ភ្នំពេញៈមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនរាជធានីបានអះអាងថា ជនល្មើស៣នាក់ពាក់ព័ន្ឋនឹងការជួញដូរគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ហើយបានហែកគុករត់ចេញកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១១ នោះ ត្រូវសមត្ថកិច្ចនគរបាលតាមប្រម៉ាញ់ចាប់បានវិញនៅដើមខែមិថុនា ទាំងបីនាក់ និងបានបញ្ជូនទៅដាក់ពន្ធនាគារវិញហើយ។
លោកវរៈសេនីយ៍ទោ ទៀង ច័ន្ទខន្តិសារ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញកាលពីម្សិលមិញបានឲ្យដឹងថា ដោយមានកិច្ចសហការពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង និងនគរបាលប៉ុស្តិ៍រដ្ឋបាលអំពៅព្រៃ ជនល្មើស៣នាក់ខាងលើដែលបានគាស់ជំរឹងដែកបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញហើយរត់គេចខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១១ នោះ ត្រូវបាឮនប៉ូលិសតាមចាប់ខ្លួនបានជាបន្តបន្ទាប់ដោយប្រើរយៈពេលអស់១ឆ្នាំ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

