹក​ពាំង​មុជ។​ក៏​នាំ​គ្នា​មុជ​ក៏​ប្រទះ​ឃើញ​សាក​សព​នារី​រង​គ្រោះ​។​ពួក​គេ​បាន​ប្តឹង​ប៉ូលិស។​ប៉ូលិស​បាន​រក​ឃើញ​ថា​ពិត​ជា​ស្លាប់​ដោយ​ករណី​ឃាត​កម្ម​មែន​ព្រោះ​ឃើញ​មាន​ស្លាក​ស្នាម​មួយ​ចំនួន​នៅ​លើ​សាក​សព។​ប៉ូលិស​បាន​ដើរ​រក​គ្រួសារ​សាក​សព។​ប្តី​របស់​សាក​សព។​បុរស​រូប​នោះ​និយាយ​ថា​ស្រ្តី​ជា​ប្រពន្ឋ​បាន​បាត់​ពី​ផ្ទះ​ពីរ​ទៅ​បី​ថ្ងៃ​ទៅ​ហើយ​តែ​មិន​ឃើញ​ទោះ​ជា​ដើរ​រក​ទៅ​ណា​ក៏​ដោយ​បន្ទាប់​ពី​ស្រ្តី​រូប​នោះ​ដើរ​ផ្សារ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ជា​បន្ត​ទៀត។​

ប៉ូលិស​ចាប់​ក្របួច​បុរស​ម្នាក់​ប្រព្រឹត្ត​បទ​ប្លន់​កាល​ពី​ឆ្នាំ​២០០៩

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ចំការមន​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៣​ឆ្នាំ​ម្នានក់​កាល​ពី​អង្គារ​ទី​២២​ឧសភា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្លន់​កាល​ពី​ឆ្នាំ​២០០៩​។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​រូប​នេះ​ដោយ​យោង​តាម​ដីកា​របស់​តុលាការ។​បុរស​រូប​នោះ​បាន​ចោទ​ប្រកាន់​ពី​ប្លន់​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ឆ្នាំ​២០០៩។​ប៉ុន្តែ​រូប​គេ​គេច​ខ្លួន​បាត់​ទៅ​រស់​នៅ​ខេត្ត​។​រូប​គេ​គិត​ថា​ប៉ូលិស​ប្រហែល​ជា​ភ្លេច​ករណី​នេះ​បាត់​ទៅ​ហើយ​តែ​នៅ​ពេល​រូប​គេ​មក​ដល់​ភ្នំពេញ​មក​លេង​គ្រួសារ​ស្រាប់​តែ​ប៉ូលិស​ឡើង​ចាប់​ដល់​ផ្ទះ​តែ​ម្តង។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​តាម​និតិវិធីច្បាប់។

ពិន​ដើរ​ឆក់​និង​លួច​របស់​គេ​ពេក​ស្រ្តី​ពីរ​នាក់​បង​ប្អូន​ត្រូវ​ប៉ូលិស​ក្របួច​បាន​

ភ្នំពេញ៖​បង​ប្អូន​បង្កើត​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ​ក្រុង​ភ្នំពេញ​បន្ទាប់​ពី​ពួក​គេ​តែង​តែ​ប្រព្រឹត្ត​ឆក់​ខ្សែក​កាល​ពី​ថ្ងៃ​ច័ន្ទ​។​ប៉ូលិស​និយាយ​ថា​ប្រជាពលរដ្ឋ​បាន​ប្តឹង​និង​រាយការណ៍​ថា​មាន​ស្រ្តី​ពីរ​នាក់​តែង​តែ​ឆក់​ដើរ​លួច​ឥវ៉ាន់​គេ​ដែល​ជា​អ្នក​ដើរ​លេង​នៅ​តាម​មាត់​ទន្លេ។​ទើប​ប៉ូលិស​ឆ្មក់​ចាប់​បាន​នៅ​ពេល​រូប​គេ​ប៉ង​ប្រព្រឹត្ត​ទៀត។​អ្នក​ទាំង​ពីរ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួនហើយ​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ខ្លួន​ប្រព្រឹត្ត​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​តុលាការ។

របួស​៥​នាក់​ដោយ​សារ​វាយ​តប់​គ្នា​ក្នុង​ពិ​ធី​មង្គលការ​មួយ

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា​បុរស​៥​នាក់​បាន​រង​របួស​ដោយ​សារ​យុទ្ឋ​ឆាក​វាយ​ប្រតប់​គ្នា​កាល​ពី​ថ្ងៃ​១៥​ឧសភា​។​ប៉ូលិស​និយាយ​ថា​ពួក​គេ​បាន​ចូល​រូម​ក្នុង​ពិធីមង្គលការ​ជាមួយ​គ្នា​។​ខណៈ​ដែល​ពួក​គេ​ចូល​រូម​ពិធី​មង្គល​ជា​មួយ​គ្នា​ពួក​គេ​ក៏​បាន​ឈ្លោះ​ប្រកែក​គ្នា​។​គ្មាន​នរណា​ម្នាក់​ដឹង​ពី​ហេតុ​ផល​នៃ​ការ​វាយ​តប់​ក្នុង​ពិធី​នោះ​ទេ។​ពួក​គេ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ការ​ភ័យ​ស្លន់​ស្លោ។​ប៉ូលិស​ក៏​បានដឹង​ថា​អ្នក​របួស​ទាំង​អស់​នោះ​នរណា​គឺ​ជា​អ្នក​បង្ក​ហេតុ​នោះ​ដែរ​។​ប៉ូលិស​កំពុង​តាម​ស៊ើប​ករណី​នេះ​បន្ត​ទៀត។

ម្នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​ប៉ូលិស​ក្របួស​បាន​រឿង​ប្លន់​ម៉ូតូ​គេ​បាត

 

ព្រះ​សីហនុ៖​បុរស​មា្នក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ក្រុង​ព្រះ​សីហនុកាល​ពី​ថ្ងៃ​ច័ន្ទ​២១​ឧសភា។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង​រឿង​បាត់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប៉ូលិស​ក៏​បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​។​សំណាង​ល្អ​ប៉ូលិស​បាន​រក​ឃើញ​មនុស្ស​៥​នាក់​កំពុង​ត្រៀម​ម៉ូតូ​ប៉ុន្តែ​ប៉ូលិស​ចាប់​បាន​ភ្លាមៗ​តែ​ប៉ូលិស​ចាប់​បាន​តែ​ម្នាក់​នោះ​ទេ​នៅ​សល់​ម្នាក់​៤​ទៀត​រត់​គេច​ខ្លួន​បាត់។​បុរស​នោះ​បាន​សារ​ភាព​នូវ​ទ្វើល​របស់​ខ្លួន​ហើយ​ថា​ពួក​គេ​ប្រុង​លក់​ដែក​លុយ​គ្នា​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​សួរ​សំណួរ​ពួក​គេ​ដើម្បី​ចាប់​បក្សពួក​គេ​បន្ថែម​ទៀតុ។​

បុរស​ម្នាក់​ត្រូវ​គេ​ព្រួត​វាយ​ចាក់​ស្ទើរ​ស្លាប់​ដោយ​សង្ស័យ​ថា​ជា​រឿង​គំនុំ

ភ្នំពេញ៖​បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ចាក់​ចំ​ក្បាល​បណ្តាល​ឲ្យ​របួស​ធ្ងន់​ដោយ​មនុស្ស​មួយ​ក្រុម​ហេតុ​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១​ឧសភា។​ប៉ូលិស​និយាយ​ថា​ខណៈ​ដែល​បុរស​នោះ​ជិះ​ម៉ូតូ​បុរស​ពីរ​បី​នាក់​បាន​ជិះ​ម៉ូតូ​មក​អែប​ហើយ​គំរាម​ចាក់​។​ពួក​គេ​បាន​ចាក់​បុរស​រូប​នោះ​ឲ្យ​របួស​ធ្ងន់​។​អ្នក​ធ្វើ​ដំណើរ​បាន​មក​ស្រែក​ឲ្យ​ប៉ូលិស​ជួយ។​ពួក​គេ​បាន​ភ័យ​ស្លន់​ស្លោ​ហើយ​រត់​គេច​ខ្លួន​បាត់។​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ។​ប៉ូលិស​សន្និដ្ឋាន​ថា​នេះជាករណី​គំនុំ​មិន​មែន​ប្លន់​នោះ​ទេ​ព្រោះ​ម៉ូតូ​ស្ថិត​នៅ​កន្លែង​កើត​ហេតុ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ចាប់​ពួក​គេ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។​

ស្រ្តី​ម្នាក់​ត្រូវ​ចោរ​ប្លន់​ម៉ូតូ​បាញ់​ឲ្យ​របួស​ធ្ងន់

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ពោធិសែន​ជ័យ​រាជ​ធាន​ភ្នំពេញ​បាន​និយាយ​ថា​ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​ប្លន់​ម៉ូតូ​ហើយ​បាញ់​ឲ្យ​របួស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១​ឧសភា។​ប៉ូលិស​និយាយ​ថា​ជន​រង​គ្រោះ​ត្រូវ​បាញ់​ដោយ​ជន​សង្ស័យ​បី​គ្រាប់​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់។​ប៉ូលិស​បាន​រក​ឃើញ​គ្រាប់​កាំ​ភ្លើង​ចំនួន​៦​គ្រាប់​តែ​ត្រូវស្រ្តី​រង​គ្រោះ​ចំនួន​៣​គ្រាប់។​ជន​នោះ​បាន​គំរាម​នាង​ដោយ​កាំ​ភ្លើង​ដើម្បី​ប្លន់​ម៉ូតូ​តែ​ស្រ្តី​រូប​ប្រទាញ​ប្រទង់​ជា​មួយ​ចោរ​ទើប​ត្រូវ​ពួក​វា​បាញ់​ហើយ​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ។​

ស្រ្តី​ម្នាក់​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​សារ​លួង​ដោះ​ខ្សែក​ក្មេង​ស្រី​បាន​សំរេច

ភ្នំពេញ៖​ប៉ូលិស​ស្រុក​ទឹក​ថ្លា​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ស្រ្តី​អាយុ​១៧​ឆ្នាំ​ម្នាក់​ដែល​ល្បួង​បោក​យក​ខ្សែ​ក​ក្មេង​ស្រី​ម្នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​។​ម្តាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នាង​បាន​យក​កូន​ដែល​មា​អាយុ​២​ឆ្នាំ​ទៅ​លេង​សួន​។​នៅ​ពេល​កូន​ស្រី​បាន​ទៅ​លេង​ទោង​សេះ​មាន​ស្រ្តី​ម្នាក់​លួ​លោម​នាង​ដោះ​ខែ្ស​ក​។​ក្មេង​ស្រី​នោះ​បាន​យប់​ជា​ខ្លាំង​ទើប​ម្តាយ​ដឹង​ស្រែក​ឆោ​ឡោ​ឲ្យ​គេ​ជួយ​។​គ្រប់​គ្នា​បាន​ជួយ​ដេញ​ចាប់​ស្រ្តី​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ស្រ្តី​ជា​ជន​សង្ស័យ​និយាយ​ថា​ខ្លួន​បាន​លួង​ក្មេង​ដោះ​ខ្សែ​ក​ហើយ​បោះ​ខ្សែ​ក​ទៅ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ស្រ្តី​រូប​នោះ​ទៅ​កាន់​តុលាការ។​

ផ្ទះ​របស់​លោក​មន្ទីរ​ពេទ្យ​ព័ត៌មាន​ខេត្ត​ត្រូវ​ចោរ​លួច​គាស់​

កំពង់​ឆ្នាំង៖​ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង​បាន​និយាយ​ថា​ផ្ទះ​របស់​លោក​ប្រធាន​មន្ទីរព៏ត៌មាន​ខេត្ត​ ត្រូវ​បាន​ចោរ​លួច​គាស់​ដោយ​ក្រុម​ចោរ​មួយ​ក្រុម​កាល​ពី​ថ្ងៃ​សៅរ៏​ទី១៩​ឧសភា។​ជន​រង​គ្រោះ​បាន​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​សមាជិក​ក្នុង​ផ្ទះ​មិន​នៅ​ផ្ទះ​នោះ​ទេ​ពួក​គេ​បាន​ទៅ​ហូប​អាហារ​ជុំ​គ្នា​នៅ​ក្រៅ​ផ្ទះ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​សង្ស័យ​មាន​ឱកាស​លួច​ចូល​ធ្វើ​សកម្មភាព​រើ​កកាយ​ទ្រព្យ​សម្បត្តិ​និង​លួច។​ស្រ្តី​ជា​ប្រពន្ឋ​និយាយ​ថា​ជន​នោះ​បាន​យក​លុយ​ប្រមាណ​ជា​៦០០​ដុល្លារ។​ហើយ​របស់​របរ​ក្នុង​ផ្ទះ​រញេរញៃ​ទាំង​អស់​។​ពួក​គេ​មាន​បំណង​យក​ទូរទស្សន៍​និង​កុំ​ព្យូទ័រ​ក៏​ប៉ុន្តែ​ម្ចាស់​ផ្ទះ​មក​ដល់​ទើប​ពួក​គេ​រត់​គេច​បាត់។​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​ទាំង​នោះ។​

បុរស​ម្នាក់​ស្លាប់​និង​បី​នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ

ខេត្ត​កណ្តាល៖​បុរស​ម្នាក់​ស្លាប់​និងបី​នាក់​របួស​ធ្ងន់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ច័ន្ទ​២០​ឧសភា។​ប៉ូលិស​និយាយ​ថា​បុរស​បី​នាក់​នោះ​បាន​បើក​ម៉ូតូ​ហើយ​ទៅ​បុក​នឹង​រ៉ឺម៉ក​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​និង​បី​នាក់​ទៀត​របួស​ធ្ងន់។​ប៉ូលិស​បាន​រក​ឃើញ​ថា​ពួក​គេ​បើក​បរ​ក្នុង​ភាព​ស្រវឹង​ជា​ខ្លាំង​ហើយ​ពួក​គេ​បើក​បរ​ក្នុង​ល្បឿន​លឿន​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ដូច្នេះ។​ពួក​គេ​បាន​បើក​បុក​វ៉ឺម៉ក​ដែល​ចត​នៅ​ក្បែរ​ផ្លូវ។​បច្ចុប្បន្ន​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ប៉ូលិស​រក្សា​ម៉ូតូ​និង​រ៉ឺម៉ក​ដើម្បី​រក​ដំណោះ​ស្រាយ។​

បុរស​ម្នាក់​ទាញ​កាំ​ភ្លើង​បាញ់​គេ​តែ​រាល​កៃ​ត្រូវ​ខ្លួន​ឯង​វិញ

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ចំការមន​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​ដែល​បង្ក​ឲ្យ​មាន​ការ​រាល​កៃ​កាំ​ភ្លើង​នៅ​ក្នុង​ពីធី​មង្គល​ការ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៨​ឧសភា។​ប៉ូលិស​និយាយ​ថា​បុរស​រូប​នេះ​និង​មិត្ត​ភក្តិ​បាន​ចូល​រួម​ពិធី​មង្គល​ការ​មួយ​ជុំ​គ្នា។​នៅ​ថ្ងៃ​កើត​ហេតុ​បុរស​រូប​នោះ​បាន​បបួល​មិត្ត​ភក្តិ​បន្ត​ចូល​ខារ៉ាអូខេ​។​មិត្ត​ភក្តិ​ខ្លះ​យល់​ព្រម​មិត្ត​ភក្តិ​ខ្លះ​បដិសេធ​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ខឹង​សំបារ​ជា​ខ្លាំង​ក៏​យក​កាំ​ភ្លើង​មក​គំរាម​តែ​ត្រូវ​មិត្ត​ភក្តិ​ជួយ​ឃាត់។​តែ​ចៃ​ដន្យ​អាក្រក​កាំភ្លើង​បាន​រាល​កៃ​បាញ់​ត្រង់​ជើង​របស់​ខ្លួន​ឯង​វិញ។​ជន​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទៅ​កាន់​មន្ទីរ​ពេទ្យ។​

ប៉ូលិស​ចាប់​បុរស​បី​នាក់​រឿង​លាក់​អាវុធ​ខុស​ច្បាប់

ស្ទឹង​ត្រែង៖​ប៉ូលិស​ស្រុក​សេ​សាន​ខេត្ត​ស្ទឹង​ត្រែង​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​ដែល​ប្រើ​ប្រាស់​និង​ទុក​អាវុធ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​សុក្រទី​១៨​ឧសភា។​ប៉ូលិស​និយាយ​ថា​អ្នក​ជិត​ខាង​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា​ពួក​គេ​ឃើញ​បុរស​បី​នាក់​កាន់​​កាំ​ភ្លើង​។​ប៉ូលិស​ក៏​បាន​ចុះ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ពួក​គេ​មាន​លាក់​អាវុធ​ខុស​ច្បាប់​។​ប៉ូលិស​បាន​រក​ឃើញ​អាវុធ​មួយ​ដើម។​ពួក​គេ​និយាយ​ថា​ពួក​គេ​ទុក​អាវុធ​នេះ​ទុក​បាញ់​សត្វ​ព្រៃ​មិន​បាន​បាញ់​បង្ក​ការ​ភ័យ​ខ្លាច​ចំពោះ​នរណា​នោះ​ទេ។​តែ​ទោះ​ជា​យ៉ាង​ណា​ប៉ូលិស​ថា​ជា​អំពើ​ខុស​ច្បាប់។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​​

បុរស​ម្នាក់​ត្រូវ​គេ​ចាក់​ប្លន់​យក​ម៉ូតូ​ប៊ិះ​ស្លាប់

ភ្នំពេញ៖​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​ដេក​ដួល​នឹង​ថ្លុក​ឈាម​ស្រែក​ហៅ​ឲ្យ​ជួយ​ស្ថិត​នៅ​ខណ្ឌ​ពោធិសែន​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៨​ឧសភា។​ប៉ូលិស​និយាយ​ថា​បុរស​រូប​នោះ​ត្រូវ​គេ​ចាក់​បំពង់​ក​នឹង​កាំ​បិត​ក្នុង​ថ្លុក​ឈាម​ស្ទើរ​តែ​ស្លាប់​តែ​ត្រូវ​គេ​បាន​គេ​បញ្ជូន​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។​ប៉ូលិស​សង្ស័យ​ថា​នេះ​ជា​ករណី​ប្លន់​ព្រោះ​ជន​រង​គ្រោះ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​តែ​កន្លែង​ហេតុ​មិន​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នោះ​ទេ​។​យ៉ាង​ណា​ក៏​ដោយ​ប៉ូលិស​ថា​ជន​រង​គ្រោះ​នៅ​មិន​ទាន់​អាច​និយាយ​បាន​។​ប៉ូលិស​កំពុង​តាម​ស៊ើប​ករណី​នេះ។​

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ព្រោះ​លក់​ថ្នាំ​ញៀន

បាត់​ដំបង៖​ប៉ូលិស​ក្រុង​បាត់​ដំបង​ចាប់​ខ្លួន​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ពាក់​ព័ន្ឋ​នឹង​ថ្នាំ​ញៀន​កាល​ពី​ថ្ងៃ​សៅរ៏​ទី​១៩​ឧសភា។​ប៉ូលិស​បាន​រឹប​អូស​ថ្នាំ​ញៀន​១០​គ្រាប់។​ប៉ូលិស​បាន​សង្ស័យ​ជា​យូរ​មក​ហើយ​ព្រោះ​បុរស​រូប​នេះ​តែង​តែ​ទៅ​កន្លែង​ស្ងាត់។​ដំបូង​ប៉ូលិស​មិន​សង្ស័យ​នោះ​ទេ​ព្រោះ​ជា​រឿង​ធម្មតា​តែ​បុរស​នោះ​ទៅ​ញឹក​ញាប់​ពេក​។​ប៉ូលិស​ក៏​បាន​ចូល​ទៅ​ចាប់។​បុរស​នោះ​ភ័យ​ស្លន់​ស្លោរ​​រត់​គេច​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន​ដដែល។​បុរស​នោះ​បាន​សារ​ភាព​ហើយ​ថា​ខ្លួន​មាន​បំណង​លក់​ថ្នាំ​តែ​ត្រូវ​ប៉ូលិស​ចាប់​បាន។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

បុរស​ពីរ​បី​នាក់​ចូល​ប្លន់​ក្នុង​ផ្ទះ​គេ​តែ​ត្រូវ​អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​ផ្អើល​

ព្រៃវែង៖​ប៉ូលិស​ស្រុក​កំពង់​ត្របែក​ខេត្ត​ព្រៃវែង​បាន​និយាយ​ថា​មាន​បុរស​ពីរ​បី​នាក់​បាន​ចូល​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​គោល​បំណង​ប្លន់​ទ្រព្យសម្បត្តិ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគ​ជ័យ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​មាន​បុរស​ពីរ​បី​នាក់​បាន​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ដើម្បី​ប្លន់​ប៉ុន្តែ​ជន​រង​គ្រោះ​ស្រែក​ឲ្យ​ជិត​ខាង​ផ្អើល​ជួយ​ទើប​ពួក​គេ​ភ័យ​ខ្លាច​រត់​គេច​ខ្លួន​អស់​។​សំណាង​ហើយ​ដែល​ជន​សង្ស័យ​មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​របួស​។​ជន​រង​គ្រោះ​មិន​ដឹង​មុខ​ពួក​គេ​នោះ​ទេ​ព្រោះ​ពួក​គេ​ពាក់​ម៉ាក់​គ្រប់​ៗ​គ្នា។​ប៉ូលិស​កំពុង​តាម​ស៊ើប​ករណី​នេះ​ថា​តើ​នរណា​ជា​ចូល​ផ្ទះ​គេ​បំរុង​នឹង​ប្លន់។​

លួច​ហើយ​បំរុង​នឹង​លក់​ម៉ូតូ​ត្រូវ​ប៉ូលិស​ដេញ​ចាប់​ទាល់​តែ​បាន

បន្ទាយ​មាន​ជ័យ៖​ប៉ូលិស​ក្រុង​សេរី​សោភ័ណ​ខណ្ឌ​មាន​ជ័យ​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ដែល​លួច​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​ប្រុង​នឹង​លក់​នៅ​ព្រំ​ដែន។​ប៉ូលិស​និយាយ​ថា​បុរស​រូប​នោះ​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​នៅ​សេរី​សោភ័ណ​ហើយ​ជិះ​បំរុង​នឹង​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ក្របួច​បាន។​ជន​នោះ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួន​។​រូប​គេ​បាន​លួច​ម៉ូតូ​នៅ​ពេល​ជន​រង​គ្រោះ​ភ្លេច​ចាក់​សោរ​ម៉ូតូ​នៅ​មុខ​ផ្ទះ។​ជន​នោះ​បាន​យក​ម៉ូតូ​មក​លក់​នៅ​តំបន់​ប៉ោយ​ប៉ែត​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ស៊ើប​អង្កេត​ចាប់​បាន។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​នោះ​ទៅ​កាន់​តុលាការ​តាម​នីតីវិធី​ច្បាប់។​

លួច​លុយ​ប្រពន្ឋ​ហើយ​វាយ​ប្រពន្ឋ​ទៀត​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

បន្ទាយ​មាន​ជ័យ៖​ប៉ូលិស​ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចាប់​ខ្លួន​បុរស​អាយុ​៣៤​ឆ្នាំ​ម្នាក់​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ប្រពន្ឋ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៩​ឧសភា។​ប៉ូលិស​និយាយ​ថា​បុរស​រូប​នោះ​បាន​វាយ​ប្រពន្ឋ​ខ្លួន​ឯង​បណ្តាល​ឲ្យ​របួស​ត្រង់​ភ្នែក។​ជន​រង​គ្រោះ​ដែល​ជា​ប្រពន្ឋ​និយាយ​ថា​ជន​រង​គ្រោះ​ស្រវឹង​ស្ទើរ​តែ​រាល់​ថ្ងៃ​។​ជន​នោះ​មិន​ដែល​រក្សា​ក្រុម​គ្រួសារ​នោះ​ទេ​។​នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​ស្រវឹង​ស្រា​ជា​ខ្លាំង​ហើយ​មក​ផ្ទះ​វិញ​បាន​លួច​លុយ​ប្រពន្ឋ​។​ប្រពន្ឋ​ទ្រាំ​មិន​បាន​ក៏​ចាប់​ផ្តើម​ឈ្លោះ​ទាស់​ទែង​គ្នា​។​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ឋ​ខ្លួន​ឯង​ត្រង់​ភ្នែក​របួស​ធ្ងន់។​ជន​នោះ​ប្រុង​នឹង​រត់​គេច​តែ​ត្រូវ​ប៉ូលិស​ក្របួច​បាន​។​

ប៉ូលិស​ចាប់​បុរស​៤​នាក់​ដែល​ទៅ​កាប់​ឪពុក​កូន​គេ​ដល់​ផ្ទះ

បាត់​ដំបង៖​ប៉ូលិស​ក្រុង​បាត់​ដំបង​ចាប់​ខ្លួន​បុរស​បួន​នាក់​ដែល​ទៅ​វាយ​តប់​កូន​និង​ឪពុក​គេ​ឲ្យ​របួស​កាល​ពី​ទី​១៩​ឧសភា​។​ប៉ូលិស​និយាយ​​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​បរិភោគ​អហារ​ពេល​ល្ងាច​​មាន​បុរស​ស្ទាវ​៤​នាក់​ចូល​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​ហើយ​យក​ពូថៅ​និង​ដំបង​ទៅ​វាយ​កាប់​គេ​។​អ្នក​ជិះ​ខាង​បាន​ផ្អើល​ឆោឡោ​និង​ប្តឹង​ប៉ូលិស​ទើប​ជន​ទាំង​បួន​នាក់​នោះ​ជាប់​អន្ទាក់​ប៉ូលិស​ទាំង​អស់។​ពួក​គេ​បាន​សារ​ភាព​ថា​ពួក​គេ​មាន​គំនុំ​ជា​មួយ​កូន​​ទើប​មក​វាយ​ដល់​ផ្ទះ​តែ​ម្តង។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

 

អ្នក​លួច​អាគុយ​រថយន្ត​ពីរ​នាក់​ត្រូវ​ប៉ូលិស​ចាប់​បាន​

 

