Headlines:

ចិននឹង​បង្កើន​ការ​ឃ្លាំមើល បន្ទាប់​ពី​ការផ្លាស់ប្តូរ​ទាហាន​ជើង​ទឹក​អាមេរិក

SINGAPORE-USA_B

ក្រុង​ប៉េកាំងៈ ប្រ​ព័ន្ឌ​ផ្សព្វ​ផ្សាយ​ បាន​និ​យាយ​កាល​ពី​ថ្ងៃ​អាទិត្យថា ប្រទេស​ចិននឹង​បង្កើន​ការ​ឃ្លាំមើល​ របស់​ខ្លួន​ ប៉ុន្តែ​មិន​ធ្វើ​ការ​វាយ​បក វិញទេ បន្ទាប់​ពី​អាមេរិក បានប្រ​កាស​ថា ខ្លួន​នឹង​ផ្លាស់​ប្តូរ​ទី​តាំង​នាវាចម្បាំង​ភាគ​ច្រើន​បំ​ផុត​របស់​ខ្លួន​ទៅ​កាន់​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក​នៅ​ឆ្នាំ២០២០។

ប្រសាសន៍របស់​ឧត្ត​សេនីយ៍ឯក នៃ​កង​ទ័ពរំ​ដោះ​ប្រ​ជាជន​ លោក​រ៉េន ហៃ​គន់ គឺ​ជា​ប្រ​តិកម្ម​សាធា រណៈដំបូង​របស់​ទីក្រុង​ប៉េ​កាំងចំ​ពោះ​សេច​ក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ឡេ អូន ផាណេតា​កាលពី​ថ្ងៃ​សៅរ៍ថា មន្ទីរ​បញ្ច​កោណនឹង​ប្តូរ​ទី​តាំង​​កង​នាវា​ជើង​ទឹក​របស់ខ្លួន​ ប្រ​មាណជា​៦០​ភាគរយ​នៃ​នាវាចម្បាំង​របស់​ខ្លួន​ទៅកាន់​តំបន់​អាស៊ី​-ប៉ាស៊ី​ហ្វីក​ នៅ​ដំ​ណាច់​ទសវត្សរ៍នេះ ដោយ​៥០​ភាគ​រយ​ពី​ពេល​នេះ​ទៅ។

ដោយ​កំពុង​ដឹក​នាំ​ប្រតិ​ភូ​ចិន​ទៅ ចូល​រួម​វេទិកា​សន្តិ​សុខ​តំបន់​នៅ សិង្ហ​បុរីជាទី​ដែល​លោក​ផាណេតា បាន​ប្រ​កាស​ពី​ការ​ផ្លាស់​ប្តូរ​នោះ លោក​រ៉េន បានថ្លែងថា៖ «ជាដំបូង យើង​មិន​គួរ​ចាត់​ទុក​បញ្ហានេះ​ជា មហន្ត​រាយ​ទេ។ ខ្ញុំ​ជឿជាត់​ថានេះគឺ​ជា ការ​ឆ្លើយ​តប​របស់​អាមេរិក​ចំ​ពោះ​ផល​ប្រ​យោជន៍ជាតិខ្លួន​របស់​គេ ការ​លំបាក​ខាង​សារពើពន្ធ​និង​ការ​វិវត្ត​សន្តិ​សុខ​ពិភព​លោក»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

 



This content has been locked. You can no longer post any comments.
Show/hide comments
busy