Headlines:

អឺរ៉ុប ​និង​អាមេរិក​ព្រម​ព្រៀង​គ្នា​លើសន្តិ​សុខ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស

ក្រុងព្រូសែល៍ៈ គណៈ​កម្មការ​អឺរ៉ុប​ និង​រដ្ឋបាល​សន្តិ​សុខ​ដឹក​ជញ្ជូន​របស់​អាមេរិក បាន​យល់​ព្រម​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក លើ​ការ​បញ្ហា​សន្តិ​សុខ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស ជា​ដំណើរ​ការ​មួយ​ដែល​នឹង​កាត់​ការ​ចំណាយ​សម្រាប់​ការ​ដឹក​ជញ្ជូន។

លោក Siim Kallas ប្រតិភូ​សហគមន៍​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា «ការ​ឆ្លង​កាត់​​និតិ​វិធី​សន្តិ​សុខ នឹង​ទទួល​បាន​ភាព​ចំណេញ​ច្រើន​ ​ទាំង​ពេល​វេលា ​និង​ថវិកា​សម្រាប់​​ប្រតិ​បត្តិ​ករ​ដឹក​ជញ្ជូន»​។

ការ​ព្រម​ព្រៀង​គ្នា​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក​បញ្ជាក់​ថា តម្លៃ​ស​ន្តិ​សុខ​អាច​ចំណាយ​ច្រើន​ជាង​៤​ភាគរយ​នៃ​ពាណិជ្ជ​កម្ម​ដឹក​ជញ្ជូន និង​ការ​ចំណាយ​លើ​ការ​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់​ទិច​អាច​មាន​ចំនួន​៥ដង​នៃ​ការ​ដឹក​ជញ្ជូន​តាម​អាកាស​។​ ការ​គ្រប់​គ្រង​រួម​ជាមួយ​និង​សហគមន៍​អឺរ៉ុប ចំណេញ​បាន​១០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ដោយ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​លើ​សន្តិ​សុខ។

មាន​ទំនិញ​ដឹក​តាម​អាកាស​ជាង​១​លាន​តោន​រវាង​សហគមន៍​អឺរ៉ុប និង​អាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​កាល​ពី​ឆ្នាំ មុន​មាន​តម្លៃ​ជាង​១០៧​ពាន់​លាន​អឺរ៉ូ ស្មើ​​ ២៧​ភាគ​រយ​នៃ​តម្លៃ​ទំនិញ​នាំ​ចេញ​តាម​ជើង​អាកាស​ទាំង​អស់ ដោយ​សហគមន៍​អឺរ៉ុប។ Reuters/ លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
busy