
ទីក្រុងស៊ាងហៃៈ វាជារឿងដ៏អស្ចារ្យដោយក្រុមហ៊ុនរថយន្តឯកជននៅប្រទេសចិនបាន ដាក់បង្ហាញរថយន្ត ដែលមានតម្លៃជាង៥០លានដុល្លារ សម្រាប់ការបង្ហាញរថយន្តទំនើបៗនៅឯទីលានប្រណាំងរថយន្ត F1 នៃទីក្រុងស៊ាងហៃ។
ការដាក់បង្ហាញរថយន្តទំនើបៗចំនួន ៨០ គ្រឿង ដែលមានតម្លៃជាង ៥០ លានដុល្លារនោះ គឺជាការបង្ហាញនូវស្ថានភាពមានទ្រព្យធនស្តុកស្តម្ភរបស់ប្រទេស ចិនបានកើនឡើងយ៉ាងចម្លែកតែម្តង។
គួរបញ្ជាក់ថា ប្រទេសចិនរំពឹងថា ទីផ្សារលក់ផលិតផលរថយន្តរបស់ខ្លួននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ដូចក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសដូចជា ក្រុមហ៊ុនរថយន្តម៉ាក Bentley ក្រុមហ៊ុនម៉ាក Jaguar និង Rolls-Royce ផងដែរ។
តែគេកត់សម្គាល់ឃើញថា ការរចនាសោភណភាពរថយន្តរបស់អង់គ្លេស នៅចាញ់ការរចនារបស់ក្រុមហ៊ុនចិននៅស៊ាងហៃនៃក្រុមហ៊ុន Unique Motorsport Club Superclub Challenge ដែលបានបង្ហាញកាលពីថ្ងៃអាទិត្យមកនោះទេ។
រថយន្តដាក់តាំងនៅជួរមុខចំនួន ៥ គ្រឿងនោះមានតម្លៃជាង ១៨ លាន ដុល្លារ ខណៈរថយន្តចំនួនបីម៉ាក Bugatti Veyron មានតម្លៃជាង ៤ លានដុល្លារក្នុងមួយគ្រឿង។ ក្រៅពីនោះនៅមានរថយន្តមានតម្លៃជាច្រើនទៀត៕PR
ភ្នំពេញ ប៉ុស្តិ៍







