ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

លោក​ស្រី​ស៊ូជី​សន្យា ​មិន​បំភ្លេច​ជន​ភៀស​ខ្លួនមី​យ៉ាន់​ម៉ានៅ​ថៃ

Myanmar_B

ខេត្ត​តាក់: មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​របស់​មីយ៉ាន់​ម៉ា​លោក​ស្រី​ អ៊ុង​សាន​ ស៊ូជី កាល​ពី​ថ្ងៃ​សៅរ៍​ត្រូវ​បាន​គេ​ស្វា​គមន៍​យ៉ាង​កត់​ក្ដៅ​ ខណៈ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពល​រដ្ឋ​មីយ៉ាន់​ម៉ា​ដែល​រស់​នៅក្នុង​ជុំរុំ​បណ្ដោយ​ព្រំដែន​ថៃ​-មីយ៉ាន់​ម៉ា​ នៅ​ក្នុង​ខេត្ត​តាក់​ភាគ​ខាង​លិចថៃ។

​​លោកស្រីស៊ូជី បាន​ធ្វើ​ការ​សន្យា​ចំពោះ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​នៅ​ឯជុំរុំ​​ព្រំ​ដែន​​នោះថា​ ពួកគេ​នឹង​មិន​ត្រូវ​​គេ​បំភ្លេច​ចោល​ទេ​ ប៉ុន្តែ​បាន​ថ្លែង​​ថា សន្តិ​ភាព​ និង​ភាព​រុង​រឿង​ត្រូវ​តែបង្កើត​​នៅ​​មីយ៉ាន់​ម៉ា​សិន មុន​ពេល​ពួកគេ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ។

ដោយ​ទទួល​បដិសណ្ឋារ​កិច្ច​ពី​អ្នក​គាំ​ទ្រ​ប្រមាណ៥​ម៉ឺន​នាក់​ លោក​ស្រី​ ស៊ូជី បាន​ថ្លែង​សង្ខេប​ពីស្ថាន​ភាព​​រស់​នៅ​ និង​បញ្ហា​របស់​ពល​​រដ្ឋ​មីយ៉ាន់​ម៉ា​ដែល​រស់​នៅ​ទី​នេះ​​ និងបាន​ជួប​ជាមួយ​ក្រុម​មេដឹក​នាំ​សហ​គមន៍​នៅ​ឯមន្ទីរ​ពេទ្យ​នៅ​ក្នុង​ជុំរុំ​នេះ។

​​បន្ទាប់​ពី​​ដំណើរ​សួរសុខ​ទុក្ខ​នោះ លោក​ស្រីស៊ូជីបាន​ថ្លែង​ថា៖​ «ខ្ញុំ​ចង់​ឲ្យ​ពួកគេ​យល់​ថាយើង​នឹង​មិន​បំភ្លេច​ទេ ហើយយើង ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​លទ្ធ​ភាព ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាន​ភាព​ពួកគេ​កាន់​តែប្រសើរ​»។

ដោយត្រូវ​​សួរ​ថា​ តើ​ក្រុម​ជន​ភៀស​ខ្លួន​ចង់​ត្រឡប់​ទៅ​ស្រុម​​វិញទេ លោក​ស្រី​បាន​ថ្លែង​ថា អ្វី​ដែល​សំខាន់ជា​មុន​​នោះ​ គឺ​សន្តិ​ភាព​ និង​ការ​​ពង្រឹង​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ នៅ​ក្នុង​មីយ៉ាន់​ម៉ា​ជាមុន​សិន ធ្វើ​ដូច្នោះ នឹង​មាន​ការ​ងារ​គ្រប់​គ្រាន់​សម្រាប់​ពួកគេ។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy