សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ សូមណែនាំទំព័រជោគជ័យតំណែងថ្មី ដែលទំព័រនេះនឹងចុះផ្សាយនៅថ្ងៃអង្គាររៀងរាល់សប្តាហ៍។
ជោគជ័យតំណែងថ្មី នឹងចូលរួមអបអរសាទរដល់អ្នកដឹកនាំក្រុមហ៊ុនឯកជន សហគ្រាសរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបានតំណែងថ្មីក្នុងស្ថាប័នថ្មីណាមួយ ដោយទទួលបានភាពជោគជ័យក្នុងការងារ និងអាជីព។
ខាងក្រោមនេះ គឺជាអ្នកដែលទំព័រជោគជ័យតំណែងថ្មីរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ សូមចូលរួមអបអរសាទរ។
កាសែតភ្នំពេញប៉ុស្តិ៍ សូមអបអរសាទរ
- លោក ប្រាក់ ចំរើន ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី ៣ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៤ ជំនួសសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ដែលបានសុំលាលែង៕
- លោក ង៉ែត នរិន្ទ ដែលត្រូវបានព្រះមហាក្សត្រព្រះ ដំឡើងឋានៈជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាលទី ៤ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕
- លោក អ៊ិច សំអុល ដែលត្រូវបានព្រះមហាក្សត្រព្រះ ដំឡើងឋានៈជាទីប្រឹក្សាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕
- លោកស្រី លន់ សាឌី ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានឋានៈស្មើអគ្គនាយក៕
- លោក ប៉ែន សេរីវុឌ្ឍ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕
កាសែតភ្នំពេញ ប៉ុស្តិ៍ សូមគោរពជូនពរលោកទាំងអស់ឲ្យជួបតែសំណាងល្អ និងសម្រេចបានជោគជ័យក្នុងមុខតំណែងថ្មី ព្រមទាំងជម្នះរាល់គ្រប់ឧបសគ្គទាំងអស់ ដើម្បីដឹកនាំស្ថាប័នថ្មីរបស់ខ្លួនឲ្យដំណើរការទៅមុខប្រកបដោយផ្លែផ្កា៕
ភ្នំពេញ ប៉ុស្តិ៍