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​៧​មករា​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ដែល​លួច​អាគុយ​រថយន្ត​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០​ឧសភា​។​ពួក​គេ​ទាំង​ពីរ​មាន​អាយុ​១៨​ឆ្នាំ​និង​១៩​ឆ្នាំ​។​ពួក​គេ​គឺ​ជា​អ្នក​រើស​អេដចាយ។​នៅ​ថ្ងៃ​កើត​ហេតុ​ពួក​គេ​បាន​លួច​អាគុយ​រថយន្ត​។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​មិន​ដែល​ចាប់​បាន​នោះ​ទេ​ចំពោះ​អ្នក​លួច​អាគុយ​ឡាន​នាពេល​កន្លេង​មក​។​ប៉ូលិស​ធ្លាប់​តែ​ទទួល​ពាក្យបណ្តឹង​រឿង​បាត់​អាគុយ​រថយន្ត​។​នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ប៉ូលិស​ដែល​យាម​ល្បាត​បាន​ឃើញ​ហើយ​ចាប់​ពួក​គេ​តែ​ម្តង។​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​តាម​និតិវិធី​ច្បាប់។​

បុរស​ម្នាក់​ត្រូវ​គ្រួសារ​គេ​វាយ​ឡើង​ទ្រោម​ខ្លួន​ព្រោះ​ញែ​កូន​ស្រី​គេ​

កណ្តាល៖​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​គេ​ព្រួត​វាយ​ឡើងយ​ទ្រោម​ខ្លួន​ស្ថិត​នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​កាល​ពី​អាទិត្យ​ទី​២០​ឧសភា។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​បុរស​រូប​នោះ​បាន​ទិញ​ដូង​ពី​ស្រ្តី​ម្នាក់​ដែល​ជា​អ្នក​លក់​។​បុរស​រូប​នោះ​បាន​ញែ​ស្រ្តី​រូប​នោះ​នៅ​នឹង​កន្លែង​លក់​តែ​ម្តង​ទើប​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខឹង​ជា​ខ្លាំង​ហើយ​ព្រួត​វាយ​បុរស​រូប​នោះ​រហូត​ដល់​បាក់​ដៃ។​ក្រុម​គ្រួសារ​និយាយ​ថា​រូប​គេ​ហាក់​បី​ដូច​ជា​មិន​ខ្លាច​ញញើត​នឹង​ក្រុម​គ្រួសារ​គេ​តិច​សោះ។​ក្រុម​គ្រួសារ​មិន​បាន​ប្តឹង​ប៉ូលិស​នោះ​ទេ​ហើយ​បុរស​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រៀង​ចាល​ឈប់​ធ្វើ​អញ្ជឹង​ទៀត។​

សូម​មិត្ត​អ្នក​អាន ចូល​រួម​ផ្តល់​ព័ត៌មាន​ ​ទាក់ទិន​នឹង​ឧក្រិដ្ឋ​កម្ម​ផ្សេង​ៗ រួមមាន ៖ ការ​រំលោភ​សេព​សន្ថវៈស្ត្រី​ ​និង​កុមារ អំពើ​ហិង្សា​​ក្នុង​គ្រួសារ អំពើ​ពុក​រលួយ ឧ​ក្រិដ្ឋ​កម្ម​ព្រៃ​ឈើ ​ការបំផ្លិច​បំផ្លាញ​សម្បត្តិ​ធម្ម​ជាតិ ការ​គៃ​បន្លំ​ថវិកាជាតិ ​និង​អំពើ​ល្មើស​ច្បាប់​ដូច​ជា ករណី​ចោរ​លួច​ ឬ​ ប្លន់​ នានា​ តាមរ​យៈទូរស័ព្ទ​​ ០១២​ ៩២១ ​០៥៣/០១២ ​៥១៧​ ៩៤៥​/០១២​ ៨៦២ ៦១២/ ០១២ ៨៩៦ ២៧៤/០១៧ ៨២៩ ២៥៩  ឬអ៊ីមែល:pk@phnompenhpost.com, editors@phnompenhpost.com , reporters@phnompenhpost.com

ការ​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​សង្គម​ ជា​កាតព្វកិច្ច​របស់​យើង​ទាំង​អស់គ្នា។



This content has been locked. You can no longer post any comments.
Show/hide comments
busy