ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

លោកមូបារ៉ាក់ ត្រូ​វ​បានកាត់​ទោស​ដាក់​គុក​មួយ​ជីវិត,​ ផ្ទុះ​ឡើង​នូវការ​តវ៉ា

EGYPT_B

ក្រុង​គែរៈ ​លោក ហូស្នី មូបារ៉ាក់ ​ដែល​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ការ​បះបោរ​មួយ​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​កាន់​អំណាច​នៅ​អេហ្ស៊ីប​​៣០ឆ្នាំ​ ត្រូវ​បានកាត់​្ទា​ទោស​​ដាក់​គុក​មួយ​ជីវិត​​កាល​ពី​ថ្ងៃ​សៅរ៍សម្រាប់​តួនាទី​របស់​លោក​ ក្នុង​​ការ​សម្លាប់​ក្រុម​អ្នក​តវ៉ា​បន្ទាប់​ពី​ការ​​ជំនុំ​ជម្រះ​មួយ​ដែល​​កំណត់​ជាគំរូ​មួ​សម្រាប់​នាំ​យក​​​ក្រុម​​ជន​ផ្តាច់​ការ​នៅ​មជ្ឈិម​បូព៌ា​​មក​ទទួល​ខុស​ត្រូវ​។

ប៉ុន្តែ​​វា​នៅតែ​មិន​គ្រប់​គ្រាន់​ល្មម​សម្រា​ប់​​ពល​រដ្ឋ​អេហ្ស៊ីប​រាប់​ពាន់​នាក់​ដែល​បាន​​នា​ចេញ​មក​តវ៉ា​នៅ​​តាម​ផ្លូវ​​នៅ​ពេល​ក្រោយ​មកនៅ ក្នុង​ប្រទេស​មួយ​​ដែល​ស្ថិត​លើមាត់​ ជ្រោះ​​ជា​ស្រេច​ នៅមុន​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតីមួយ​ដ៏​​សំខាន់​ក្នុង​រយៈ​​ពេល​ពីរ​សប្តាហ៍​​ខាង​មុខ​។ អ្នក​ខ្លះចង់​ឲ្យ​គេ​ប្រហារ​ជីវិត​លោកមូបារ៉ាក់ អ្នក​ខ្លះ​ទៀត បារម្ភ​ថា សាល​ក្រម​​របស់​ចៅ​ក្រម​ បាន​បង្ហាញ​ពី​​​ភាព​​​ខ្សោយ​​ក្នុង​រឿង​ក្តី​មួយ​ដែល​អាច​ឲ្យ​​អតីត​បុរសខ្លាំង​ ខាងយោធា​អាច​ឈ្នះ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​​។

EGYPT_B1

ថ្លែង​ក្នុង​​បន្ទប់​តុលាការ​​ស្ងាត់​ជ្រ ងំ ​ចៅ​ក្រម​ អះ​ម៉េត រ៉េ​ហ្វាត បាន​ថ្លែង​ថា​៖ «​តុលាការ បាន​បញ្ជា​ឲ្យ​ដាក់​ទណ្ធកម្ម​លោកហូស្នី មូបារ៉ាក់ ​អស់​មួយ​ជីវិត​ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​​ដែល​មានការ ​ចូល​រួម​ក្នុង​​ឧក្រិដ្ឋ​កម្ម​​កាប់​សម្លាប់ និងការ​សម្លាប់​ដោយចេតនា។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy