ស៊ាងហៃៈ យោងតាមការស្ទង់មាតិ ប្រជាជនស៊ាងហៃជាង៨០ភាគរយចង់ឲ្យមានការហាមប្រាមការជក់បារីក្នុងភោជនីយដ្ឋាន និងកន្លែងកម្សាន្ត ដែលនេះឆ្លុះបញ្ជាំងពីការយល់ដឹងកាន់តែច្រើនឡើងពីបញ្ហាសុខភាព ក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ថ្នាំជក់ធំជាងគេលើពិភពលោក។
យោងតាមសារព័ត៌មានក្នុងស្រុកនិយាយថា ប្រមាណជា១ភាគបួនក្នុងចំណោមប្រជាជនចិនគឺជាអ្នកជក់បារី ដែលមានច្រើនដូចជានៅអាមេរិកដែរ។
ស៊ាងហៃដែលជាទីក្រុងល្បីឈ្មោះរបស់ប្រទេសចិន បានអនុម័ត្តច្បាប់ប្រឆាំងនឹងការជក់បារីក្នុងឆ្នាំ២០១០ ដែលទាមទារឲ្យកន្លែងសាធារណៈ ដូចជានៅមន្ទីរពេទ្យ បារ៍ ភោជនីយដ្ឋាន និងសណ្ឋាគារ បង្កើតជាកន្លែងគ្មានផ្សែងបារី និងសញ្ញាហាមជក់បារី។
ប៉ុន្តែយោងតាមការស្ទង់មាតិរបស់គណៈកម្មការលើកកំពង់សុខភាពស៊ាងហៃ លើប្រជាជន១៥,០០០ ចេញផ្សាយកាលពីព្រហស្បតិ៍នេះ បង្ហាញថា ភាគច្រើននៃការឆ្លើយតបគឺចង់ឲ្យមានការហាមជក់នៅក្នុងភោជនីយដ្ឋាន និងកន្លែងកម្សាន្ត និងគ្រប់កន្លែងធ្វើការងារ។
៦០ភាគរយនិយាយថា កញ្ចប់បារីគួរតែដាក់ស្លាកសញ្ញាព្រមានដល់អ្នកជក់បារីអំពីគ្រោះនៃសុខភាព និងច្រើនជាង៥០ភាគរយ ស្នើឲ្យមានកម្មវិធីសប្បុរសធម៌ដែលឧបត្ថម្ភដោយក្រុមហ៊ុនថ្នាំជក់។
ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃពុធ បានប្រមានថាប្រជាជនចិនជាង៣លាននាក់អាចស្លាប់ដោយសារជំងឺមកពីការជក់បារីជារៀងរាល់ឆ្នាំមុនឆ្នាំ២០១៥ ប្រសិនបើគ្មានវិធានការទប់ស្កាត់។នេះបើតាមការរាយការណ៍របស់ភ្នាក់ងារចិនស៊ីនហួរ។ Reuters/ លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

