ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

លោក​ស្រីយីងឡាក់ ព្រមានពី​អំពើហិង្សា​វិលជុំ

THAILAND_B

ក្រុង​បាង​កកៈ នាយក​រដ្ឋ​មន្រ្តី​ថៃ​ លោក​ស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ព្រមាន​ថា ​​ព្រះ​រាជាណា​ចក្រ​​ដែល​បែក​បាក់​គ្នា​ដ៏ជ្រាល​ជ្រៅ​នេះ​ ​ប្រឈម​មុខ​​នឹង​«​អំពើ​ហិង្សាវិលជុំ»​ ប្រសិន​បើ​ពុំ​មាន​ការ​ចាត់​វិធាន​ការ​​​​ឆ្ពោះ​ទៅ​រក​ការ​​ផ្សះ​ផ្សាទេ បន្ទាប់​​ពី​​មាន​ការ​​ចលា​ចល​​ស៊ីវិល​ជា​ច្រើន​​ឆ្នាំ​មក​។

ថ្លែង​ទៅ​កាន់​កម្ម​វិធី​ទូរទស្សន៍​ថៃ​​ប្រចាំ​សប្តាហ៍​មួយ លោក​ស្រី យីង​ឡាក់បាន​ថ្លែង​ថា​៖«​ដំណើរ​ការ​ផ្សះ​ ផ្សា​»​មួយ គឺ​ជា​គ្រាន់​តែ​ជាផ្លូវ​​​ចេញ​​ពី​​ភាព​ចលា​ចល​រប៉េះ​រប៉ោះ​​ច្រើន​ឆ្នាំ​ ​ដែល​​ស្ទើរ​តែ​ធ្វើ​ឲ្យ​​អាណា​ចក្រ​នេះ​បែង​ចែក​ជា​«​ក្រុម​អាវ​លឿង» និង​«​ក្រុម​អាវ​ក្រម​»​។

លោក​ស្រីបាន​ថ្លែង​ថា​៖«​​ប្រទេស​​ យើង បាន​រង​ទុក្ខ​ច្រើន​ហើយ​។ បើ​ការ​ផ្សះ​ផ្សា អាច​ធ្វើ​ឲ្យ​ប្រទេស​ដើរ​ទៅ​មុខ វាគឺជា​រឿង​សម​ហេតុ​សម​ផល​។ បើ​យើង មិន​​ចាប់​ផ្តើម​វា​​ទេ ជាតិ​ នឹង​ស្ថិត​ក្នុង​ដំណើរ​វិល​ជុំ​នៃ​អំពើ​ហិង្សា​។ ប្រទេស​ នឹង​មិន​មាន​ច្រក​ចេញ​ទេ​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
...
សំដីខ្លីតែមានន័យ :D
amee on June 03, 2012 Report
vote down vote up Votes: 0
busy