Headlines:

កង​កំលាំង​​ស៊ីរី ប្រឈម នឹង ការ ដាក់ ទោស ពី UN

ហ្សឺណែវៈកង​កំលាំង​ប្រទេស​ស៊ីរី​និង​កង​ទាហាន shabbiha ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​រង្គាល​នៅ Houla ប្រហែល​ជា​ប្រឈម​នឹង​ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​។​ នេះបើ​យោង​តាម​លោកស្រី​ Navi Pillay បេសក​ជន​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ស្រី Pillay នៅក្នុង​សុន្ទរ​កថា​ ដែល​អាន​ជំនួស​ក្នុង​កម្ម​វិធី​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​បាន និយាយ​ថា «ទង្វើ​ទាំង​នោះ​ជា​ទង្វើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ផេ្សង​ទៀត ហើយ​ក៏​អាច​ជា​ការ​បង្ហាញ​ពី​ទំរង់​នៃ​ការ​វាយ​ប្រហារ​ជា​ប្រព័ន្ធ​ឬ​ទូលំ​ទូលាយ ទៅ​លើ​ប្រជាជន​ស៊ីវិល ដែល​ត្រូវ​បាន​គេ​ប្រព្រឹត្ត​លើ​ដោយ​មិន​ដឹង​អី»។

លោក​ស្រី Pillay អតីត​ចៅ​ក្រម​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​បាន​បន្ថែម​ថា «ខ្ញុំ​បញ្ជាក់​ម្តង​ទៀត​ថា បើ​នរណា​ម្នាក់​មិន​ឈប់​វាយ​ប្រហារ​លើ​ជន​ស៊ីវិល អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ពីបទ​ឧក្រិដ្ឋ​ដោយ​សកម្មភាព​របស់​ពួកគេ​ខ្លួន​ឯង»។ Reuters /លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
...
Good to hear that
Khem on June 03, 2012 Report
vote down vote up Votes: 0
busy