ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៣ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

Nokia Asha 202 អ៊ីនធឺណិត​លឿន និង​មាន​ហ្គេម​៤០​ប្រភេទ

120531_22c

ភ្នំពេញៈ ទូរស័ព្ទ Nokia Asha 202 ​ដែល​ជា​ទូរស័ព្ទ​មាន​បណ្តាញ​អ៊ីនធឺណិត​លឿន​ និង​ចំណាយ​អស់​ប្រាក់​តិច​ត្រឹម​៨០​ដុល្លារ​នោះ បាន​ផ្តល់​នូវ​ហ្គេម ​EA ​ចំនួន ​៤០ ដោយ​ឥត​គិត​ថ្លៃ ដែល​ក្នុង​នោះ​មាន​ដូច​ជា Tetris, Need for Speed, The run និង​ Bejeweled ជា​ដើម​។

លោក Jerry Manus ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia ​ប្រចាំ​ប្រទេស​កម្ពុជា​ និង​ឡាវ ​បាន​មាន​ប្រសាសន៍​ថា​Nokia និង EA ​បាន​រួម​សហការ​គ្នា​ច្នៃ​ប្រឌិត​នាំ​យក​នូវ​ហ្គេម EA ​ល្បីៗ​មក​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ទូរស័ព្ទ​ Nokia Asha 202​ដែល​មាន​តម្លៃ​សមរម្យ​ជាទីបំផុត។

លោក​បាន​បន្ត​ថា ​ដើម្បី​បាន​ហ្គេម​ទាំង​នោះ​លេង​ ម្ចាស់ Nokia Asha 202 គ្រាន់​តែ​ចុច​លើ​ប៊ូតុង ​EA​ ដែល​មាន​ដាក់​បង្ហាញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​ រួច​ទាញ​យក​ហ្គេម​ទាំង​៤០​នោះ ពី​ Nokia Store​ មក​ដាក់​ក្នុង​ទូរស័ព្ទ​ឲ្យ​បាន​ក្នុង​អំឡុង​ពេល​៦០​ថ្ងៃ​គិតពី​ថ្ងៃ​ចុច​លើ ប៊ូតុង​ EA ​លើក​ដំបូង។ ចំពោះ​ហ្គេម​ទាំង​នោះ​ប្រសិន​បើ​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រហូត​ដល់​ទៅ​១០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។

លោក​បាន​បញ្ជាក់​ថា ហ្គេម​ទាំង​នេះ​ ទទួល​ការ​ពេញ​និយម​ជា​ទីបំផុត​ពីបណ្តា​ប្រទេស ​កម្ពុជា​ ហ្វីលីពិន ​ឥណ្ឌា​ ប៉ាគីស្ថាន និង​វៀតណាម។

ជាមួយ​នឹង​ភាព​រីករាយ​លេង​ហ្គេម ​EA ​នៅ​លើ​ទូរស័ព្ទ​ Nokia Asha 202 បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​ទូរស័ព្ទ​ស៊ីម​២​នេះ​មាន​អេក្រង់ Touch ​ទំហំ​ 2.4 អ៊ីញ ដែល​បង្កភាព​ងាយស្រួល​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ការ​បើក​អ៊ីនធឺណេត ​និង​កម្មវិធី​ផ្សេងៗ។

ទន្ទឹម​នឹង​នេះ​ភាព​ងាយស្រួល​ក្នុង​ការ​ប្តូរ​ស៊ីម​ដោយ​មិន​ចាំបាច់​បិទ ទូរស័ព្ទ​ ចំពោះ​មុខ​ងារ​ Sim Manager ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​កំណត់​លក្ខខណ្ឌ​ទៅ​លើ​ស៊ីម​កាត​បាន​ច្រើន​ រហូត​ដល់​ទៅ​៥​ស៊ីម​កាត​ឯណោះ។​ ក្រៅ​ពី​នេះ​មាន​ម៉ាស៊ីន​ថត​ទំហំ​២​មេហ្គាភិកសែល​មុខងារ​សម្រាប់​ចាក់​ចម្រៀង​ និង​បើក​វិទ្យុ​អេហ្វអឹម ​Bluetooth ​និង​អាច​បញ្ចូល​អង្គ​ចងចាំ​បន្ថែម​បាន​រហូត​ដល់​ទៅ​៣២​GB ទៀត​ផង៕



This content has been locked. You can no longer post any comments.
Show/hide comments
busy