Headlines:

ប្រមុខការ​ទូត​ប្រទេស​កម្ពុជា​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក​ដើម្បី​បង្កើន​ចំណង​មិត្ត​ភាព

ភ្នំពេញៈយោង​ទៅ​តាម អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ​ ណាំ​ហុង នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លួវ​រដ្ឋ​មួយ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​ពង្រឹង​ចំណង​មិត្ត​ភាព​កម្ពុជា​និង​សហរដ្ឋ​អា​មេរិក​នៅ​ថ្ងៃទី​១២ ខែ​មិថុនា​ខាង​មុខ។​

ថ្លែង​ប្រាប់​អ្នក​សារព័ត​មាន​ បន្ទាប់ពី​ពិធីចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន នាព្រឹក​មិញ​លោក​កុយ​ គួង ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​​ បាននិយាយថាដំណើរ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោកជំទាវ​ ហ៊ីឡារី គ្លីនតុន ផ្តោត​ជា​សំខាន់​គឺ​ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ក៏ដូច​ជា​ទំនាក់ទំនង​ក្នុង​តំបន់ ​អាមេរិ-អាស៊ាន។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី នឹង​ចូល​ជួប​ពិភាក្សា​ជាមួយ​លោក​ជំទាវ ហ៊ីឡារី គ្លីនតុន​ដែល​ជា​ប្រមុខ​ការ​ទូត​អាមេរិក និង​សមាជិកសភា​សហរដ្ឋ​អាមេរិកពីររូបទៀតគឹលោក Jim Webb និង​លោក Daniel Russel​ ដែលជាជំនួយការ​ពិសេស​ ទទួល​បន្ទុក​កិច្ច​ការ​អាស៊ីអាគ្នេយ៍​របស់លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy