Headlines:

អ៊ីរ៉ង់​ផ្លែផ្កា​ឲ្យ​លោក​ខាង​លិច​នៅ​មុន​កិច្ចចរចា​នុយក្លេអ៊ែរ

120608_19c
ប្រ​មុខចរចា​នុយ​ក្លេ​អែរ អ៊ីរ៉ង់ លោក​​សាអិដ ចាលីលី​​។ Reuters

ក្រុង​វីយែន/​ក្រុង​ឌូបៃៈ អ៊ីរ៉ង់ បាន​ចោទ​សួរ​ដល់​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​មហា​អំណាច​ពិភពលោក សម្រាប់​កិច្ច​ចរចា​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ដែល​មាន​ជម្លោះ​របស់ ខ្លួន និង​បាន​ចោទ​ប្រកាន់​អង្គការ​ឃ្លាំ​មើល​អ.ស.ប. កាល​ពី​ថ្ងៃ​ពុធ​ពី​បទ​មាន​អាកប្បកិរិយា​ដូច​ទីភ្នាក់ងារ​ចារកម្ម​ដែល ប្រើ​ល្បិច​របស់​លោក​ខាង​លិច​ ដោយ​បន្ត​សម្តី​ចាក់​ដោត​របស់​ខ្លួន។

ប្រព័ន្ធ​ឃោសនា​អ៊ីរ៉ង់ បាន​និយាយ​ថា ក្រុង​តេអេរ៉ង់​បាន​សរសេរ​លិខិត​ពីរ​ដង​ទៅ​ឲ្យ​អង់គ្លេស បារាំង ​រុស្ស៊ី ចិន ​អាមេរិក និង​អា ល្លឺម៉ង់ ​ដែល​គេ​ស្គាល់​ថា​មហា​អំណាច ​P5+1 ដោយ​ស្វែង​រក​ជំនួប ត្រៀម​មួយ​មុន​កិច្ច​ចរចា​ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១៨ មិថុនា ប៉ុន្តែ​ពុំ​ទាន់​ទទួល​ការ​ឆ្លើយ​នៅ​ឡើយ​។

ក្នុង​លិខិត​ផ្ញើ​ជូន​ប្រមុខ គោល​នយោបាយ​បរទេស​អឺរ៉ុប លោក​ស្រី ខេធើរីន អាស្តុន​ ប្រធាន​អ្នក​ចរចា​របស់​អ៊ីរ៉ង់ លោក សាអិដ ចាលីលី បាន​ថ្លែង​ថា​៖«ការ​ពន្យារ​ពេល​នៃ​ភាគី​ផ្សេង​ទៀត​ ក្នុង​ជំនួប​អ្នក​តំណាង និង​ក្រុម​អ្នក​ជំនាញ បាន​បង្ហាញ​នូវ​មន្ទិល និង​ភាព​មិន​ប្រាកដ​ប្រជា​ស្តី​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​កិច្ច ចរចា​ដោយ​ជោគជ័យ»។​លោក ស្រី អាស្តុន កំពុង​ចាត់​ចែង​ទំនាក់​ទំនង​ជាមួយ​នឹង​អ៊ីរ៉ង់ តាង​នាម​ឲ្យ​មហា​អំណាច​ទាំង​៦។ លោក​អះម៉ាឌីនេចាដ បាន​ថ្លែង​ថា មហា​អំណាច​លោក​ខាង​លិច កំពុង​ ស្វែង​រក​វិធី ដើម្បី​«​ខ្ជះខ្ជាយ​ពេលវេលា​» និង​«កំពុង​រក​លេស»​បដិសេធ​ការ​ចរចា៕ NR



This content has been locked. You can no longer post any comments.
Show/hide comments
busy