ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

សៀវភៅ​ថ្មី​លើក​ឡើង​ពី​ចម្លើយ​ប្រស្នា​នៅ​ជួរ​ភ្នំ​ក្រវាញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា

120605_02
ព្រៃឈើ​ទាំង​នេះ នៅ​សេស​សល់​ពី​ការ​កាប់​បំផ្លាញ​ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​។ រូបថត ម៉ៃ ទិត្យថារ៉ា

ប្រទេស​កម្ពុជា ​គឺជា​ចំណុច​ឆ្លុះ​នៅ​ក្នុង​គន្លង​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដែល​អនុញ្ញាត​ ឲ្យ​ប្រទេស​នេះ​ជ្រើស​រើស​បាន​នូវ​ផ្លូវ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត តាម​រយៈ​ការ​ប្រកាន់​យក​ជម្រើស​អភិវឌ្ឍន៍​ដែល​មាន​ការ​បំពុល​បរិយាកាស​ដោយ​ ឧស្ម័ន​កាបូនិក​តិច​តួច ហើយ​ដើម្បី​ធ្វើ​បែប​នេះ​បាន​ត្រូវ​រំកិល​ខ្លួន​ឯង​ឲ្យក្លាយ​ជា​ប្រទេស​ឈាន​ មុខ​គេ​មួយ​លើ​សកល​លោក​នៅ​ក្នុង​ការ​ប្រកាន់​យក​នូវ​គំរូ​សេដ្ឋកិច្ច​បៃតង។ គន្លង​ថ្មី​នេះ​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​ខ្លួន និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទី​តាំង​ប្រកួត​ប្រជែង​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អន្តរ​ជាតិ។ នេះ​ជា​សារ​សំខាន់​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​បណ្ឌិត Tim Killeen ដែល​មាន​ចំណង​ជើង​ថា​«ប្រស្នា​ជួរ​ភ្នំ​ក្រវាញ ការ​ដោះស្រាយ​បញ្ហា​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា»​ដែល​ចេញ​លក់​នៅ​រាជធានី​ ភ្នំពេញ​ថ្មីៗ​នេះ។

«ប្រស្នា» ​គឺជា​សំណួរ​ដែល​ចម្លើយ​របស់​វា​ទាក់​ទង​នឹង​ការ​ដោះស្រាយ​បរមតិ​(មតិដទៃ)។ បរមតិ​របស់​ប្រទេស​កម្ពុជា​កើត​ចេញ​ពី​ការ​សន្មត​មិន​ចុះ​សម្រុង​គ្នា និង​គេ​និយម​ប្រកាន់​យក​ជា​ទូទៅ​ចំនួន ២ គឺ​គន្លង​ទៅ​កាន់​សេដ្ឋកិច្ច​សម័យ​ទំនើប​ដែល​តម្រូវ​ឲ្យ​មាន​ការ​រុក​រក និង​ប្រែ​ក្លាយ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​រូបិយប័ណ្ណ ទល់​នឹង​ទស្សនៈ​ផ្ទុយ​ពី​នេះ​ដែល​ថា​ភាព​រុង​រឿង​រយៈ​ពេល​យូរ​នៃ​ប្រជាជាតិ​មួយ​អាស្រ័យ​ទៅ​លើ​ការ​អភិរក្ស​ធនធាន​ទាំង​អស់​នោះ។

ភាព​ប្រថុយ​ប្រថាន​នៃ​ចម្លើយ​ចំពោះ​ប្រស្នា​នេះ​ គឺ​សុខុមាលភាព​របស់​ប្រជា​អត្ថប្រយោជន៍ ឬ​រង​គ្រោះ​ដោយ​សារ​ផល​វិបាក​នៃ​បញ្ហា​ប្រកួត​ប្រជែង​ទាំង ២ នេះ។ នៅ​ក្នុង​សៀវភៅ​របស់​គាត់ លោក Killeen បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​បង្កើត​ច្បាប់​ក៏​ដូច​ជា​ វិនិយោគិន និង​សាធារណ​ជន​បន្ថយ​ការ​ប្រកាន់​ជំនឿ​មាន​ជា​ទូទៅ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស។ លោក​អះ​អាង​ថា អារម្មណ៍​ទាំង​នេះ​ ដែល​ជា​និច្ច​កាល​យល់​ឃើញ​ថា​ ការ​អភិរក្ស​ជា​ឧបសគ្គ​ចំពោះ​ផលិត​ភាព និង​កំណើន​សេដ្ឋ​កិច្ច ឬ​ការ​អភិវឌ្ឍ​ជា​ការ​គំរាម​កំហែង​ជា​ស្វ័យប្រវត្តិ​ចំពោះ​ធម្មជាតិ​មើល​ ឃើញ​តែ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​ការ​វាយ​តម្លៃ​កាលានុវត្តភាព​នៃ​ព្រៃ​ឈើ​តាម​ជួរ​ភ្នំក្រវាញ​ដែល ​នៅ​ពុំ​ទាន់​មាន​មនុស្ស​ប៉ះ​ពាល់​នៅ​ឡើយ និង​តំបន់​ជុំវិញ​នោះ លោក Killeen បាន​សរសេរ​ថា ការ​គ្រប់គ្រង​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ទៅ​លើ​ធន​ធាន​ធម្មជាតិ​ដែល​អាច​ក​ កើត​ឡើង​វិញ​នៃ​ប្រទេស​នេះ​អាច​ជួយ​សម្រួល​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស។

លោក​បណ្ឌិត Killeen អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ផ្នែក​អភិរក្ស​នៅ​អង្គការ​អភិរក្ស​អន្តរ​ ជាតិ​(CI)​បាន​មាន​ប្រសាសន៍​ថា៖​ «ការ​ធ្វើ​ឲ្យ​មាន​សមតុល្យភាព​រវាង​ក្តី​ប៉ង​ប្រាថ្នា​ស្រប​ច្បាប់​របស់​ ប្រជាជន​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ និង​សេចក្តី​ត្រូវ​ការ​ជា​បន្ទាន់​ដែល​មាន​តម្លៃ​ស្មើ​គ្នា​ដើម្បី​អភិរក្ស​ កេរមរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​នេះ​សំខាន់​ណាស់​សម្រាប់ ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត»។

លោក បាន​បន្ត​ថា ការ​អភិរក្ស​ប្រព័ន្ធ​អេកូ​ធម្មជាតិ​មាន​ប្រយោជន៍​ទៅ​ដល់​សេដ្ឋកិច្ច ជាតិ ហើយ​ការ​គ្រប់​គ្រង​បាន​ល្អ​នៃ​ទ្រព្យ​ធម្មជាតិ​ទាំង​នេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ខ្លី មធ្យម និង​វែង។

ការ​ដោះ​ស្រាយ​ប្រស្នា​ជួរ​ភ្នំ​ក្រវាញ​នេះ​តម្រូវ​ឲ្យ​មាន​គំរូ​សេដ្ឋកិច្ច​ដែល​ផ្តល់​នូវ​កំណើន​រឹង​មាំ កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈ​ពេល​ខ្លី និង​ខិតខំ​ព្យាយាម​លុប​បំបាត់​វា​ក្នុង​រយៈ​ពេល​មធ្យម។ លោក Killeen បាន​ចង្អុល​ផ្លូវ​តាម​រយៈ​ការ​កំណត់​ជម្រើស​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដែល​ ផ្សារ​ភ្ជាប់​ទៅ​នឹង​យន្ត​ការ​ហិរញ្ញវត្ថុ-អាកាសធាតុ​ថ្មី និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដោយ​កាត់​បន្ថយ​ការ​បំពុល​ដោយ​ឧស្ម័ន​កាបូនិក​ ឲ្យ​មាន​កម្រិត​ទាប​ដែល​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​ប៉ូល​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។

មហា​តំបន់​ភ្នំ​ក្រវាញ​លាត​សន្ធឹង​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​នៃ​ប្រទេស​ កម្ពុជា​ចន្លោះ​បឹង​ទន្លេ​សាប និង​ឈូង​សមុទ្រ​ថៃ ហើយ​ត្រូវ​បាន​លោក Killeen ជ្រើស​រើស​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ការ​ពិសោធ​ដើម្បី​ប្រមើល​មើល​គំរូ​ អភិវឌ្ឍន៍​ដែល​នឹង​នាំ​ទៅ​រក​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច​ដោយ​មាន​ការ​បំពុល ​ដោយ​ឧស្ម័ន​កាបូនិក​​កម្រិត​ទាប។ ទី​តាំង និង​ប្រជាជន​រស់​នៅ​តំបន់​នោះ​មាន​លក្ខ​ណៈ​ជា​ពិសេស​សម្រាប់​ប្រទេស​ជាតិ ​ទាំង​មូល ហើយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​តំបន់​នេះ​អាច​ក្លាយ​ជា​គំរូ​សម្រាប់​ តំបន់​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស។ អនាគត​នៃ​មហា​តំបន់​ភ្នំ​ក្រវាញ និង​ប្រទេស​កម្ពុជា​ជា​ទូទៅ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នៃ​ការ​វិនិយោគ​ទាំង​នេះ ហើយ​ថា ការ​គ្រប់គ្រង​នេះ​ប្រកាន់​ខ្ជាប់​នឹង​ទស្សន​ទាន​ដែល​ផ្តល់​តម្លៃ​ដល់​ការ​ ការពារ​ប្រព័ន្ធ​អេកូ​ដែល​ផ្តល់​ឲ្យ​ដោយ​ព្រៃ​ឈើ ទឹក​សាប និង​ប្រព័ន្ធ​អេកូ​ឆ្នេរ​ក្នុង​តំបន់​នេះ​ដែរ​ឬ​ទេ។

នៅ​ក្នុង​សៀវភៅ​របស់​គាត់ លោក​បណ្ឌិត Killeen បាន​បញ្ជាក់​ថា៖ ​«ការ​គ្រប់​គ្រង​ដោយ​ប្រយ័ត្ន​ប្រយែង និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​នោះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​រយៈ​ពេល​វែង​នៃ​ឧស្សាហកម្ម​ដូច​ជា​ ទំនប់​វារី​អគ្គិសនី ផលិត​ផល​ផលិត​ពី​ឈើ កសិកម្ម និង​ទេសចរណ៍ ដែល​ឧស្សាហកម្ម​ទាំង​អស់​នេះ​ជា​សមាស​ភាគ​សំខាន់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា។ ទស្សន​វិស័យ​សេដ្ឋកិច្ច​បែប​នេះ​តម្រូវ​ឲ្យ​មាន​ការ​យល់​ដឹង​ថា ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​មិន​ត្រឹម​តែ​ត្រូវ​គ្នា​ទេ តែ​វា​ក៏​មាន​ទំនាក់​ទំនង​នឹង​គ្នា​ជា​យុទ្ធសាស្ត្រ​ផង​ដែរ»។

ក្នុង​សៀវភៅ​«ប្រស្នា​ជួរ​ភ្នំ​ក្រវាញ» លោក​បណ្ឌិត Killeen បាន​ពន្យល់​ថា អនាគត​ការ​បំពុល​បរិយាកាស​ដោយ​ឧស្ម័នកាបូនិក​កម្រិត​ទាប​របស់​កម្ពុជា​អាច​ ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ឈរ​លើ​យុទ្ធសាស្ត្រ​វិនិយោគ​ជនបទ​សំខាន់​ៗ ៤ ដែល​ទី ១). ការ​អភិរក្ស និង​គ្រប់គ្រង​ព្រៃ​ឈើ ២). ការ​ធ្វើ​ពិពិធកម្ម និង​ប្រពល​វប្បកម្ម​កសិកម្ម ៣). ការ​នេសាទ និង​វារី​វប្បកម្ម និង ៤). វិស័យ​ទេសចរណ៍​បៃតង និង​ចម្រុះ ហើយ​សំខាន់​ដូច​គ្នា​ផង​ដែរ​គឺ​សេចក្តី​ត្រូវ​ការ​បន្ត​តាម​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​មាន​ការ​បំពុល​កម្រិត​តិច​តួច​នៅ​ក្នុង​វិស័យ​ថាមពល គមនាគមន៍ និង​ឧស្សាហកម្ម។

ប្រស្នា​ជួរ​ភ្នំ​ក្រវាញ​គឺ​ជា​បរមតិ​សកល​លោក​ដែល​ប្រជាជាតិ​នានា​កំពុង​ប្រឈម​មុខ ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា​កម្ពុជា​ប្រឈម​មុខ​នឹង​ឧបសគ្គ និង​ជម្រើស​ដ៏​លំបាក​ធំៗ ប៉ុន្តែ​ការ​ដោះស្រាយ​ប្រស្នា​នៃ​​និរន្តរភាព​ពិត​ប្រាកដ​ក៏​កំពុង​ប្រឈម ​នឹង​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ថ្មីៗ ក៏​ដូច​ជា​ ប្រជាជាតិ​អ្នក​មាន​ផង​ដែរ។

