ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ចាប់ ជន​សង្ស័យ​៥​នាក់ពាក់​ព័ន្ធ​ការ​ចែក​ចាយ​ថ្នាំ​ញៀន

កំពង់ស្ពឺៈ​លោក​កែវ ពិសី ស្នង​ការ​នគរ​បាល​ខេត្ត បាន​ឲ្យ​ដឹង នៅថ្ងៃនេះថា ជន​សង្ស័យ​៥​នាក់ ពាក់​ព័ន្ធ​ការ​ចែក​ចាយ​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថ​កិច្ច​ស្រុក​សំរោង​ទង​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ក្នុង​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ បញ្ជូន​ទៅ​តុលាការ​ហើយ​។ លោក​បញ្ជាក់​ថា៖ «ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសាកសួរហើយ ព្រះរាជអាជ្ញាកំពង់តែសាកសួរ»។

លោក ឃុត សុផល អធិការ​ស្រុក​សំរោង​ទង បាន​ប្រាប់​ថា ជន​សង្ស័យ​ទាំង​៥​នាក់​មាន​ឈ្មោះ ហ៊ល ស៊ី​ថុល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ឈួន មិនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ថ្នល់​ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល សុង ចាន់​សាន្ត ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​គោ ឃុំ​លំ​ហាច ស្រុក​អង្គ​ស្នួល សាន់ វណ្ណី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុង​សំរោង​ទង និង ប៊ុន សីហះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ វត្ត​អង្គ ឃុំ​រលាំង​គ្រឿង ស្រុក​សំរោង​ទង ខេត្ត កំពង់​ស្ពឺ ត្រូវ​បាន​សមត្ថ​កិច្ច ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃទី​៥-៦​ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ក្នុង​ភូមិ ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍

 



This content has been locked. You can no longer post any comments.
Show/hide comments
busy