
ក្រុងដូហា: ប្រេសិតសន្តិភាពអន្តរជាតិលោក កូហ្វី អាណាន់ បានចោទប្រកាន់កម្លាំងរបស់ប្រធានាធិបតីស៊ីរីលោក បាសារ អាសាដ ពីបទឃោឃៅ និងចាប់ខ្លួនស្រេចតែអំពើចិត្ត និង បាននិយាយពីថ្ងៃសៅរ៍ថា លោកបានបញ្ជូនសារដ៏ម៉ឺងម៉ាត់មួយទៅលោក អាសាដ ឲ្យចាត់វិធានការឥឡូវនេះដើម្បីអនុវត្តគ្រប់ចំណុចនៃ ផែនការសន្តិភាពមួយ។
លោក អាណាន់ បាននិយាយថា ស្រមោលសង្គ្រាមស៊ីវិលពេញបន្ទុកកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ចំពោះកង្វល់នៃបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ាផ្សេងទៀត។

ដោយបញ្ជាក់ពីការភ័យខ្លាចនេះ មនុស្ស៩នាក់ត្រូវបានសម្លាប់ និង៤២នាក់ទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោកអាសាដ និងក្រុមប្រឆាំងដែលបានបាញ់កាំភ្លើងយន្ត និងគ្រាប់បេដាក់គ្នានៅក្នុងក្រុងកំ ពង់ផែទ្រីប៉ូលី ភាគខាងជើងនៃប្រទេសលីបង់ ដែលជាប្រទេសជិតខាង។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

