Headlines:

ក្មេង​ប្រុសបី​នាក់​របួស​ធ្ងន់​ដោយ​សារ​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​គប់​លេង​

បាត់​ដំបង:យ៉ាង​ហោច​ណាស់​ក្មេងប្រុស​បីនាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយ​សារ​ពួកគេ​បាន​រើស​គ្រាប់​មិន​ផ្ទុះ​មួយ​គ្រាប់​ប្រភេទ​គ្រាប់​ឡង់ យក​មក​គប់​លេង បណ្តាល​អំបែង​គ្រាប់ផ្ទុះត្រូវ​ពេញ​ខ្លួនប្រាណ កាលពីថ្ងៃទី ២៩ នៅភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​។​

លោក កោ ស៊ុន​កាំ​ង នាយផ្នែក​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទាំងបី​នាក់នោះជា​ប​ង​ប្អូន​បង្កើត​នឹងគ្នា​ដែល​មាន ឈ្មោះ សាន សីហា អាយុ ៧​ឆ្នាំ រងរបួស​ធ្ងន់​, សាន មេសា អាយុ ៥​ឆ្នាំ និង​ សាន កក្កដា អាយុ ៤​ឆ្នាំ ។
លោកបាន​បញ្ជាក់ថា៖ «ពួកគេ​មិន​ស្គាល់​ថា​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​បាន​រើស​យក​គប់​លេង នៅ​ក្បែរ​អូរ​ទឹក​មួយ ស្ថិត​នៅ​ក្រោយ​ផ្ទះ​របស់​ពួក​គេ​ប្រហែល​៣០០​ម៉ែត្រ បណ្តាល​ឲ្យ​ផ្ទុះ​រង​របួស​ទាំង​អស់​គ្នា»។

​លោក​បាន​បន្ថែម​ថា ក្រោយ​កើត​ហេតុ ពួក​គេ​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង ខណៈ​ដែល​ក្រុម​ដោះ​មីន​អង្គ​ការ​ស៊ី​ម៉ាក់​បាន​ចុះ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ ដោយ​បាន​ណែ​នាំ​អប់រំ​បន្ថែម​ អំពី​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន ដល់​ពលរដ្ឋ​នៅក្នុង​ស្រុកភូមិ។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា យ៉ាង​ហោច​មាន​ករណី​ផ្ទុះ​គ្រាប់​ចំនួន​បី​លើក រួច​មក​ហើយ​នៅក្នុង​រយះ​ពេល​បីខែ​កន្លង​ទៅ​នេះ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ជិត​១០​រងបួស និង​ម្នាក់​បាន​ស្លាប់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy