
ក្រុងសេអ៊ូលៈ ក្រសួងការពារជាតិក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានឯកភាពគ្នាពង្រឹងយ៉ាងរឹងមាំនូវកិច្ចសហប្រតិ បត្តិការត្រីភាគីដើម្បីរារាំងការបង្កហេតុពីកូរ៉េខាងត្បូង។
ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា ក្រសួងនេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានគេសម្រេចក្នុងអំឡុងពេលជំនួបមួយរបស់ក្រុមមន្រ្តីក្រសួងការពារជាតិកំពូលៗរបស់ប្រទេសទាំងបី ដែលបានធ្វើនៅក្រៅជំនួបកំពូលសន្តិសុខអាស៊ីលើកទី១១ ដែលគេក៏ស្គាល់ថា ជាកិច្ចចរចា Shangri La នៅប្រទេសសិង្ហបុរី។
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក គីម ក្វាន់ជីន រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ឡេអូន ផាណេតា និងអនុរដ្ឋមន្រ្តីការពារជាតិជប៉ុនជាន់ខ្ពស់លោកស៊ូ វ៉ាតាណាបេ បានចូលរួមកិច្ចចរចានេះ។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្រ្តីទាំងបី បានថ្លែងថា៖ «រដ្ឋមន្រ្តីទាំងបី បានព្រមព្រៀងថា ការបង្កហេតុជាបន្តរបស់កូរ៉េខាងជើងដែលរួមមានការពន្លិចនាវាចម្បាំងចឺណានរបស់កូរ៉េខាងត្បូង និងការបាញ់ផ្លោងដាក់កោះយ៉ុងព្យុង កាលពីឆ្នាំ២០១០ និងការបាញ់មីស៊ីលរបស់ខ្លួននៅខែមេសា ឆ្នាំ២០១២ បានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពឧបទ្វីបកូរ៉េ អាស៊ីភាគឦសាន និងពិភពលោក»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

