ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ពេជ្រ សោភា ខក​ជើង​យន្ត​ហោះ​មួយ​ថ្ងៃ

  • Prev
  • 1 of 4
  • Next

ភ្នំពេញ : សម្រាប់​ការ​ចេញ​ដំណើរ​ជា​ក្រុម​របស់​តារា​ចម្រៀង​កម្ពុជា​ល្បី​ៗ​​ រួម​ជាមួយ​នឹង​ក្រុម​តន្ត្រីករ​ល្បី​ឈ្មោះ​ចចក​សមុទ្រ ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ប៉ុន្តែ​តារា​ចម្រៀង​ល្បី​​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ត្រូវ​ចេញ​ដំណើរ​ នៅ​ល្ងាច​ថ្ងៃ​នោះ គឺ​តារា​ចម្រៀង ពេជ្រ សោភា មិន​បាន​ទៅ​ជាមួយ​គេ​ទេ ពោល​គឺ​នាង​ខក​ជើង​មួយ​ថ្ងៃ ដោយ​សារ​បញ្ហា​លិខិត​ឆ្លង​ដែន​។

តារា​ចម្រៀង​៣​ដួង​រួម​មាន មាស សុខ​សោភា ពេជ្រ សោភា និង​ ឆាយ វីរៈ​យុទ្ធ រួម​នឹង​ក្រុម​ភ្លេង​ចចក​សមុទ្រ ត្រូវ​ចេញ​ដំណើរ​រួម​គ្នា ក៏​ប៉ុន្តែ​តារា​ចម្រៀង ពេជ្រ សោភា មិន​បាន​រួម​ដំណើរ​ជាមួយ​គេ​ទេ ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​ដែល​នាង​ធ្លាប់​ប្រើ​ជិះ​យន្តហោះ​ទៅ​ច្រៀង​នៅ បរទេស​ជា​ច្រើន​លើក​កន្លង​មក​មាន​បញ្ហា​ ហើយ​មិន​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ទេ​។

ក្រុម​អ្នក​សិល្បៈ​ដែល​ឈរ​ត្រៀប​ត្រា​ជាមួយ​នឹង​អ្នក​គាំទ្រ​នោះ​បាន​ឲ្យ​ ដឹង​ថា អ្នក​នាង​ ពេជ្រ សោភា មាន​បញ្ហា​តិច​តួច​រឿង​លិខិត​ឆ្លង​ដែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា នាង​មិន​បាន​ទៅ​សម្តែង​នោះ​ទេ​។ ក្រុម​អ្នក​សិល្បៈ​ទាំង​នោះ បាន​បញ្ជាក់​ថា ដោយ​សារ​មាន​បញ្ហា​នេះ​កើត​ឡើង អ្នក​នាង ពេជ្រ សោភា ត្រូវ​ចេញ​ដំណើរ​ក្រោយ​ពួក​យើង​មួយ​ថ្ងៃ​ ពោល​គឺ​គាត់​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា។ សម្រាប់​ថ្ងៃ​ចេញ​ដំណើរ​នោះ គេ​សង្កេត​ឃើញ​ថា អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជូន​ដំណើរ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy