មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ ដែល​​កើត​ឡើង​ពី​ថ្ងៃ​ទី​​ ០៣-០៧ ខែ​មិថុនា ​ឆ្នាំ ​២០១២

ខឹង​ប្អូន​ថ្លៃ​យក​លាមក​គប់​បង​ថ្លៃ​ទាញ​ដំបង​វាយ​បាក់​ដៃ​ទាំង​ពីរ

បាត់​ដំបង៖​បុរស​អាយុ​៣៤ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​បន្ទាប់​ពី​បុរស​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រើ​អំពើហឹង្សា​បង្ក​អោយ​ប្អូនថ្លៃ​របស់​ខ្លួន​របួសធ្ងន់​នៅ​ក្នុង​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង​។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជន​សង្ស័​យបាន​មក​តាម​ប្រពន្ធ​របស់​ខ្លួន​ដែល​កំពុង​តែ​ស្នាក់​នៅ​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​នាង​។ពេល​នោះ​ប្អូន​ថ្លៃ​របស់ជនសង្ស័យ​អាយុ១៩ឆ្នាំ​បាន​រារាំង​មិន​អោយ​គេចូល​ទៅ​ជួប​ប្រពន្ធ​របស់​គេ​។ក្នុង​ខណៈ​ពេល​នោះ​ប្អូន​ថ្លៃ​រូប​នោះ​បាន​ទាញ​កាំបិត​ផ្គាក់​ដេញ​កាប់​ហើយ​ថែម​ទាំង​បាន​យក​លាមក​មក​គប់​លើ​ជន​សង្ស័យ​ជា​បង​ថ្លៃ​ប្រឡាក់​ពេញ​ខ្លួន។ជន​សង្ស័យ​ជា​បង​ថ្លៃ​ទ្រាំ​មិន​បាន​ក៍​ទាញ​គល់​ឬស្សី​មួ​យវា​យលើប្អូន​ថ្លៃ​បណ្តាល​អោយ​បាក់​ដៃ​ទាំង​ពីរ​និង​របួស​លើដង​ខ្លួន​មួយ​ចំនួន​ទៀត។ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ទាប់​ពី​ឪពុក​ក្មេក​របស់​គេ​ដាក់​ពាក្យ​បណ្តឹ​ងប្តឹង​គេ។

ជន​មិន​ស្គាល់​មុខ​កាប់​កម្មករ​ម្នាក់​ស្លាប់​២នាក់​របួស​ធ្ងន់

បាត់ដំបង៖បុរស​ជាកម្មករ​បើក​ត្រាក់ទ័រ​ម្នាក់​អាយុ២៧ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​និង​អ្នក​រួម​ការ​ងារ២នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​បាន​ពូន​ស្ទាក់កាប់​ពួក​គេ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នៅ​ក្នុង​ស្រុក​គាស់​ក្រឡ។យោងតាម​ប៉ូលិស​បាន​អោយ​ដឹង​ថា​ពួក​ជន​រង​គ្រោះ​បាន​ចេញ​ពីផឹកស៊ីបំរុង​ឡើងជិះ​ត្រាក់ទ័រ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​។ពេល​នោះមាន​ជន​មិន​ស្គាល់​មុខ​ចេញ​ពី​ទីងងឹត​មក​កាប់​ពួក​គេ​ហើយ​រត់​គេច​ខ្លួន​បាត់​។ប៉ូលិស​បាន​អះអាង​ថា​ករណី​កាប់​បណ្តាល​អោយ​ស្លាប់​និងរបួស​នេះ​បណ្តាល​មក​ពី​គំនុំ​ព្រោះថា​កាលពីប៉ុន្មាន​ថ្ងៃ​មុន​ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ជម្លោះ​វាយតប់​គ្នា​នឹង​បុរ​សម្នាក់​នៅ​ក្នុងភូមិ។ប៉ូលិស​កំពុង​តែ​ស្រាវ​ជ្រាវ​រក​មុខ​ជន​ល្មើស។

រថយន្ត​មួយតោន​កន្លះ​ប្រលះ​ម៉ូតូ​មួយ​គ្រឿង​ស្លាប់​មួយ​របួស​មួយ

រាជធានី​ភ្នំពេញ៖បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ស្លាប់​និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​របួសធ្ងន់​បន្ទាប់​រថយន្ត​មួយ​គ្រឿង​បាន​បុក​ពួក​គេ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នៅ​ក្នុង​ខណ្ឌពោធិ៍​សែនជ័យ​។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជន​រងគ្រោះ​ទាំង​ពីរ​កំពុ​ងជិះម៉ូតូ​មួគ្រឿង​ពេល​នោះ​រថយន្ត​មួយ​តោន​កន្លះមួយ​គ្រឿង​បាន​បុក​ពួក​គេពេញ​ទំហឹង​ពីក្រោយ​បណ្តាល​អោយ​អ្នក​ជិះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​អ្នករត់ម៉ូតូឌុប​រងរបួស​ធ្ងន់។សព​របស់​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ។ប៉ូលិស​បាន​ដឹក​សព​យក​ទៅ​រក្សាទុក​នៅ​វត្ត​មួយ​កន្លែង​ដើម្បី​រងចាំ​សាច់​ញាតិ។

ប៉ូលិស​ចាប់​ខ្លួន​ជាង​ក្រឡឹង​វាយ​ប្លន់​ថៅ​កែ​គេច​ខ្លួន​ជិត​មួយ​ឆ្នាំ

កោះកុង៖ប៉ូលិស​ខេត្ត​កោះកុង​បាន​ចាប់​ខ្លួន​ជនសង្ស័យម្នាក់​អាយុ២៣ឆ្នាំ​បន្ទាប់​ពី​បុរសរូបនោះ​បាន​វាយ​ប្លន់​ថៅកែ​របស់ខ្លួន​កាល​ពីឆ្នាំ​មុន។ប៉ូលិស​បាន​អោយដឹង​ថា​កាល​ពី​ថ្ងៃ​ទី១៨​ខែកក្កដា​ឆ្នាំ​២០១១​ជន​សង្ស័យ​ដែល​ជា​ជាង​ក្រឡឹង​បាន​ចាប់​ថៅ​កែ​របស់ខ្លួន​អាយុ៦២ឆ្នាំ​ចង​និង​វាយ​សន្លប់​ដាក់​ក្នុង​បន្ទប់​ទឹក​ប្លន់​យក​ប្រាក់​អស់៥ពាន់​ដុល្លា​នៅ​ក្នុង​ខណ្ឌសែន​សុខ​ក្នុងរាជធានី​ភ្នំពេញ។ជនសង្ស័យ​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​និង​ចុង​ក្រោយ​ទៅ​ខេត្ត​កោះកុង។ប៉ូលិស​ខេត្ត​កោះកុង​បាន​ប្រគល់​ជន​សង្ស័យ​មក​អោយ​ប៉ូលិស​ខណ្ឌសែន​សុខ។ប៉ូលិស​ខណ្ឌសែន​សុខ​បាន​អះអាង​ថា​ទឹក​ប្រាក់​ប្រហែល​ជា១ពាន់​ដុល្លាត្រូវ​បាន​ចំណាយ​នៅ​ក្នុ​ងការុករក​ជនសង្ស័យ​ម្នាក់នេះ។ជន​សង្ស័យ​បាន​សារភា​ពថាគេពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន។

ប៉ូលិស​កំពត​ចាប់​ចោរ​លួច​ក្របី​ឆ្លង​ខេត្ត

កំពត៖ប៉ូលិស​ស្រុកដងទង់​ខេត្តកំពត​បាន​ចាប់​ខ្លួន​បុរស​អាយុ៣៤ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ដោយ​សង្ស័យ​ថា​ជន​សង្ស័យ​ម្នាក់​នេះ​បាន​ឃុបឃិត​គ្នានិងបុរសបីនាក់​ផ្សេងទៀត​លួច​ក្របីពីរ​ក្បាល​ពី​ខេត្ត​ព្រះសីហនុ​។ប៉ូលិស​បាន​អោយដឹង​ថា​ពួក​ជន​សង្ស័យ​បាន​លួច​ក្របី២ក្បាល​ពី​កសិករម្នាក់​អាយុ៤៩ឆ្នាំ​នៅ​ក្នុង​សង្កាត់​ព្រៃ​នប់​ខេត្ត​ព្រះសីហនុ​ហើយ​បាន​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ខេត្ត​កំពត​កាលពីថ្ងៃទី២០​ខែឧសភា។ជន​រងគ្រោះបាន​ដាក់​ពាក្យ​បណ្តឹង​មក​ប៉ូលិស​។ប៉ូលិស​បាន​ស្រាវជ្រា​វរហូតចាប់បា​នជ​នសង្ស័យ​ម្នាក់នេះ។ជន​សង្ស័យ​បាន​សារភាព​ថាពួកគេ​បាន​លួច​ក្របីនោះ​បំរុង​យក​ទៅ​លក់​នៅ​ប្រទេសវៀត​ណាម។ប៉ូលិស​កំពុង​ស្វែង​រកចាប់​ខ្លួន​បក្សពួក​បី​នាក់​ផ្សេង​ទៀត​ដែល​កំពុង​តែ​រកគេច​ខ្លួន។

ខឹងអង្វរ​ជានា​នឹង​គ្នា​វិញ​មិន​បាន​សម្រេច​ចាក់​បី​កាំបិត​រត់​ចោល​ស្រុក

បន្ទាយមានជ័យ៖ប៉ូលិស​ក្រុង​ប៉ោយប៉ែត​កំពុង​ស្វែង​រក​ចាប់ខ្លួន​​បុរស​ម្នាក់​បន្ទាប់​ពី​បុរសរូប​នេះ​បាន​បង្ក​របួស​ស្នាម​លើ​អតីត​ប្រពន្ធ​របស់​ខ្លួន​អាយុ​៣១ឆ្នាំ​កាល​ពី​ថ្ងៃ​សុក្រ​។ប៉ូលិស​បាន​អោយ​ដឹង​ថា​បុរស​ជា​ជន​សង្ស័យបាន​លែង​លះ​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន​​ប្រហែល​ជា​២ឆ្នាំ​មក​ហើយ​។នាពេល​ថ្មីៗនេះ​គេ​បាន​មក​សុំ​ជា​នានឹង​ប្រពន្ធ​នោះ​វិញ​ប៉ុន្តែ​ប្រពន្ធ​ដែល​ជា​ស្ត្រី​រង​គ្រោះ​មិន​ព្រម​។ទោះ​យ៉ាងណា​បុរស​រូបនេះ​នៅ​តែ​តាម​អង្វរ​ដដែល​។នៅ​ថ្ងៃ​កើត​ហេតុបុរស​ជា​ប្តីបាន​ជិះកង់​តាម​អង្វរ​ប្រពន្ធ​ដល់​ផ្ទះ​តែ​នាង​នៅតែ​មិន​ព្រម​ដដែល។​ភ្លាមៗគេ​បាន​ចាប់​អតី​ប្រពន្ធ​ផ្តួល​លើ​ដី​មុខ​ផ្ទះ​ហើយ​ចាក់​បី​កាំបិត​ត្រង់​ពោះ។​ស្ត្រីរង​គ្រោះ​ដេក​ស្តូកស្តឹង​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម។បន្ទាប់​ពី​ធ្វើ​សកម្មភាព​អតីត​ប្តីរូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​។ស្ត្រី​រង​គ្រោះ​ត្រូវ​សាច់​ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ស្ត្រី​ម្នាក់​ត្រូវ​គេ​រឹត​កសម្លាប់​នៅ​ក្នុង​បន្ទប់​ក្នុង​ក្រុង​សៀម​រាប

សៀមរាប៖​ស្ត្រី​អ្នក​រត់​តុ​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុង​ក្រុង​សៀម​រាប។ប៉ូលិស​បាន​អោយ​ដឹង​ថា​ស្ត្រី​រង​គ្រោះ​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​នឹង​សង្សារ​របស់​នាង​ដែល​ជា​មេ​ការ​នៅ​ក្លឹប​កំសាន្ត​មួយ។ពេល​បាត់​ពួក​គេ​មិន​ឃើញ​ចេញ​ចូល​ក្នុង​បន្ទប់​ម្ចាស់​បន្ទប់​បាន​រាយ​ការ​ទៅ​ប៉ូលិស​បន្ទាប់​ពី​មាន​ក្លិន​ស្អុយ​ចេញ​ពី​ជួល​នោះ។គាស់​បន្ទាប់​មើល​គេ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​មាន​សភាព​ស្អុយ​ទៅ​ហើយ។ប៉ូលិស​បាន​បញ្ជាក់​ថា​ជន​រងគ្រោះត្រូវ​គេ​រឹត​កសម្លាប់​នឹង​ខ្សែ​ក្រវ៉ាត់​ប្រហែល​ជា​២-៣មុន​ហើយ​បុរស​ជា​សង្សារ​របស់​នាង​គឺ​ជា​ជន​សង្ស័យ។ប៉ូលិស​កំពុង​ចាត់​វិធាន​ការណ៍ស្វែង​រកបុរស​ជាសង្សារ​នោះ។

ប៉ូលិសចាប់​ខ្លួនចោរ​គាស់​ផ្ទះ​បាន​ម្នាក់​បក្ស​ពួក​ម្នាក់​រត់​រួច

រាជធានី​ភ្នំពេញ៖យុវជន​អាយុ១៧​ឆ្នាំម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​គេនឹង​បក្ស​ពួក​បាន​គាស់​ផ្ទះ​លួច​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្នុង​ខណ្ឌ​ទួលគោក។ប៉ូលិស​បាន​អោយ​ដឹង​ថា​យុវជន​ពីរ​នាក់​បាន​ឃុប​ឃិត​គ្នាគាស់​ផ្ទះប្រជាពលរដ្ឋ​មួយ​កន្លែង​បំរុង​លួច​ម៉ូតូ​មួយ​គ្រឿង​កាល​ពីវេលាម៉ោង​៣និង៣០​ព្រឹក​ថ្ងៃអាទិត្យ​។ប៉ុន្តែ​ពេល​នោះ​ម្ចាស់​ផ្ទះ​ភ្ញាក់​ទាន់​ក៍​ស្រែក​ថា​ចោរៗ​ធ្វើអោយ​ជនសង្ស័យ​ភ័យស្លន់​ស្លោ​រត់ចេញ​ពីកន្លែង​កើត​ហេតុ។ប៉ូលិស​ល្បាត​បាន​ដេញ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​និង​ដក​ហូត​បាន​ម៉ូតូមួយ​គ្រឿង​ដែល​គេជិះ​ធ្វើ​សកម្មភាព។រីឯ​ម្នាក់​ទៀត​បាន​រត់​រួច។

ឪពុក​ត្រូវ​ចាប់​ខ្លួន​កូន​ពីរ​នាក់​រត់​រួចនៅ​ក្នុង​ករណី​បង្ក​របួស​ស្នាម

បាត់ដំបង៖បុរស​អាយុ៤៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​បុរស​ម្នាក់​នេះ​នឹង​កូន​ប្រុសរបស់​គេបាន​ព្រួត​គ្នាវាយ​បុរស​ម្នាក់​នៅ​ក្នុង​ស្រុក​ឯកភ្នំ។ប៉ូលិស​បានអោយដឹង​ថា​បុរស​ជាជនសង្ស័យ​មាន​ជម្លោះ​ជាមួយ​នឹង​អ្នក​ភូមិ​ម្នាក់។ជនរង​គ្រោះ​បាន​ចូល​ទៅ​ឃាត់​ហើយ​ជនសង្ស័យនិង​កូន​ប្រុស​របស់​គេ​ពីរ​នាក់​ទៀត​បាន​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ ត្រូវ របួសក្បាល​។ប៉ូលិស​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ជាឪពុក​ហើយ​កូនប្រុស​របស់គេ​បាន​រត់​គេច​ខ្លួន។ជនរង​គ្រោះ​ត្រូវ​សាច់​ញាតិ​សង្គ្រោះទៅ​មន្ទីរពេទ្យ។

ប្តីប្រពន្ធ​សកម្ម​គាស់ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលា​ការ

រាជធានី​ភ្នំពេញ៖​ជនសង្ស័យ​ប្តីប្រពន្ធ​អាយុ១៨​និង២០ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​សង្ស័យថា​ពួក​គេ​បាន​គាស់​ផ្ទះ​លួច​ព្រទ្យ​សម្បត្តិ​ជាច្រើន​ករណី​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ប៉ូលិស​បានអោយ​ដឹង​ថា​ជន​សង្ស័យ​ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​នេះ​ជា​ចោរ​គាស់ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ចាប់តាំង​ពី​ចុង​ឆ្នាំ២០១១​មក​ម៉្លេះ​។អត្តសញ្ញាណប័ណ្ណ​ជាង​២០​កាតអេធីអឹម​ជាង​១០​លិខិតឆ្លង​ដែន​មួយ​និង​ឯកសារ​សំគាល់​រថយន្ត​មួយ​ចំនួនទៀត​ដែល​ជន​សង្ស័យ​បាន​លួច​ពី​ជន​រង​គ្រោះ​ត្រូវ​បាន​ប៉ូលិស​ដក​ហូត។ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ​អំពាវ​អោយ​ជនរ​ងគ្រោះដែល​បាន​បាត់​អត្តសញ្ញាណប័ណ្ណ​និងឯកសារផ្សេងៗ​នៅក្នុង​អំពើគាស់​ផ្ទះ​មក​ពិនិត្យ​មើល​ហើយ​ទទួល​យ​ករបស់​ចោរកម្ម​ទាំង​នោះ​វិញ។

ជន​មិន​ស្គាល់​មុខ​ឆ្មក់​វាយ​ជាង​ដែក​បែក​ក្បាល​សង​សឹក​គំនុំ​ចាស់

រាជធានី​ភ្នំពេញ៖បុរស​អាយុ៣៥ឆ្នាំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ២-៣នាក់​ឆ្មក់​វាយ​បែក​ក្បាល​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ចន្ទ័​នៅ​ក្នុង​ខណ្ឌពោធិ៍​សែនជ័យ។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជនរងគ្រោះ​ដែល​មាន​មុខ​របរជា​ជាង​ដែក​កំពុង​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ជួល​របស់​ខ្លួន​បន្ទាប់​ពី​បរិភោគ​បាយ​ល្ងាច​រួច។ពេល​នោះ​ស្រាប់​តែ​មាន​បុរស​២-៣នាក់​បាន​ឆ្មក់​ចូល​មក​វាយ​ជន​រង​គ្រោះ​នឹង​ដំបង​និង​ដុំ​អិដ្ឋ​បែក​កក្បាល​សន្លប់​នៅ​នឹង​កន្លែង​។ជន​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង។ប៉ូលិស​បាន​អះអាង​ថាករណី​នេះ​អាច​បណ្តាល​មក​ពី​គំនុំ។

ប៉ូលិស​ចាប់​ខ្លួន​បី​នាក់​បន្ទាប់​ពី​រក​ឃើញ​អាវុធ​និង​ថ្នាំញៀន​ខុស​ច្បាប់

រាជធានី​ភ្នំពេញ៖សមត្ថកិច្ច​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​អាយុ​២៧​២៨​និង​៣២​ឆ្នាំ​បន្ទាប់​ពី​កាំ​ភ្លើង​ខ្លីមួយ​ដើម​និង​ថ្នាំ​ញៀន​ត្រូវ​បាន​រក​ឃើញ​នៅ​នឹង​បន្ទប់​ជួល​របស់​ពួក​គេ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​។ប៉ូលិល​ល្បាត​បាន​ឃើញ​ពួក​ជន​សង្ស័យ​ជក់​ថ្នាំញៀន​ហើយ​បាន​ចូល​ឆេក​ឆេរ​បន្ទប់​ជួល​របស់​គេ​ឃើញ​កាំ​ភ្លើង​ខ្លី​ម៉ាក​កា៥៩​មួយ​ដើម​រួម​នឹង​ថ្នាំ​ញៀន​និង​ប្រដាប់​ប្រដាជក់​មួយ​ចំនួន​ទៀត។ប៉ូលិស​បាន​បញ្ជាក់​ថា​ពួក​ជន​សង្ស័យ​ជាប់​ពាក់​ពន្ធ័​ទៅនឹង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​និង​ប្រើប្រាស់​គ្រឿង​ញៀន។ប៉ូលិស​កំពុង​តែ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ថា​តើ​ជន​សង្ស័យ​មាន​ធ្លាប់​ប្រព្រឹត្ត​អំពើ​ប្លន់​រឺ​យ៉ាង​ណា។

គោ​តម្លៃ​២ពាន់​ដុល្លា​ត្រូវ​បាន​ចោរ​លួច​ពេល​ដឹក​ក្អម​ឆ្នាំង​លក់

កាកែវ៖ប្តី​ប្រពន្ឋ​ពីរ​នាក់​អាយុ៦៣​និង​៥៥​ឆ្នាំ​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ពី​ប៉ូលិស​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​គោមួយ​នឹម​របស់​ពួក​គាត់​ត្រូវ​បាន​ចោរ​លួច​ពេល​ធ្វើ​បរទេះ​លក់​ក្អម​ឆ្នាំង​នៅ​ក្នុង​ស្រុក​កោះ​អណ្តែត​ខេត្ត​តាកែវ។យោង​តាម​ប៉ូលិស​បាន​អោយ​ដឹង​ថា​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​បាន​បរទេះមក​ពី​ខេត្ត​កំពង់​ឆ្នាំង​លក់​ក្អម​ឆ្នាំង​និង​ចង្ក្រាន្ក​ជាដើម​នៅ​ក្នុង​ខេត្ត​តា​កែវ។កាល​ពី​យប់​មួយ​នៅ​ចុង​ខែឧសភា​គោ​របស់​គាត់​ត្រូវ​បាន​ចោរ​លួច​ពេល​ពួក​គាត់​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ។គោ​នោះ​មាន​តម្លៃ​ប្រមាណ​ជា​២ពាន់​ដុល្លា​។ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​រក​ជន​សង្ស័យ។

ជាង​ដែក​ម្នាក់​ត្រូវ​ចោរ​ស្ទាក់​កាប់​ដាច់​បំពង់​ក​ប្លន់​ម៉ូតូ

កំពង់ស្ពឺ៖​បុរស​ជាជាង​ដែក​អាយុ៣០ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោរ​ស្ទាក់​ផ្លូវ​កាប់​ប្លន់​យក​ម៉ូតូ​កាល​ពី​យប់​ថ្ងៃ​ចន្ទ័​នៅ​ក្នុង​ក្រុង​ច្បាមន។សាច់​ញាតិ​របស់​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​អ្នក​ភូមិ​ម្នាក់​អាយុ​១៨ឆ្នាំ​។ពេល​មក​ដល់​កន្លែង​ស្ងាត់​មាន​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​មួយ​ស្ទាក់​ផ្លូវ​ហើយ​កាប់​គេ​មួយ​កាំបិត​ចំបំពង់ក​របួស​ធ្ងន់​ខណៈ​ដែល​អ្នក​ភូមិ​ម្នាក់​នោះ​របួស​ស្រាល។ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រត់​ដោយ​សុវត្ថិភាព។ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ដោយ​របួស​ធ្ងន់​ពេក​ក៍​ដឹក​បន្ត​មក​ភ្នំពេញ។ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ។

ក្មួយ​ប្រមឹក​ស្រវឹង​​កាប់​មារ​បួស​ធ្ងន់

កំពង់ធំ៖ប៉ូលិស​ស្រុក​សណ្តាន់​បាន​ចាប់​ខ្លួន​បុរស​ប្រមឹក​ម្នាក់​អាយុ​៣២ឆ្នាំ​បន្ទាប់​ពី​បុរស​នេះ​បាន​កាប់​ឪពុក​មា​របស់​ខ្លួន​ម្នាក់​ចំ​ក្បាល​របួសធ្ងន់​កាល​ពី​ថ្ងៃសៅរ៍។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជន​សង្ស័យ​ជាជន​ប្រមឹក​ស្រវឹង​មិន​លុះ​ពេល​។នៅ​ថ្ងៃ​កើត​ហេតុ​គេ​បាន​កាប់​មារបស់​គេ​ម្នាក់​អាយុ​៧០ឆ្នាំ​ត្រង់​ក្បាល​ពេល​ដែល​ឪពុក​មា​រូប​នោះ​កំពុង​តែ​អង្គុយ​និយាយ​គ្នាពី​រឿង​បោះ​ឆ្នោត។ប៉ូលិស​បាន​អះអាង​ថា​ជន​សង្ស័យ​និង​ជន​រង​គ្រោះមិន​ដែល​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ​។ការ​ដែល​ជន​សង្ស័យ​កាប់​ឪពុកមារ​នេះ​បណ្តាល​មក​ពី​គេ​ស្រវឹង​ខ្លាំង​ពេក​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯក​បាន។

កាត់​ចំរឹង​រត់​បាន​៦ខែ​ត្រូវ​ប៉ូលិស​ចាប់​វិញ​បន្ថែម​បទ​ចោទ​មួយ​ទៀត

រាជធានី​ភ្នំពេញ​៖​បុរស​ជាជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​គេ​និង​បក្ស​ពួក​បាន​លួច​រត់​ចេញ​ពី​បន្ទប់​ឃុំឃាំង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៦​ខែ​ធ្នូ​ឆ្នាំ​២០១១​។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជន​សង្ស័យ​បី​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី២ខែ​ធ្នូឆ្នាំ២០១១​ដោយ​សង្ស័យ​ពីបទ​ជួញដូរគ្រឿងញៀន​ខុស​ច្បាប់​។នៅពេល​ឃុំ​ខ្លួន​ពួក​គេ​បាន​កាត់​ចំរឹង​ដែក​បន្ទប់​ឃុំឃាំង​រត់គេច​ខ្លួនបាត់​។ប៉ូលិស​បាន​តាមចាប់​ពួក​គេ​រហូត​បាន​ម្នាក់​និង​​កំពុង​រៀប​ចំឯកសារ​បញ្ជូន​គេ​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​បន្ថែម​មួយ​ករណី​ទៀត​គឺ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

បីនាក់​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពីលួច​ម៉ូតូ​យក​ទៅ​លក់

រាជធា​នីភ្នំពេញ៖​ប៉ូលិស​ខណ្ឌទួលគោក​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​កាល​ពី​ថ្ងៃចន្ទ័​ដោយ​សង្ស័យ​ថាពួកគេ​បាន​លួចម៉ូតូ​មួយ​គ្រឿង​។ប៉ូលិស​បាន​អោយ​ដឹង​ថា​ជនរង​គ្រោះ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​សុំអន្តរាគមន៍​បន្ទាប់​ពី​ម៉ូតូ​របស់​គាត់​ត្រូវ​បាន​ចោរ​លួច​បាត់​។ប៉ូលិស​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​រហូត​ចាប់​បាន​ជនសង្ស័យ​ទាំងបី​នាក់។ជន​សង្ស័យបាន​សារភាព​ថា​ពួក​គេ​បាន​លួច​ម៉ូតូ​នោះ​និង​បាន​លក់​យក​លុយ​ចែក​គ្នា​អស់​ហើយ។ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ទៅតុលា​ការ។

ចោរពីរ​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​នៅ​សល់​ដង្ហើម​ចង្រិត

រាជធានីភ្នំពេញ៖ជនសង្ស័យពីរ​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​នៅ​សល់​ដង្ហើម​ចង្រិត​បន្ទាប់​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ​ឆក់​ខ្សែក​ពី​ស្ត្រីម្នាក់​មិន​បាន​សម្រេច​កាល​ពីថ្ងៃចន្ទ័​នៅ​លើ​កំណត់​ផ្លូវ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ប៉ូលិស​បាន​អោយ​ដឹង​ថា​ពួក​ជនសង្ស័យ​បាន​ជិះម៉ូតូ​មួយ​គ្រឿង​ឆក់ខ្សែក​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​តែជិះ​ម៉ូតូតែ​ម្នាក់​ឯង។ពេល​នោះ​ពួក​គេ​បាន​ដួល​ហើយ​ប្រជាពលរដ្ឋ​បាន​ចាប់វាយ​បើ​កុំតែ​ប៉ូលិស​ទៅ​ទាន់​កុំ​អី​ពួក​គេ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ស្លាប់​បាត់​ទៅ​ហើយ។

ប៉ូលិស​ដេញ​ចាប់​ជនសង្ស័យ​ពីរនាក់​បន្ទាប់ពី​លួច​ម៉ូតូ​មិន​បាន​សម្រេច

កណ្តាល៖ប៉ូលិស​ក្រុងតាខ្មៅ​បាន​ដេញ​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ភ្លាម​បន្ទាប់​ពួក​គេ​បាន​លួចកាច់​សោរយក​ម៉ូតូ​មួយ​គ្រឿង​កាល​ពីថ្ងៃអង្គារ។ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​បាន​អោយ​ដឹង​ថា​គាត់​បាន​ទុក​ម៉ូតូនៅ​មុខ​កន្លែង​ធ្វើការងារ​របស់​លោក​ពេលនោះ​ស្រាប់​តែ​ពួក​ជនសង្ស័យ​បាន​ប៉ុនប៉ង​លួចម៉ូតូ​។សំណាង​ល្អប៉ូលិស​ល្បាត​ឃើញ​ក៍​ដេញ​ចាប់​ពួក​គេ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាត់​ទោស​នៅ​តុលា​ការ។

វាយ​គ្នា​រត់​ចោល​ស្រុក​ពេល​មក​វិញ​គេ​កាប់​ស្លាប់

កំពង់ស្ពឺ៖បុរសអាយុ​២៩ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​ស្លាប់​ពេល​មក​លេង​ស្រុក​កំណើត​កាលពីថ្ងៃច័ន្ទ​នៅ​ក្នុង​ស្រុក​ថ្ពង។ប៉ូលិស​បាន​និយាយ​ថាកាល​ពី​ឆ្នាំ​មុន​ជន​រង​គ្រោះបាន​មាន​ជម្លោះ​និង​វាយ​គ្នានឹង​អ្នក​ភូមិម្នាក់​ហើយ​គេ​បាន​ចេញ​ទៅ​នៅ​ស្រុក​ផ្សេង។ជន​សមិន​ស្គាល់​មុខ​បាន​កាប់​គេ​របួសធ្ងន់​ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​សារ​របួស​ធ្ងន់​ពេក។ប៉ូលិស​កំពុងតែស្វែង​រក​ជនសង្ស័យ​នៅ​ក្នុង​ករណី​នេះ។

ប៉ូលិស​ក្របួច​បុរស​ពីរ​នាក់​រឿង​ប្លន់​អ្នក​តាក់​ស៊ី

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ដែល​នាំ​គ្នា​ប្លន់​តាក់​ស៊ី​កាល​ពី​ថ្ងៃ​ពុធ​ទី​០៦​មិថុនា។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ពេល​យប់​ពួក​គេ​បាន​នាំ​គ្នា​ប្លន់​បុរស​ជា​អ្នក​បើក​តាក់​ស៊ី​។​ពួក​គេ​បាន​ប្លន់​លុយ​ជាង​៣០០​ដុល្លារ​ទូរស័ព្ទ​និង​ចិញ្ចៀន​។​ពួក​គេ​បាន​វាយ​បុរស​ជា​តាក់​ស៊ី​នោះ​ស្ទើរ​ស្លាប់។​តែ​សំណាង​ល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​មួយ​ថ្ងៃ​ក្រោយ​មក​ប៉ូលិស​បាន​ស៊ើប​អង្កេត​ចាប់​ពួក​គេ​ទាល់​តែ​បាន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ជន​រង​គ្រោះ​និយាយ​ថា​ពួក​គេ​មក​បន្លំ​ជា​អ្នក​ជិះ​តាក់​ស៊ី​ហើយ​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

បុរស​ពីរ​នាក់​ចាប់​ពាក់​ព័ន្ឋ​នឹង​ជួញ​ដូរ​គ្រឿង​ញៀន​

កំពង់​ចាម​៖​បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ពាក់​ព័ន្ឋ​ទៅ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ស្ថិត​នៅ​ក្រុង​កំពង់​ចាម​កាល​ពី​ថ្ងៃ​អង្គារ៏​ទី​០៥​។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​សង្ស័យ​ពួក​គេ​ជា​យូរ​មក​ហើយ​តែ​ប៉ូលិស​គ្មាន​ភស្តុតាង​។​ប៉ូលិស​បាន​បន្លំ​ជា​អ្នក​ទិញ​ថ្នាំ​ញៀន​ពី​ពួក​គេ​ទើប​ចាប់​ភស្តុតាង​ពួក​គេ​បាន​ហើយ​ចាប់​ខ្លួន​បាន​តែ​ម្តង។​ប៉ូលិស​បាន​រឹប​អូស​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់។​ពួក​គេ​បាន​សារភាព​នូវ​ទង្វើល​របស់​ខ្លួន​តែ​ពួក​គេ​ថា​ពួក​គេ​ទិញ​ពី​អ្នក​ផ្សេង​ទៀត។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

អ្នក​បើក​ម៉ូតូ​កង់​បី​ចាប់​ចោរ​ឆក់​ទូរ​ស័ទ្ទ​ពីរ​នាក់​ប្រគល់​ឲ្យ​ប៉ូលិស

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ពាក់​ព័ន្ឋ​នឹង​ការ​ឆក់​ទូរសព្ទ័​ជន​រង​គ្រោះ​តាម​បណ្តោយ​ផ្លូវ​កាល​ពី​ថ្ងៃ​អង្គារ៏​ទី​៥​មិថុនា។​ប៉ូលិស​ក្រុង​ ​និយាយ​ថា​ជា​ការ​ពិត​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​បាន​ចាប់​ពួក​គេ​ព្រោះ​អ្នក​បើក​បរ​នោះ​បាន​ឃើញ​បុរស​ពីរ​នាក់​នោះ​ធ្វើ​សកម្មភាព។​ជន​នោះ​បាន​បើក​ម៉ូតូ​បុក​តែ​ម្តង​បណ្តាល​ឲ្យ​ពួក​គេ​ទាំង​ពីរ​ដួល​ទើប​ចាប់​បាន​តែ​ម្តង។​ប៉ូលិស​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​ប៉ូលិស​និង​ជន​រង​គ្រោះ​បាន​អគុណ​ដល់​អ្នក​បើក​ម៉ូតូ​កង់​បី​ព្រោះ​ហ៊ាន​ចាប់​ចោរ។​

ក្មេង​ទំនើង​៥​នាក់​ត្រូវ​ប៉ូលិស​ក្របួយ​រឿង​វាយ​តប់​គ្នា​

ភ្នំពេញ៖​ញ​ខណ្ឌ​សែន​សុខ​បាន​ចាប់​ខ្លួន​ក្មេង​ទំនើង​៥​នាក់​ដែល​នាំ​គ្នា​វាយ​តប់​នៅ​ក្នុង​ក្លឹប​កាល​ពី​ថ្ងៃ​អង្គារ៏​ទី​៥​មិថុនា។​ប៉ូលិស​និយាយម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​របួស​ជា​ទម្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​នៅ​ថ្ងៃ​កើត​ហេតុ​មាន​ក្មេង​ស្ទាវ​ពីរក្រុម​នាំ​គ្នា​ផឹក​ស្រវឹង​នៅ​ក្នុង​ក្លឹប។​បន្ទាប់​មក​ពួក​គេ​បាន​ឈ្លោះ​ប្រកែក​គ្នា​វាយ​តប់​គ្នា​ដោយ​សារ​រឿង​ប្រច័ណ្ឌ​នឹង​ស្រ្ី​ស្នេហ័។​ម្ចាស់​ហាង​បាន​តេ​ទៅ​ប៉ូលិស​ដើម្បី​អន្តរាគមន។​ប៉ូលិស​ចាប់​បាន​តែ​៥​នាក់​ប៉ុណ្ណោះ​នៅ​មាន​ក្មេង​ទំនើង​ច្រើន​ទៀត​គេច​ខ្លួន​អស់។​ប៉ូលិស​ឃុំ​ខ្លួន​ពួក​គេ​ដើម្បី​សួរ​ចំលើយ។​

បន្លំ​ធ្វើ​ជា​អ្នក​ទិញ​មក​គំរាម​ប្លន់​គេ​យក​អស់​ជិត​៣​ម៉ឺន​ដុល្លារ

កំពង់​ចាម​:៖​​បាន​បន្លំ​ធ្វើ​ជា​អ្នក​ទិញ​ប្លន់​ជន​រង​គ្រោះ​យក​លុយ​បាន​សំរេច។​ដែល​ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ៏​ទី​៥​មិថុនា។​ជន​រង​គ្រោះ​និយាយ​ថា​នាង​គឺ​ជា​អ្នក​លក់​ដូរ​របស់​របរ​ក្នុង​ផ្ទះ​ស្រាប់​តែ​នៅ​ថ្ងៃ​កើត​ហេតុ​មាន​បុរស​ពីរ​នាក់​បន្លំ​ធ្វើ​ជា​អ្នក​ទិញ​ហើយ​ក៏​ចាប់​ស្រ្តី​នោះ​ចូល​ផ្ទះ​គំរាម​នឹងកាំ​ភ្លើង​ដើម្បី​ប្រមូល​លុយ​ទ្រព្យ​សម្បត្តិ​អស់​ជិត​៣​ម៉ឺន​ដុល្លារ។​ជន​ទាំង​ពីរ​នាក់​នោះ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព។​សំណាង​ហើយ​ដែល​ជន​នោះ​មិន​បាញ់​សំលាប់។​ស្រ្តី​រង​គ្រោះ​នៅ​តែ​ម្នាក់​ឯង គ្មាន​នរណា​ជួយ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ជន​នោះ​។​



This content has been locked. You can no longer post any comments.
Show/hide comments
busy