Headlines:

រដ្ឋ​មន្រ្តី​៖មីយ៉ាន់​ម៉ា បោះ​បង់​ចោលការ​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរហើយ

Myanmar_B1

ក្រុង​សិង្ហ​បុរីៈ ​រដ្ឋ​មន្រ្តី​​ការ​ពារ​​ជាតិ​នៃប្រទេស​​អាស៊ី​ភាគ​អាគ្នេយ៍ ​មួយនេះ បាននិយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ មីយ៉ាន់​ម៉ា បាន​បោះ​បង់​​ចោល​ការ​ស្រាវ​ជ្រាវ​ស្តី​ពី​កម្ម​វិធី​នុយ​ក្លេអ៊ែរ​មួយ​ដែល​ចំណាយ​ពេល​ច្រើន​យ៉ាង​​នេះ​ពុំ​​​​មានការរីក​ចម្រើន និងបាន​ដក​ខ្លួន​ពី​ទំនាក់​ទំនង​យោធានិង​នយោ​បាយ​​យ៉ាង​ ជិត​ស្និទ្ធ​ជា​មួយ​កូរ៉​ខាង​ជើង​។

របាយការណ៍​​ព័ត៌​មាន​កាល​ពី​ពីរ​ឆ្នាំ​មុន បាន​បង្ហាញ​ថា មីយ៉ាន់​ម៉ា ​ទទួល​​បាន​​បច្ចេក​​វិទ្យា​សម្រាប់​​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ានីញ៉ូម​ពី​កូរ៉េ​ខាង​ជើង​​ជាមួយ​ផ្នែក​ជាច្រើន​សម្រាប់​​​អំពី​កម្ម​វិធី​​​អាវុធ​នុយ​ក្លេ អ៊ែរ​។ របាយការណ៍​ទាំង​នេះ ផ្អែក​លើ​​បទ​សម្ភាស​ជា​ច្រើន​ជា​មួយ​វរ​សេនីយ៍​ត្រី​កង​ទ័ព​ម្នាក់​ដែល​​ចូល​រួម​ក្នុង​​កម្ម​វិធី​នេះ និង​បាន​ផ្តាច់​ខ្លួន​ជាមួយ​​ឯកសារ​ជា​ច្រើន​ដែល​បា​ន​កត់​ត្រា​គម្រោង​នេោះ។

នៅ​​ឯ​​​វេទិកា​សន្តិ​សុខ​ប្រចាំ​ឆ្នាំ​Shangri-La​នៅ​សិង្ហ​បុរី​​ដែល​ត្រូវ​ចូល​រួម​ដោយ​​ក្រុម​មេ​ដឹក​នាំ​ស៊ីវិល និង​យោធា​ជាន់​ខ្ពស់​ រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​មី​យ៉ាន់​ម៉ា ​ឧត្តម​សេនីយ៍​ឯក ឡា មីន បាន​ថ្លែង​ថា​៖ «​យើង បាន​និយាយ​​យ៉ាង​ច្បាស់​រួច​ហើយ​ថា ​​វាមិន​មែន​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​ទេ។ វាមិន​មែន​សម្រាប់​អាវុធ​ទេ។ វាគ្រាន់​តែ​ជា​​ការ​ស្រាវ​ជ្រាវ​ពី​អតីត​កាល​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy