ភ្នំពេញៈ បន្ទាប់ពីស្រែកទ្រហោយំនិងតវ៉ានៅមុខរដ្ឋសភា ក្រសួងយុត្តិធម៌ និងព្រះបរមរាជ្យវាំងកន្លងមក មិនទទួលបានការចុះអន្តរាគមន៍ពីស្ថានប័នទាំងបីខាងលើកាលពីព្រឹកមិញនេះពួកក្មេងៗ និងអ្នកភូមិបឹងកក់បាននាំគ្នា បន្តយកញាត្តិទៅដាក់ជូនព្រឹទ្ធសភាជាតិ និង ស្ថានទូតជប៉ុន សូមឲ្យមានការអន្តរាគមន៍ជួយដោះលែងម្តាយរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ។
សូមបញ្ជាក់ថាអ្នកភូមិបឹងកក់ទាំង១៥នាក់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារពី១ទៅ២ឆ្នាំកន្លះទាក់ទងនឹងរឿងជម្លោះដីធ្លី នៅក្នុងសហគមន៍បឹងកក់។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

