ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ប៉ូលិស​ថៃ​ចាប់​ស្រ្តី​ខ្មែរ​ម្នាក់​បើក​ឡាន​ចូល​ដី​ថៃ​បង្ក​គ្រោះថ្នាក់

ប៉ោយប៉ែតៈ ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​បង្គាប់​ឲ្យ​បង់​ប្រាក់​ជាង​១​ពាន់​ដុល្លារ ​បន្ទាប់​ពី​បើក​ឡាន​ចូល​ទៅ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទឹក​ដី​ថៃ​ ដោយ​ខុស​ច្បាប់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ​។

លោក ជិន ពិសិដ្ឋ​ អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ​ទទួល​បន្ទុក​រដ្ឋបាល​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិញមិញ​ថា ស្ត្រី​ឈ្មោះ​ នង ​ស្រី​ម៉ាច អាយុ​ ៣៦ ​ឆ្នាំ​ ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បើក​ឡាន​ម៉ាក ទីកូ​ ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយ​ប៉ែត​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ឬ​លិខិត​ស្នាម​អ្វី​ទាំង​អស់​ពី​ភាគី​ថៃ។

លោក​ ជិន ​ពិសិដ្ឋ​ បាន​បន្ថែម​ថា ​ពេល​បើក​ចូល​ទៅ​ដី​ថៃ​បាន​ប្រហែល​ជា​ជិត​១០​គីឡូ​ម៉ែត្រ​ ក៏​មាន​គ្រោះ​ចរាចរណ៍​កើត​ឡើង នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ។

លោក​បាន​បញ្ជាក់​ថា​ ៖​ «នាង​មិន​សូវ​ជា​ចេះ​បើក​ឡាន​ស្ទាត់​នោះ​ទេ​ ម៉្យាង​នៅ​ស្រុក​គេ​ប្រកាន់​ឆ្វេង​ហើយ​គេ​បើក​លឿនៗ​។ ខណៈ​មាន​ឡាន​ម៉ាកវីហ្គោ​មួយ​បើក​ពី​ក្រោយ​នាង​យ៉ាង​លឿន​ មក​វ៉ាឡាន​នាង​ដែល​បាន​រេ​ចង្កូត​ចុះឡើង​ ម្ចាស់​ឡាន​វីហ្គោ​ក៏​បើក​គេច​បណ្តាល​ឲ្យ​ក្រឡាប់​ ប៉ុន្តែ​ អ្នក​បើក​បរ​របួស​ស្រាល»។

តាម​លោក ​ជិន ​ពិសិដ្ឋ បាន​អះអាង​ថា ប៉ូលិស​ថៃ​បាន​ចាប់​ឃាត់​នាង​នៅ​ប៉ុស្តិ៍​របស់​គេ​ដើម្បី​ឲ្យ​ដោះស្រាយ សំណង​ជូន​ភាគី​ម្ខាង​ទៀត។

លោក សៅ វាសនា ប៉ូលិស​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​បាន​ឲ្យ​ដឹង​ថា ​នង ស្រី​ម៉ាច​ ត្រូវ​អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​ជាង ​១ ពាន់​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត ​ព្រោះ​ថា គ្រោះ​ថ្នាក់​នោះ​នាង​ជា​អ្នក​បង្ក​ឡើង។

លោក ​សៅ វាសនា​ បាន​អះអាងថា៖ ​«ប៉ូលិស​ថៃ​បាន​ដោះ​លែង​នាង​ បន្ទាប់​ពី​នាង​សង​សំណង​ទៅ​អ្នក​រងគ្រោះ។ នាង​បាន​វិល​មក​ក្នុង​ដី​ខ្មែរ​វិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​»។

លោក ​វាសនា ​បាន​បន្ថែម​ថា កន្លង​មក​ប្តី​របស់ នង ​ស្រី​ម៉ាច ​ដែល​ជា​អាជីវករ​ម្នាក់​នៅ​ប៉ោយប៉ែត ជា​អ្នក​បើក​ឡាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។ ប៉ុន្តែ ថ្ងៃ​នោះ​ប្រហែល​ជា​ប្តី​ជាប់​រវល់ ទើប​នាង​បើក​ឡាន​ខ្លួន​ឯង ហើយ​ក៏​ជួប​គ្រោះ​ថ្នាក់​បែប​នេះ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy