ភ្នំពេញ: សហព័ន្ធកីឡាបាល់ឱបកម្ពុជា និងសណ្ឋាគារណាហ្គាវើល ដែលជាទីកន្លែងបនល្បែងឈានមុខគេនៅក្នុងស្រុក បានចាប់ដៃគូគ្នាម្តងទៀតនៅក្នុងឆ្នាំនេះដើម្បីរៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ឱបប្រចាំឆ្នាំដែលមានឈ្មោះ NagaWorld Sevens នៅឯកីឡដ្ឋានស្តាតចាស់នៅថ្ងៃស្អែក។
ព្រឹត្តិការណ៍មានរយៈពេលមួយថ្ងៃមួយនេះ គឺជាដំណើរប្រកួតដ៏អស្ចារ្យមួយសម្រាប់ភាតរភាពនៃកីឡាបាល់ឱប ហើយនឹងផ្តល់នូវទស្សនីយភាពដ៏រំភើបមួយជាមួយនឹងចូលរួមរបស់ ក្រុមកម្ពុជាចំនួន៨ និងក្រុមក្រៅស្រុកផ្សេងៗទៀត។
ក្រៅពីការផ្តល់ឲ្យក្រុមក្នុងស្រុកជាច្រើននូវការលាកល្បងបច្ចេក ទេសប្រកួតដ៏អស្ចារ្យនៃកីឡាបាល់ឱប យុទ្ធនាការនេះ ក៏នឹងផ្តល់នូវកម្រិតដ៏ខ្លាំងមួយសម្រាប់ក្រុមទាំងនេះដើម្បី ត្រៀមលក្ខណៈសម្រាប់ការប្រកួតអន្តរជាតិនៅឆ្នាំក្រោយ នៅពេលក្រុមបាល់ឱបជម្រើសជាតិកម្ពុជាមួយក្រុមនឹងប្រកួតនៅក្នុង កម្រិតនេះ។
ការប្រកួតនៅថ្ងៃស្អែកនឹងចាប់ផ្តើមនៅវេលាម៉ោង១០ព្រឹក ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៥ ល្ងាច។
អ្នកចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍នឹងមិនត្រូវបានគិតប្រាក់ ដូចធម្មតា ហើយវានឹងមានអាហារ និងភេសជ្ជៈជាច្រើនដែលអាចរកជាវបាននៅទីនោះ។
សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានរៀបចំព្រឹត្តិការណ៍ Indochine Cup យ៉ាងជោគជ័យកាលពីខែមុន និងកំពុងតែត្រៀមលក្ខណៈសម្រាប់ការរៀបចំយុទ្ធនាការនៅចុងក្រោយ នេះនៃព្រឹត្តិការណ៍ Asian 5 Nations Division ជុំផ្តាច់ព្រ័ត្រ ដោយមានការចូលរួមពីក្រុមកម្ពុជា ប្រ៊ុយណេ និងឡាវ៕ IS
ភ្នំពេញ ប៉ុស្តិ៍