បើ​សិន​បន្ត​អនុវត្ត​តាម​របៀប​ជា​យុទ្ធសាស្ត្រ ការ​ប្រកាន់​ខ្ជាប់​នូវ​គំរូ​សេដ្ឋ​កិច្ច​បៃតង​នឹង​ដាក់​ប្រទេស​កម្ពុជា​ឈរ​ ជួរ​មុខ​គេ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​សកល​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ផ្លាស់ ​ប្តូរ​អាកាសធាតុ និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​គុណ​សម្បត្តិ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ សកល ជា​ទី​ដែល​អតិថិជន​កំពុង​ទាមទារ​ទំនិញ និង​សេវាកម្ម​ដែល​មាន​និរន្តរភាព​កាន់​តែ​ច្រើន​ឡើងៗ។

លោក Killeen បាន​ថ្លែង​ថា៖​«បើ​កម្ពុជា​អាច​ដោះស្រាយ​ប្រស្នា​នេះ​បាន ពួក​គេ​នឹង​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​លើ​សកល​លោក និង​ជា​គំរូ​សម្រាប់​បង្កើត​សេដ្ឋកិច្ច​បៃតង​ដែល​នឹង​ផ្តល់​ឲ្យ​នូវ​មនុស្ស ​ជំនាន់​បច្ចុប្បន្ន និង​អនាគត​នូវ​អនាគត​រុង​រឿង​ប្រកប​ដោយ​និរន្តរភាព»។ សៀវ​ភៅ​នេះ​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ​ និង​និពន្ធ បាន​យ៉ាង​ល្អ​ប្រសើរ​ដោយ លោក​ Timothy J. Killeen ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​អាន ដោយ​វា​ផ្តល់​នូវ​ទស្សនទាន​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​អនាគត​ប្រកប​ដោយ​សក្តានុពល​របស់​កម្ពុជា ហើយ​គួរ​តែ​ជា​សៀវភៅ​ដែល​ត្រូវ​អាន​សម្រាប់​អ្នក​បង្កើត​ច្បាប់ អង្គការ​សង្គម​ស៊ីវិល ឧស្សាហកម្ម ហើយ​សំខាន់​បំផុត​នោះ​គឺ​ប្រជាជន​កម្ពុជា។

លោក Timothy J. Killeen បណ្ឌិត​ទស្សន​វិជ្ជា​គឺជា​អ្នក​វិទ្យាសាស្ត្រ​អភិរក្ស​ដែល​មាន​ជំនាញ​ ផ្នែក​ជីវវិទ្យា អេកូឡូហ្ស៊ី និង​វិទ្យាសាស្ត្រ​សិក្សា​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។ ឯកសារ​ស្រាវជ្រាវ​ថ្មីៗ​របស់​លោក​មួយ​គឺ​ស្វែង​យល់​ពី​បុព្វហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​បរិស្ថាន ជា​ពិសេស​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច និង​សង្គម​ទៅ​លើ​កសិកម្ម ហើយ​ដើម្បី​បង្កើត​គំរូ​ជម្រើស​នៃ​ការ​ប្រើប្រាស់​ដី​ដទៃ​ទៀត​នៅ​ក្នុង​មុំ ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។

ដោយ​កសាង​មូលដ្ឋាន​គ្រឹះ​រឹងមាំ​នៃ​វិទ្យា​សាស្ត្រ ភាព​ជា​ដៃ​គូ និង​ការ​បង្ហាញ​ជាក់​ស្តែង អង្គការ​អភិរក្ស​អន្តរ​ជាតិ​ផ្តល់​អំណាច​ដល់​សង្គម​ដើម្បី​យក​ចិត្ត​ទុក​ ដាក់​ថែ​រក្សា​ជីវ​ចម្រុះ​សកល​ធម្មជាតិ​របស់​យើង​ដើម្បី​សុខុមាល​ភាព​នៃ មនុស្ស​ជាតិ៕ CI/CR



This content has been locked. You can no longer post any comments.
Show/hide comments
busy