
ប្រសិនជាលោកអ្នកចង់ឲ្យសម្ព័ន្ធភាពផ្លូវភេទខ្លួនមានដំណើរការ ទៅដោយរលូន គួរតែថែទាំសុខភាពសម្រាប់បេះដូងខ្លួនផងដែរ។ អ្នកស្រីវេជ្ជបណ្ឌិត លីន ហ្វីសឆឺ បានផ្តល់ប្រឹក្សាមួយតាមរយៈព្រឹត្តិបត្រ The Better Sex Diet។ លីន ហ្វីសឆឺ បានប្រាប់ថា ដំបូន្មានរបស់អ្នកស្រី គឺមិនបានផ្តោតលើកាយសម្បទាខាងក្រៅឡើយ តែវាជាការគិតគូរទៅដល់ប្រព័ន្ធគំនិត ឬ អារម្មណ៍បញ្ជាតាមរយៈខួរក្បាលឲ្យមានការកម្រើកសាច់ដុំទ្រូង។ លោកស្រី បានសរុបសេចក្តីថា ទាំងមនុស្សស្រី និងប្រុសគ្រប់វ័យការ ចាំបាច់ត្រូវតែធ្វើចលនាឈាមឲ្យបានល្អ ហើយវាក៏ជាចំណុចមួយ ដែលមានឥទ្ធិពលដល់អារម្មណ៍ផ្លូវភេទដែរ។ មនុស្សមួយភាគធំ ជួបបញ្ហាដោយសារតែពុំបានគិតដល់ចំណុចនេះ។
ដើម្បីជាគន្លឹះ អ្នកស្រី វេជ្ជបណ្ឌិត បានផ្តល់ប្រឹក្សាថា ត្រូវរកអាហារណា ដែលមានជាតិខ្លាញ់តិច និងរកឱសថណាដែលមានមូលដ្ឋាននៃសារធាតុ ឌីន អូនីស (Dean Ornish) ឬ អិមឌី (MD)។ ការស្រាវជ្រាវរបស់អ្នកស្រី ក៏បានបង្ហាញដែរថា ជំងឺគាំងបេះដូង អាចថមថយទៅវិញបានតាមរយៈការទទួលទានមានជាតិខ្លាញ់តិច ការធ្វើលំហាត់ប្រាណទៀងទាត់ និងការចេះរំសាយចោលជំងឺស្រេ្តសជាដើម។
អ្នកស្រី វេជ្ជបណ្ឌិត បញ្ជាក់ថា ឱសថ ដែលមានមូលដ្ឋាននៃសារធាតុ ឌីន អូនីស មិនត្រឹមតែមានសារជាតិបន្លែ ១០ ភាគរយប៉ុណ្ណោះទេ តែថែមទាំងមានសារជាតិសាច់ប្រូតេអ៊ីនខ្លះទៀតផង។ សរុបសេចក្តីទៅ ព្រឹត្តិបត្រ The Better Sex Diet ចង់ឲ្យលោកអ្នកទទួលទានផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិនានាឲ្យបានច្រើន ហើយទទួលទានអាហារណាមានជាតិកាឡូរីចាប់ពី ១០ ភាគរយឡើងទៅ ហើយជាតិខ្លាញ់ ៥ ភាគរយ និងអាហារមានជាតិកាបូនអ៊ីត្រាដ ៧៥ ភាគរយ។
ការទទួលទានជាប្រចាំបានរយៈពេល ៦ សប្តាហ៍ វានឹងជួយបង្កើនថាមពល និងមានសារៈសំខាន់ដល់សុខុមាលភាពផ្លូវភេទអ្នកជាមិនខាន។ នៅពេលលោកអ្នកបានឮព័ត៌មានបែបនេះតើវាពិតជាល្អមែនឬ? ប្រហែលជាមិនដូច្នោះឡើយ ខណៈអ្នកជំនាញមួយចំនួនបានឆ្លើយប្រាប់តាមគេហទំព័រ WebMD ថា វាមានលក្ខណៈល្អសម្រាប់សុខភាពសិចក៏ពិតមែនហើយ តែវាក៏បង្កដល់ជំងឺគាំងបេះដូងដែរ។ តែទោះជាយ៉ាងណា ការស្រាវជ្រាវរបស់ក្រុមអ្នកស្រីវេជ្ជបណ្ឌិតខាងលើ ក៏បានផ្តោតពីសារៈសំខាន់លើការបង្កើនសុខភាពផ្លូវភេទដែរ។
អ្នកស្រី ជូលី វាល់ស៍ អ្នកនាំពាក្យរបស់ MSRD បាននិយាយថា៖ «ការតមអាហារគឺជាមធ្យោបាយមួយប្រភេទធ្វើឲ្យសុខភាពល្អ ហើយដំណើរការខាងផ្លូវភេទក៏ល្អដែរសម្រាប់ជីវិតលោកអ្នក តែមួយរយៈប៉ុណ្ណោះ»៕ PR
ភ្នំពេញ ប៉ុស្តិ៍







