Headlines:

ចៅ​ក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃនេះ​ថា​ ចៅក្រម​តុលាការ​សហ​ព័ន្ធ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ទស្សន​កិច្ច​មក​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា​ដល់​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០១២​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា លោកចៅក្រម James Wynn ដែល​ជា​ចៅក្រម​សាលា​ឧទ្ទរណ៍​សហព័ន្ធ សម្រាប់​សាខា​ទី ៤ របស់​សហរដ្ឋ​អាមេរិក នឹង​មក​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន​ស្តី​ពី​ឯករាជ្យ​ភាព​នៃតុលា​ការ និង​ចំណុច​ដទៃ​ទៀត​នៃ​ច្បាប់​ដល់​ចៅក្រម មេធាវី ក្រឡា​បញ្ជី អ្នក​សារ​ព័ត៌​មាន និស្សិត​ច្បាប់ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

ការ​ធ្វើបទ​បង្ហាញនេះ ជាផ្នែក​មួយ​នៃ​កម្ម​វិធី​វាគ្មិន ដែល​ឧបត្ថម្ភ​ដោយ​ការិយា​ល័យ​កម្មវិធី​ព័ត៌មាន​អន្តរ​ជាតិ​របស់​ក្រសួង​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក៕



This content has been locked. You can no longer post any comments.
Show/hide comments
busy